ប្រយោជន៍ 6 យ៉ាង​ដែល​បានមកពី​ការ​ងូតទឹក​ដែល​អ្នក​នឹកស្មាន​មិន​ដល់

ប្រយោជន៍​របស់​កា​រងូ​ត​ទឹក មិនបាន​ជួយ​ផ្តល់ឱ្យ​យើង​ត្រឹមតែ​ភាពស្រស់ថ្លា​ប៉ុណ្ណោះ​ទេ តែ​ការ​ងូតទឹក​នៅបាន​ផ្តល់​ប្រយោជន៍ចំពោះ​សុខភាព​ច្រើនជាង​ការគិត​ទៅទៀត។

អ្នក​ដែល​ខ្ជឹ​ល​ងូតទឹក​ច្រើន​តែមាន​លេស​ជាច្រើន រអ៊ូ​ថា​នឿយ​ខ្លះទៅ ងងុយគេង​រហូត​បើកភ្នែក​លែងរួច​ខ្លះទៅ  តែបើ​ធ្វើបាននោះ ប្រយោជន៍ល្អៗរបស់​ការ​ងូតទឹក​ដែល​ឡា​រ៉ែ​ន​កំពុង​នឹង​លើក​យកមក​ជម្រាបជូន​តទៅ​នេះ អ្នក​ដែល​មិន​ចូលចិត្ត​ងូតទឹក អាច​នឹង​ប្តូរចិត្តបាន ព្រោះ​ដូចដែល​ប្រាប់​ហើយ​ថា ការ​ងូតទឹក​បានផ្តល់​ប្រយោជន៍​ឱ្យ​យើង​លើសពី​ការ​នឹកស្មាន​ទៅទៀត។

– បង្កើន​ប្រសិទ្ធភាព​ការធ្វើការ​របស់​ខួរក្បាល

ការ​ងូតទឹក​លាយ​ជាមួយ​ក្លិន​ប្រេង​ក្រអូប​ប្រហើរ​ពី​ធម្មជាតិ មាន​ចំណែក​ជួយ​ជំរុញ​ការធ្វើការងារ​របស់​ខួរក្បាល ជាពិសេសនៅពេល​ត្រាំ​ទឹក​ក្តៅឧណ្ហៗលាយ​ប្រេង​ក្រអូប​ប្រហើរ​ពី​ស្លឹក  Sage  នឹង​ជួយ​ជំរុញ​ប្រព័ន្ធ​ការចងចាំ​ឱ្យ​ល្អ​ឡើង​បាន ចំណែក​ប្រេង​ប៊ើ​រ៍ហ្កា​ម៉ត់ នឹង​ជួយ​កាត់បន្ថយ​ភាព​ធុញថប់​តានតឹង និង​នេះហើយ​គឺ លទ្ធផល​នៃ​ការស្រាវជ្រាវ​ដែល  Alternative and Comlpementary Therapies  បាន​ប្រាប់​មក។

– ជួយ​កាត់បន្ថយ​ភាព​ធុញថប់​តានតឹង

អារម្មណ៍​ត្រជាក់​ស្រស់ថ្លា​ក្នុងអំឡុងពេល​ងូតទឹក​នឹង​ជួយ​ជំរុញ​អារម្មណ៍​ផ្នែក​ខាង​ល្អ​នៅក្នុង​ខ្លួន​យើង​បាន យ៉ាងហោចណាស់​ក៏​បំបាត់​ការ​ស្អិត​ខ្លួន​បានដែរ និង​ការ​ងូតទឹក​នៅ​ជួយ​កំចាត់​ក្លឹ​ន​ខ្លួន ក្លឹ​ន​ញើស​បាន​ទៀតផង។ តែ​អ្វីដែល​សំខាន់​នោះ​គឺ នៅមាន​លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ​បាន​ប្រាប់ថា ក្នុងអំឡុងពេល​នៃ​ការ​ងូតទឹក​នេះ​ក៏ដូចជា​ការ​បាន​សម្រាក​ខួរក្បាល និង​ដកខ្លួន​ចេញពី​ភាពរ​ញេ​រ​ញ៉ៃ​ដែល​បាន​ជួប​មក​ពេញ​ថ្ងៃ​នោះដែរ។

– ការពារ​កន្ទួល​រមាស់ និង​ការកើត​ភ្លឺ

ប្រាកដ​ហើយ​ថា ការ​ងូតទឹក​គឺ​ការលាង​សម្អាត​ខ្លួនប្រាណ​ដែល​ល្អ​បំផុត ជាពិសេស​ញើស​ក្អែល និង​មេរោគ​ចង្រៃ​ដែល​តោង​ជាប់​នៅតាម​រាងកាយ​យើង​នឹង​បាន​ជ្រុះ​បាត់​ទៅតាម​ទឹក​អស់ នៅសល់តែ​ស្បែក​ស្អាត​ស្រស់ថ្លា។ តែបើ​ចង់បាន​ភាព​ស្អាត​ហ្មត់ចត់​ដ៏​ពិតប្រាកដ​នោះ ខាង  National Psoriasis Foundation  បាន​ណែនាំ​ថា ចូរ​គេង​ត្រាំ​ទឹកក្តៅឧណ្ហៗលាយ​ជាមួយ​ប្រេង​ក្រអូប​ប្រហើ ដើម្បីឱ្យ​ប្រេង​ក្រអូប​ចូលទៅ​ជួយ​ផ្លាស់ប្តូរ​កោសិកា​ស្បែក ហើយ​ប្រេង​ក្រអូប​ប្រហើ​ថែមទាំង​មានគុណ​សម្បត្តិ​ក្នុងការ​ការពារ​ការឆ្លង​មេរោគ​នៅលើ​ស្បែក​ទៀតផង ជាពិសេស​ពពួក​កន្ទួល​រមាស់ និង​រោគ​ភ្លឺ​នឹង​មិនកើត​នៅលើស្បែក​យើង​ឡើយ។

