តើ​អ៊ី​ស្រា​អ៊ែ​ល និង​ប៉ា​ឡេ​ស្ទី​ន បាន​ចុះហត្ថលេខា​លើសន្តិសញ្ញាសន្តិភាព​នៅពេលណា?

សង្គ្រាម​បង្ហូរឈាម​បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល​ជាច្រើន​ទសវត្ស​រវាង​ប្រទេសជិតខាង​អ៊ី​ស្រា​អ៊ែ​ល និង​ប៉ា​ឡេ​ស្ទី​ន​ប៉ុន្តែ​ទីបំផុត​នា​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ១៩៩៣ តំណាង​នៃ​ភាគី​ទាំង​ពីរបាន​ជួបជុំគ្នា​នៅ​សេត​វិមាន​របស់​អាមេរិក​ដើម្បី​សម្រេច​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ឡើង។

ការប្រយុទ្ធ​គ្នា​រវាង​ពួក​ពូជសាសន៍​ជ្វី​ហ្វ និង​ពួក​អារ៉ាប់ នៅ​ប៉ា​ឡេ​ស្ទី​ន​មាន​តាំងពី​ទសវត្សរ៍ ឆ្នាំ១៩២០ នៅពេលដែល​ក្រុម​ទាំងពីរ​បាន​អះអាងថា​ជា​ទឹកដី​ដែល​គ្រប់គ្រង​ដោយ​ចក្រភព​អង់គ្លេស។

នៅ​ខែឧសភា​ឆ្នាំ១៩៤៨ រដ្ឋ​អ៊ីស្រាអែល​ត្រូវបាន​ប្រកាស​ហើយ​ប្រទេស​អារ៉ាប់៥ បាន​វាយប្រហារ​គាំទ្រ​ដល់​ពួក​ប៉ា​ឡេ​ស្ទី​ន។ ជនជាតិ​អ៊ីស្រាអែល​ដែលមាន​ចំនួន​ច្រើន​លើសលប់​បាន​វាយប្រហារ​កងទ័ព​អារ៉ាប់​ហើយ​បាន​ដណ្ដើមយក​ទឹកដី​ច្រើន​ដែល​បាន​បម្រុង​ទុក​សម្រាប់​ពួក​អារ៉ាប់។

ក្នុងតំណាក់កាល​សង្គ្រាម​នៅក្នុង​ឆ្នាំ១៩៤៩ បទ​ឈប់​បាញ់​គ្នា​ដែល​សម្របសម្រួល​ដោយ​យូ​អិន​បាន​លប់ចោល​ដោយ​រដ្ឋ​អ៊ីស្រាអែល​ក្នុង​ទឹកដី​ការត្រួតពិនិត្យ​អចិ​ន្ត្រៃ​របស់ខ្លួន។

អ៊ីស្រាអែល​បានដាក់​កំហិត​សិទ្ធិ​របស់​ពួក​អារ៉ាប់​ដែល​នៅ​សេសសល់​ដោយ​ភាគច្រើន​នៃ​ពួក​អារ៉ាប់​ប៉ា​ឡេ​ស្ទី​ន​ដែល​បាន​ចាក​ចេញពី​ទឹកដី​អ៊ីស្រាអែល​និង​បាន​ដកថយ​ទៅ​តំបន់ West Bank ហើយ​បន្ទាប់មក​ត្រូវបាន​គ្រប់គ្រង​ដោយ​រដ្ឋ​Transjordan និង​ខ្លះទៀត​នៅ​ហ្គា​ហ្សា​ស្ទ្រី​ប​ដែល​គ្រប់គ្រង​ដោយ​អេ​ហ្ស៊ី​ប៕

Leave a Reply

Your email address will not be published.