ខែមិថុនា​កាលពី​ឆ្នាំ១៩៤៨ រថយន្ត Porsche ដំបូងបង្អស់​បានបង្ហាញ​ខ្លួន

៨ មិថុនា​កាលពី​ក្នុង​ឆ្នាំ១៩៤៨ រថយន្ត​គំរូ​មួយ​ដែល​ធ្វើ​ពី​អាលុយមីញ៉ូម និង​ផលិត​ដោយ​ដៃ​ត្រូវបាន​បិត​ស្លាក​លេខ « No. 1» ជា​សំគាល់​ផង​នោះ បាន​ក្លាយជា​រថយន្ត​ដំបូង​គេ​ដែលមាន​ឈ្មោះ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត​ឈានមុខ​គេ​មួយ​ក្នុង​ពិភពលោក​នាពេល​បច្ចុប្បន្ន​គឺ​រថយន្ត Porsche។

វិស្វករ​ផ្នែក​ទោចក្រយានយន្ត​ជនជាតិ​អូទ្រីស​លោក Ferdinand ដែលជា​ស្ថាបនិក​ក្រុមហ៊ុន Porsche បានបង្ហាញ​ពី​ការ​រចនារ​យន្ត​ដំបូង​របស់គាត់ នៅឯ​ពិព័រណ៍​ពិភពលោក​នៅ​ទីក្រុង​ប៉ារីស​នៅ​ឆ្នាំ១៩០។ រថយន្ត​ដែល​គ្រានោះ​ត្រូវបាន​គេ​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​នេះ​បាន​បំបែក​កំណត់ត្រា​ល្បឿន​លឿន​របស់​ប្រទេស​អូទ្រីស​ជាច្រើន​ដោយ​វា​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន​ទៅដល់​ជាង ៣៥ម៉ា​យ​ក្នុង​មួយ​ម៉ោង និង​ទទួលបាន​ការកោតសរសើ​រ​ជា​អន្តរជាតិ​សម្រាប់​វិស្វករ​វ័យក្មេង​ម្នាក់នេះ​ផងដែរ។

គាត់​បាន​ក្លាយជា​អគ្គនាយក​នៃ​ក្រុមហ៊ុន Austro-Daimler នៅ​ឆ្នាំ១៩១៦ ហើយ​ក្រោយមក​គាត់​បាន​ផ្លាស់​ទៅ​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន Daimler នៅក្នុង​ទីក្រុង Stuttgart ។ ក្រុមហ៊ុន Daimler បានរួម​បញ្ចូល​គ្នា​ជាមួយ​ក្រុមហ៊ុន Benz ក្នុង​ទសវត្ស​ឆ្នាំ ១៩២០ ទៅជា​ក្រុមហ៊ុន Porsche ដែលមាន​ជំនាញ​ដំបូង​ក្នុងការ​រចនា​រថយន្ត​ប្រណាំង​រថយន្ត Mercedes ដ៏​អស្ចារ្យ​ជាច្រើន​ទសវត្ស។

ក្រុមហ៊ុន Porsche បាន​ចាក​ចេញពី​ក្រុមហ៊ុន Daimler នៅ​ឆ្នាំ ១៩៣១ ហើយ​បាន​បង្កើត​ក្រុមហ៊ុន​ផ្ទាល់ខ្លួន។ ពីរ​បី​ឆ្នាំ​ក្រោយមក មេដឹកនាំ​ផ្តាច់ការ​អាល្លឺម៉ង់ លោក​ហ៊ី​ត្លែរ បាន​អំពាវនាវ​ឱ្យ​វិស្វករ​ជួយ​ផលិត​រថយន្ដ​ខ្នាតតូច​សម្រាប់​មហាជន​ទូទៅ ហើយ​គ្រោងការ​នេះ​បាន​ធ្លាក់​ទៅ​ដល់ដៃ​របស់លោក​វិស្វករ Ferdinand និង​កូនប្រុស​របស់គាត់​ដែល​រថយន្ត​នោះ​ត្រូវបាន​គេ​ស្គាល់​ថា Volkswagen ៕

Leave a Reply

Your email address will not be published.