– ជួយ​ឱ្យ​គេង​លក់បាន​កាន់តែ​ស្រួល​ឡើង

វិធី​ការ​របស់​ការ​គេង​លក់​របស់​មនុស្ស​យើង​ចាំបាច់​ត្រូវ​បញ្ចុះ​ក​ម្រឹត​សីតុណ្ហភាព​ក្នុង​រាងកាយ​ឱ្យ​ថយចុះ ដូច្នេះហើយ​ទើប​ការ​ងូតទឹក​គឺជា​វិធី​បញ្ចេញ​កម្តៅ​ចេញពី​ក្នុង​រាងកាយ​ដ៏​ល្អ​មួយ ឬ​បើ​ថ្ងៃ​ណា​ធាតុអាកាស​ត្រជាក់ ការ​ងូតទឹក​ក្តៅឧណ្ហៗក៏​នឹង​ជួយ​ឱ្យ​រាងកាយ​សម្រួល​សីតុណ្ហភាព​ឱ្យ​ស្ថិតក្នុង​ចំណុច​ស័ក្តិសម​នឹង​ការ​គេង​លក់​ដូចគ្នា។ សរុបងាយៗទៅ​គឺ ការ​ងូតទឹក​ត្រជាក់​ក្នុង​ថ្ងៃ​ដែល​ធាតុ​អាកស​ក្តៅ នឹង​ធ្វើឱ្យ​រាងកាយ​មាន​អារម្មណ៍​សប្បាយ​ស្រួលខ្លួន ដូចគ្នា​នឹង​ការ​ងូតទឹក​ក្តៅឧណ្ហៗក្នុង​ថ្ងៃ​ដែល​ធាតុអាកាស​ត្រជាក់​ដែរ។

– ការពារ​ជំងឺ​គ្រុនផ្តាសាយ

ការ​ងូតទឹក​នឹង​ជួយ​ឱ្យ​ខួរក្បាល​បង្ហូរ​អ័រម៉ូន អេ​ន​ដូ​ហ្វ៊ី​ន ចេញមក​កាន់តែ​ច្រើនឡើង ជាពិសេស​បើ​គេង​ត្រាំ​ទឹក​ក្តៅឧណ្ហៗលាយ​ជាមួយ​ប្រេង​ក្រអូប​ប្រហើ​ផង​នោះ និង​នៅពេល​រាងកាយ​ផលិត​អ័រម៉ូន​នៃ​សេចក្តីសុខ​មួយ​នេះ​ចេញ​មកហើយ​នោះ បណ្តា​អាការឈឺចាប់​តាម​រាងកាយ​ក៏​នឹង​បាន​ធូរស្រាល​ឡើង ព្រមជាមួយ​គ្នា​នោះ ប្រព័ន្ធ​ការពារ និង​ប្រឆាំង​ជំងឺ​ក៏​នឹងត្រូវ​ជំរុញ​ឱ្យធ្វើ​ការ​បាន​កាន់​តែ​ល្អ​ឡើង និង​ការពារ​យើង​ពី​អាការ​គ្រុនផ្តាសាយ​បាន។

– សម្រាល​អាការ​កណ្តាស

ហាច់​ឈី​ស! កណ្តាស់​មិន​ឈប់ឈរ​សោះ  បើ​បែបនេះ សូម​ណែនាំ​ឱ្យប្រញាប់​ងូតទឹក​ក្តៅឧណ្ហៗជាបន្ទាន់ ព្រោះ​ចំហាយទឹក​ដែល​ភាយ​ចេញ​មកពី​ការ​ងូតទឹក​ក្តៅឧណ្ហៗ នឹង​ជួយផ្តល់​ភាពស្រស់ថ្លា​ដល់​រន្ធ​ច្រមុះ សម្រាល​អាការ​កណ្តាស់ រួមទាំង​ជួយ​បន្ធូរ​អាការ​តានតឹង​ក្នុង​ប្រព័ន្ធ​ប្រសាទ ធ្វើឱ្យ​អាការ​ឈឺក្បាល វឹលមុខ​ថយចុះ​ផងដែរ។

ច្បាស់​ហើយ​មែន​ទេ ថា​ការ​ងូតទឹក​មាន​ប្រយោជន៍​យ៉ាងណាខ្លះ?  ដូច្នេះ​អ្នកណា​ដែល​ខ្ជឹ​ល​ងូតទឹក​ខ្លះ សាកល្បង​ប្រែកាយ​ប្រែចិត្ត​ម្តង​មើល នឹង​បានដឹងថា ជីវិត​នេះ​នឹង​សុខ​សប្បាយ​ឡើង​ច្រើន​ទៀត​មិន​ខាន៕