នាយករដ្ឋមន្ត្រី​ឥណ្ឌា​ជាស្ត្រីតែមួយគត់ ​ត្រូវបាន​ធ្វើឃាត​ដោយ​អង្គរក្ស​ផ្ទាល់ខ្លួន

រំលឹក​ប្រវត្តិសាស្ត្រ​មួយ​របស់​ឥណ្ឌា​ដែល​នាយករដ្ឋមន្ត្រី​ជា​ស្ត្រី​មួយរូប ត្រូវបាន​ក្រុម​អង្គរក្ស​ផ្ទាល់ខ្លួន​របស់គាត់​ធ្វើឃាត​នៅក្នុង​ការិយាល័យ​ធ្វើការ​នា​ថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៨៤ ។

លោកស្រី​នាយករដ្ឋមន្ត្រី​ឥណ្ឌា Indira Gandhi ដែល​គ្រានោះ​ត្រូវបាន​ក្រុម​អង្គរក្ស២នាក់​របស់គាត់ មានឈ្មោះ Beant Singh និង Satwant Singh បាន​បាញ់សម្លាប់ នៅពេល​គាត់​កំពុងស្ថិត​នៅក្នុង​ការិយាល័យ​នាទី​ក្រុង​ញូ​ដេលី​ហើយ​ជាការ​ឆ្លើយតប​បុរស​ទាំង ២នាក់​នោះ ក៏​ត្រូវបាន​បាញ់សម្លាប់​វិញភ្លាមៗផងដែរ ក្រោយ​ហេតុការណ៍​កើតឡើង។

លោកស្រី Indira Gandhi គឺ​បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​ឪពុក​របស់គាត់ ដែលមាន​ឈ្មោះថា Jawaharla Nehru ជា​នាយករដ្ឋមន្ត្រី​ដំបូង​គេ​បំផុត ហើយ​ក្រោយពេល​លោកស្រី​បាន​ឡើងកាន់តំណែង​នោះ គឺមាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ ជាពិសេស​គឺ​បញ្ហាធំៗដូចជា ប្រទេសជាតិ​កំពុង​រួច​ផុតពី​អាណានិគម​អង់គ្លេស បញ្ហា​ឯករាជ​ពី​ប៉ា​គី​ស្ថាន បញ្ហា​ព្យាយាម​បង្រួបបង្រួម​ជាតិ​តែមួយ​ជាមួយនឹង​ជនជាតិភាគតិច។

ការធ្វើឃាត​គឺ​ទំនង​កើតចេញពី​ការឆ្លើយតប​ទៅនឹង​បញ្ជា​មួយ​របស់​លោកស្រី​នាយករដ្ឋមន្ត្រី​កាលពី​ខែមិថុនា ឆ្នាំ១៩៨៤ ក្នុងការ​ធ្វើការ​ប្រតិបត្តិ​ការ​យោធា​វាយលុក​ចូលទៅក្នុង​ប្រាសាទ​មួយ​របស់​ក្រុម​ជនជាតិ Sikh ដើម្បី​បំផ្លាញ​សំបុក​ក្រុម​ជ្រុលនិយម Sikh ដែលជា​អ្នកប្រឆាំង​ទៅនឹង​រដ្ឋាភិបាល​ឥណ្ឌា ហើយ​អង្គរក្ស​ទាំង ២នាក់ ដែល​បានធ្វើ​ឃាត់​លោកស្រី​នោះ​គឺជា​ជនជាតិ Sikh នេះឯង៕

Leave a Reply

Your email address will not be published.