ជនជាតិចិនចំនួន ៤នាក់ និងមន្ត្រីនគរបាល ១នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីបានចល័តនៅតំបន់រាំងខ្ទប់

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានឃាត់ខ្លួនមន្រ្តីនគរបាលម្នាក់ និងជនជាតិចិន ៤នាក់ ខណៈពេលដែលព្យាយាមធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់គោលដៅបិទខ្ទប់ ដោយពុំមានលិខិតស្នាម ចំណុចរង្វល់មូលតាព្រហ្មគល់ស្ពានជ្រោយចង្វារខាងកើត ក្នុងភូមិទី៣ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

មន្រ្តីនគរបាល ដែលល្មើសនឹងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ត្រូវបានសមត្ថកិច្ចឲ្យដឹងថា ឈ្មោះ ផាត់ សារ៉េត អាយុ៥៤ ឆ្នាំ ឋានន្តរស័កថ្នាក់វរៈសេនីយ៍ត្រី នៅនាយកដ្ឋានអង្គរក្ស មានលំនៅផ្ទះលេខ២៩ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែក ជនជាតិចិនចំនួន ៤នាក់ទៀត មិនស្គាល់អត្តសញ្ញាណ ។

បន្ទាប់ពីឃាត់ខ្លួន មន្រ្តីនគរបាល និងជនជាតិចិន ២នាក់ សុខចិត្តទទួលនូវការផាកពិន័យ ក្នុងម្នាក់ៗ ចំនួន ២លាន់ ៥សែនរៀល។ ចំណែក ជនជាតិចិន២នាក់ទៀត ពុំមានប្រាក់ត្រូវបានបញ្ជូន ទៅកាន់មណ្ឌលចត្តាឡីស័ក ព្រែកព្នៅ៕

Leave a Reply

Your email address will not be published.