រថយន្ត Mercedes ដំបូង​ត្រូវបាន​ធ្វើតេស្ត​នៅពេលណា?

នៅ​ថ្ងៃទី២២ ខែវិច្ឆិកា​កាលពី​ក្នុង​ឆ្នាំ១៩០០ រថយន្ត​ដំបូង​ដែល​ត្រូវបាន​ផលិត​ក្រោម​ឈ្មោះ​យីហោ Mercedes ត្រូវបាន​គេ​យក​គំរូ​ទី១បំផុត​សម្រាប់​ការបើក​សម្ពោធ​ទីផ្សារ​របស់ខ្លួន​នៅ​ទីក្រុង Cannstatt ប្រទេស​អាល្លឺម៉ង់។ រថយន្ត​នេះ​ត្រូវបាន​ផលិតឡើង​ជាពិសេស​សម្រាប់​អ្នកទិញ ម្នាក់​ដែលមាន​ឈ្មោះ Emil Jellinek គឺជា​សហគ្រិន​ដែលមាន​ចំណង់​ចំណូលចិត្ត​ចំពោះ​រថយន្ត​ដែលមាន​ល្បឿន​លឿន និង​ឆើតឆាយ។

កាលពី​ដំបូង​ឡើយ​នៅ​ឆ្នាំ ១៨៨៦ ក្រុម​វិស្វករ​អាល្លឺម៉ង់២នាក់​គឺ​លោក Gottlieb Daimler និង Wilhelm Maybach បាន​ផលិត​បាន​នូវ​រថយន្ដ​មុនដំបូង​គេ​បង្អស់​របស់​ពិភពលោក ប៉ុន្តែ​មិនទាន់មាន​ប្រើប្រាស់​ម៉ាស៊ីន​ប្រភេទ Four Stroke Engine ឡើយ រហូតដល់​ឆ្នាំ១៨៨៩ ទើប​បុរស​ទាំង២នាក់​នេះ អាច​ផលិត​បាន​រថយន្ត​ថ្មី​ដែល​ប្រើប្រាស់​នូវ​កម្លាំង​ម៉ាស៊ីន​ប្រភេទ​នេះ​ឡើង​បាន ហើយ​ក៏បាន​បង្កើតបាន​ជា​ក្រុមហ៊ុន​មួយ​ដែលមាន​ឈ្មោះថា Daimler Motoren Gesellschaft ឬ D-M-G ។

រថយន្ត Mercedes ដំបូងត្រូវបានធ្វើតេស្តនៅពេលណា

នៅ​ឆ្នាំ១៨៩៦ លោក Emil Jellinek បានឃើញ​ស្ព​ត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រប​ស់​ក្រុមហ៊ុន​រថយន្ត D-M-G នៅក្នុង​កាសែត​របស់​អា​ល្លឺ​ម៉​ង់ ទើប​លោក​បាន​សម្រេចចិត្ត​ធ្វើដំណើរ​ទៅដល់​រោងចក្រ​របស់​វា​នៅក្នុង​ទីក្រុង Cannstatt តែម្តង ដើម្បី​ធ្វើការ​ក​ម្ម៉​ង់​ទិញ​ដោយ​រថយន្ត​ដំបូង​នោះ​អាចធ្វើ​ដំណើរ​បានតែ​ត្រឹម១៥ម៉ា​ល ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published.