មានករណីអគ្គីភ័យមួយបានឆាបឆេះផ្ទះពលរដ្ឋ ២ខ្នងទាំងស្រុង នៅភូមិមេម៉ាយ ក្រុងកំពង់ចាម

ករណីអគ្គីភ័យមួយបានឆាបឆេះផ្ទះពលរដ្ឋនៅភូមិមេម៉ាយ សង្កាត់បឹងកុក​ ក្រុងកំពង់ចាមអស់ចំនួន ២ខ្នង​ទាំងស្រុង តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ នៅរសៀល​ ថ្ងៃទី២៨​ ខែមេសា ឆ្នាំ២០២១នេះ​។

យោងតាមការឲ្យដឹងពីសំណាក់លោក​ វរសេនីយ៍ឯក អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានឱ្យដឹងថា​ កម្លាំងនគរបាលចម្រុះ សហការជាមួយការិយាល័យពន្លត់អគ្គីភ័យ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការអន្តរាគមន៍ពន្លត់ភ្លាមៗ​ និងបានជួយបាញ់ទឹកពន្លត់រលត់អស់​ ដោយប្រើប្រាស់រថយន្ត អគ្គីភ័យចំនួន ៤គ្រឿងដោយប្រើប្រាស់ទឹកអស់ចំនួន១១រថយន្ត។

លោកអធិការក្រុងបានបន្ថែមទៀតថា​ ហេតុការណ៍​អគ្គិភ័យ​នេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី​ទើបបង្កជាអណ្តាតភ្លើងឆេះឡើង​។ ក្នុងនោះ​ទំហំខូចខាតអស់​ សម្ភារៈ​ក្នុងផ្ទះទាំង២ខ្នងតែម្តង ប៉ុន្តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សឡើយ៕

Leave a Reply

Your email address will not be published.