តើ​អាមេរិក​បានធ្វើ​អ្វី​ខ្វះ​ដើម្បី​យក «កោះ​ហា​វ៉ៃ» មក​ធ្វើជា​រដ្ឋ​ទី៥០ របស់ខ្លួន?

កោះ​ហា​វ៉ៃ​ដែល​ត្រូវបាន​ប្រវត្តិសាស្ត្រ​ជឿជាក់ថា មាន​វត្ត​មាននៃ​ជនជាតិដើម Polynesian ដំបូង​កាលពីដើម​ទសវត្ស​ទី៨ និង​បាន​បន្ត​រស់នៅ​ទីនោះ​រហូតដល់​ទសវត្ស​ទី១៨ ជា​ពេលដែល​ក្រុម​អ្នកជំនួញ​ជនជាតិ​អាមេរិក​បានមក​ដល់​កោះ​បើទោះបីជា​គ្រានោះ​ប្រទេស​ចិន ជា​អ្នកទទួលបាន​ចាប់យក​ផលប្រយោជន៍​ជាច្រើន​មុន​រួចទៅហើយ​ក្តី។

តើអាមេរិកបានធ្វើអ្វីខ្វះដើម្បីយក «កោះហាវ៉ៃ» មកធ្វើជារដ្ឋទី៥០ របស់ខ្លួន?

ដើម​ទសវត្ស​ឆ្នាំ១៨៣០ ឧស្សាហកម្ម​ផលិត​ស្ករស​ត្រូវបាន​ណែនាំ​ទៅ​ឲ្យ​ពលរដ្ឋ​នៅលើ​កោះ​ហា​វ៉ៃ​ពី​សំណាក់​ក្រុម​អ្នកជំនួញ​អាមេរិក ហើយ​បន្ត​បន្ទាប់មក សូម្បីតែ​នយោបាយ​វប្ប​ធ​ម៍ និង​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ដែល​រស់​នៅលើ​កោះ​នោះ​ក៏ត្រូវ​បានទទួល​រង​ឥទ្ធិពល​យ៉ាងខ្លាំង​ពី​ប្រទេស​អាមេរិក។

តើ​អាមេរិក​បានធ្វើ​អ្វី​ខ្វះ​ដើម្បី​យក «កោះ​ហា​វ៉ៃ» មក​ធ្វើជា​រដ្ឋ​ទី៥០ របស់ខ្លួន?

នៅក្នុង​កំឡុង​សង្គ្រាមលោកលើកទី២ កោះ​ហា​វ៉ៃ​ត្រូវ​បានរៀបចំ​ដើម្បី​ដាក់ចូល​ឈ្មោះ​ជា​រដ្ឋ​ផ្លូវការ​របស់​សហរដ្ឋអាមេរិក ប៉ុន្តែ​ត្រឹម​បាន​ក្លាយទៅជា​ការដាក់បញ្ចូល​លួចលាក់​សិន​មិន​ឲ្យ​មាន​អ្នកណា​ដឹង​ឡើយ ជាពិសេស​នៅក្នុង​គ្រា​ដែល​ជប៉ុន​បាន​បើក​ការវាយប្រហារ​យ៉ាង​ភ្ញាក់ផ្អើល​មកលើ​ទីក្រុង Peal Harbor នា​ខែធ្នូ​ឆ្នាំ១៩៤១។

តើ​អាមេរិក​បានធ្វើ​អ្វី​ខ្វះ​ដើម្បី​យក «កោះ​ហា​វ៉ៃ» មក​ធ្វើជា​រដ្ឋ​ទី៥០ របស់ខ្លួន?

ផែនការ​ដាក់បញ្ចូល​កោះ​ហា​វ៉ៃ​ជា​រដ្ឋ​ផ្លូវការ ត្រូវបាន​អូសបន្លាយរ​ហូត​មកដល់​ខែមិថុនា ឆ្នាំ១៩៥៩ ទើប​ពលរដ្ឋ​ហា​វ៉ៃ​នាំគ្នា​ធ្វើការ​បោះឆ្នោត​ជាស​កល​មួយ​ក្នុងការ​ទទួលយក​រដ្ឋ​បាល​របស់​ប្រទេស​អាមេរិក ហើយ​ជា​លទ្ធផល​នា​ថ្ងៃទី២១ខែសីហា កោះ​មួយ​នេះ​ត្រូវ​បានប្រកាស​ជា​ផ្លូវការ​ទៅកាន់​ពិភពលោក​ថា​គឺជា​រដ្ឋ​ទី៥០ របស់​អាមេរិក​និង​បាន​ទាំង​ផ្លាស់ប្តូរ​ចំនួន​ផ្កាយ​របស់​ទង់ជាតិ​អាមេរិក​ផងដែរ៕

តើ​អាមេរិក​បានធ្វើ​អ្វី​ខ្វះ​ដើម្បី​យក «កោះ​ហា​វ៉ៃ» មក​ធ្វើជា​រដ្ឋ​ទី៥០ របស់ខ្លួន?

Leave a Reply

Your email address will not be published.