តើន​រណា​ជា​អ្នកបង្កើត​ឧបករណ៍​ចោះ​ក្រដាស​នេះ​មុនគេ?

ឧបករណ៍​ចោះ​ក្រដាស​ដំបូង​មាន​ដើមកំណើត​ដំបូង​ដោយ​អ្នកជំនួញ​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​ដែលមាន​ឈ្មោះ Friedrich Soennecken ហើយ​ដែល​ក្រោយមក​លោក​ក៏បាន​បង្កើត​ចេញ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់សំភារៈ​ការិយាល័យ Soennecken ផងដែរ​កាលពី​ឆ្នាំ១៨៧៥ ។

វា​ត្រូវបាន​បង្កើតឡើង​ដើម្បី​សរសេរ​អក្សរ​ផ្ចង់​ប៉ុណ្ណោះ​ដែល​វា​ត្រូវបាន​គេ​ដាក់ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​ Round Writing ដោយមាន​ទាំង​បំពាក់​ប៊ិច​នៅ​ជាមួយ​ផង​ហើយ​ក្រោយមក​លោក Soenneckenn បានធ្វើការចុះឈ្មោះ​ទិញយក​ប័ណ្ណ​ប៉ាតង់​ជា​ផ្លូវការ​កាលពី​ខែវិច្ឆិកា​ឆ្នាំ១៨៨៦ ។

កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​គឺជា​ថ្ងៃ​គម្រប់​ខួប​លើក​ទី១៣១ឆ្នាំ​នៃ​ការកកើតឡើង​នៃ​ឧបករណ៍​ដែលមាន​ប្រយោជន៍បំផុត​នៅលើ​លោក​សម្រាប់​អ្នកប្រើប្រាស់​ក្នុង​ការងារ​ការិយាល័យ​វា​ត្រូវបាន Google យកមក​ធ្វើការ​អបអរសាទរ​ជា​រូបភាព​របស់​វា​ផងដែរ៕

Leave a Reply

Your email address will not be published.