ប្រវត្តិ​ដើមខ្លះៗនៃ​ការកកើតទីក្រុង​តូ​ក្យូ ដែលពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍

បច្ចុប្បន​ទីក្រុង​តូ​ក្យូ​រដ្ឋធានី​នៃ​ប្រទេស​ជប៉ុន ត្រូវបាន​ពិភពលោក​ទទួលស្គាល់ថា​គឺជា​ទីក្រុង​ដែល​គួរ​ឲ្យ​ចង់​រស់នៅ និង​ធ្វើដំណើរ​ទៅ​កំសាន្ត​បំផុត​ក្នុងចំណោម​ទីក្រុង​អស្ចារ្យ​នានា​លើ​លោក។ ជាមួយនឹង​ប្រជាជន​រស់នៅ​ប្រមាណ​ជាង ១៣លាន​នាក់ និង​កម្រិតជីវភាព​ប្រជាពលរដ្ឋ​ដ៏​ខ្ពស់​មួយ​ក្នុងពេល​សព្វថ្ងៃ ប៉ុន្តែ​តូ​ក្យូ​ពិតជា​មាន​ប្រវត្តិ​ដ៏​យូរលង់​ណាស់​មកហើយ​ដែរ​គិត​ចាប់តាំងពី​សតវត្ស​ទី១២មកម្ល៉េះ។

មុនពេល​ក្លាយទៅជា​រដ្ឋធានី​នៃ​ប្រទេស​ជប៉ុន ទីក្រុង​តូ​ក្យូ​ត្រូវបាន​គេ​ដឹងថា​មានកំណើត​ដំបូង​ចេញពី​កូន​ភូមិ​នេសាទ​ដ៏​តូច​មួយ​ដែលមាន​ឈ្មោះថា «Edo» ឬ​មានន័យថា​ជា​ភាសា​ខ្មែរ​ថា «ច្រាំងទន្លេ» គឺជា​ទីកន្លែង​ប្រមូលផ្តុំ​នៃ​ការរស់នៅ​របស់​ក្រុម​សម្ព័ន្ធ​ដែលមាន​ឈ្មោះ Edo តែម្តង ហើយ​វា​បាន​កើតចេញ​នៅក្នុង​កំឡុង​សតវត្ស​ទី១២ នៃ​គ្រិស្តសករាជ។

ឈានចូល​ម​ដល់​ឆ្នាំ១៦៣០ តំបន់ Edo នេះ បាន​ប្រមូលផ្តុំ​មនុស្ស​មក​រស់នៅ​ប្រមាន​ជា ១៥០០០០នាក់ និង​ចាប់ផ្តើម​កើន​ឡើងជា​បន្តបន្ទាប់រ​ហូត​ដល់​ឆ្នាំ១៧២១ ទើប Edo បាន​ប្រមូលបាន​មនុស្ស​រស់នៅ​ទៅដល់​ខ្ទង់លាន​នាក់​ជា​លើកដំបូង។

ក្នុង​កំឡុង​សតវត្ស​ទី១៨ Edo បាន​ក្លាយទៅជា​រដ្ឋធានី​ផ្លូវការ​របស់​ប្រទេស​ជប៉ុន​ជា​លើកដំបូង ហើយ​វា​គឺ​ស្ថិតនៅក្នុង​កំឡុង​ពេលដែល​ប្រទេស​ជប៉ុន​មាន​សន្តិភាព​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះ​កំឡុង​ពេលនោះ​ថា Pax Tokugawa ហើយ​វា​បានអូសបន្លាយ​រហូតមក​ដល់​ឆ្នាំ១៨៥៣ ជា​ពេល​ដំបូងបង្អស់​ដែល​ក្រុម​ជនជាតិ​អាមេរិក​បានធ្វើ​ដំណើរ​ម​ក​ដល់​ផែ​នៅក្នុង​ទីក្រុង​នេះ និង​បាន​បណ្តាល​ឲ្យ​កើតចេញ​ទៅជា​ការតវ៉ា​ប្រឆាំង​ជាច្រើន​ពី​សំណាក់​ក្រុម​ពលរដ្ឋ​ក្នុងស្រុក​ជាមួយនឹង​ជនជាតិ​អាមេរិក​ទាំងនោះ។

Edo ត្រូវបាន​ផ្លាស់​ឈ្មោះ​ទៅជា Tokyo ឬ​តូ​ក្យូ ជា​ផ្លូវការ​នា​អំឡុង​ឆ្នាំ១៨៨៩ គឺជា​រដ្ឋធានី​ដែល​ប្រមូលផ្តុំ​ទៅដោយ​វិស័យ​វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម​ដ៏​មមាញឹក​បំផុត​របស់​ប្រទេស ប៉ុន្តែ​ប្រជាជន​សរុប​មាន​មិន​ដល់ ៤លាន​នាក់​ផង៕

Leave a Reply

Your email address will not be published.