10 សញ្ញាដែលបង្ហាញថា រាងកាយខ្វះសារធាតុដែកហើយ

រឿងចំណីអាហារក្នុងយុគសម័យនេះសំខាន់ចំពោះរាងកាយយើងខ្លាំងណាស់ ព្រោះយើងប្រើប្រាស់រាងកាយរបស់យើងកាន់តែខ្លាំងឡើងៗជារៀងរាល់ថ្ងៃ ទើបយើងចាំបាច់ត្រូវតែមើលថែទាំ ខ្លាំងឡើងជាលំដាប់ដែរ ថ្ងៃនេះសូមនិយាយអំពីរឿងសារធាតុដែកដែលសំខាន់ចំពោះស្រ្តីម្តង។

ស្រ្តីយើងច្រើនតែខ្វះសារធាតុដែកដោយយើងមិនបានដឹងខ្លួនឡើយ ជាពិសេសអ្នកដែលធ្វើនេះធ្វើនោះជាប់ជានិច្ច តើធ្វើម៉េចយើងនឹងដឹងទៅថា កម្រឹតសារធាតុដែកនៅក្នុងរាងកាយរបស់​យើងស្ថិតក្នុងកម្រឹតប្រក្រតី ឬក៏ទាបជាងប្រក្រតីនោះ? បើចង់ដឹងសូមសាកល្បងមើលសញ្ញាដាស់តឿន 10 ចំណុចខាងក្រោមនេះ ៖

1 – កាន់តែឆាប់នឿយហត់ឡើង

រាងកាយរបស់យើងប្រើសារធាតុដែកក្នុងការសាងហ៊ីម៉ូគ្លោប៊ីន ជាសារធាតុដែលជួយដឹកនាំអុកស៊ីហ្ស៊ែនក្នុងកោសិកាគ្រាប់ឈាមក្រហម នៅពេលកោសិកាគ្រាប់ឈាមរបស់យើងមិនរឹងមាំ យើងនឹងមានអារម្មណ៍ដឹងថា យើងឆាប់ហត់ និងងងុយគេងញឹកញាប់។

2 – ខ្វះសមាធិ

ប្រព័ន្ធទំនាក់ទំនងប្រសាទនឹងធ្វើការយឺត និងចុះខ្សោយនៅលើមនុស្សដែលខ្វះសារធាតុដែក ធ្វើឱ្យប្រសិទ្ធភាពការធ្វើការងារផ្សេងៗថយចុះ និងមានសមាធិតិចទៅតាមនោះដែរ។

3 – ខ្វះភាពយកចិត្តទុកដាក់ចំពោះអ្វីៗជុំវិញខ្លួន

មិនគួរឱ្យជឿឡើយថា ការខ្វះសារធាតុដែកនឹងហុចផលច្រើនដល់ថ្នាក់នេះ ក្រៅពីរឿងសមាធិហើយ អាចនឹងធ្វើឱ្យយើងមានអារម្មណ៍មិនខ្វល់ខ្វាយនឹងមនុស្សជុំវិញខ្លួនឡើយ ឬអាចនិយាយបានថា សូម្បីតែអ្វីផ្សេងៗដែលកំពុងធ្វើ ក៏មិនយកចិត្តទុកដាក់ដែរ ឬសូម្បីតែរឿងសំខាន់ៗក៏នឹងមានអារម្មណ៍ថាដូចជារឿងប្រក្រតីធម្មតា និងមិនសូវជាខ្វល់ខ្វាយជាមួយវាប៉ុន្មានឡើយ។

4 – ពិបាកដកដង្ហើម

បើយើងចេះតែពិបាកដកដង្ហើមញឹកញាប់ពេលដែលហាត់ប្រាណ ឬសូម្បីតែការដើរលេងៗធម្មតាក៏មានអារម្មណ៍ថា ដកដង្ហើមសឹងតែមិនទាន់ដែរ នោះក៏ព្រោះតែយើងមានសារធាតុដែកនៅក្នុងរាងកាយមិនគ្រប់គ្រាន់ ធ្វើឱ្យរាងកាយខ្វះអុកស៊ីហ្ស៊ែនហ្នឹងឯង។

5 – ស្បែកស្លេកស្លាំងខុសប្រក្រតី

សាកល្បងសង្កេតមើលទៅមើល៍ថា តើស្បែករបស់យើងមួយរយៈនេះស្លេកស្លាំងខុសធម្មតាដែរឬទេ?  មិនមែនសឡើងនោះទេ តែជាអាការស្លេកស្លាំងដែលអាចកើតចេញពីការហូរវិលរបស់​លោហិតមិនល្អគ្រប់គ្រាន់ និងចំនួនកោសិកាគ្រាប់ឈាមក្រហមក៏ថយចុះផងដែរ។

6 – ក្រចកផុយស្រួយ

ទោះជាហាងធ្វើក្រចកពូកែៗប៉ុនណាក៏មិនអាចបិទបាំងអាការក្រចកផុយស្រួយនេះបានដែរ យើងអាចមើលឃើញតាមរយៈចុងក្រចកដៃ ក្រចកជើងរបស់យើងបាន ឬអាចសង្កេតបានថា ជាអំឡុងពេលដែលយើងមានក្រចកឆាប់ស្រួយផុយហ្នឹងឯង។

7 – ឈឺថ្កាត់ញឹកញាប់

បើច្រើនតែមានបញ្ហារឿងប្រព័ន្ធដកដង្ហើមញឹកញាប់នោះ សាកល្បងនឹកដល់អាការខ្វះសារធាតុដែកខ្លះផង ព្រោះវាក៏ជាមូលហេតុមួយដូចគ្នាដែរ។

8 – ទឹកមូត្រមានពណ៌ក្រហម ឬផ្កាឈូក

ជារឿងដែលងាយស្រួលសង្កេតមើលបំផុត និងមើលទៅចម្លែកបំផុតក៏អាចថាបានដែរ នៅលើមនុស្សដែលខ្វះសារធាតុដែកច្រើនតែមានការបឺតជ្រាបយកពណ៌ផ្សេងនៅឯពោះវៀនច្រើនឡើង ដូច្នេះបើទទួលទានមើមប៊ីធ្រូត ហើយមានទឹកមូត្រចេញមកពណ៌ក្រហមៗផ្កាឈូកៗនោះ ចូរវាយតម្លៃតែម្តងទៅថា យើងខ្វះសារធាតុដែកហើយ។

ដូច្នេះតើយើងនឹងជួយរាងកាយរបស់យើងយ៉ាងណាបានទៅ? យើងប្រហែលជាត្រូវទទួលទានអាហារ និងបន្ថែមអាហារណាដែលមានសារធាតុដែកឱ្យច្រើនឡើងហើយ ឬជួនកាលអាចនឹង​ទទួលទានអាហារបំប៉នតែម្តងក៏បាន។

អាហារខាងក្រោមនេះសុទ្ធតែសម្បូរទៅដោយសារធាតុដែកទាំងអស់ សាកល្បងបន្ថែមចូលទៅក្នុងពេលអាហារឱ្យបានច្រើន៖

– សាច់សត្វដែលមានពណ៌ក្រហម

– ស៊ុតក្រហម

– បន្លែពណ៌បៃតងចាស់ (ខាត់ណា ស្លឹកផ្ទី)

– ផ្លែឈើក្រៀម (ផ្លែភ្រុន ទំពាំងបាយជូរក្រៀម)

– អាហារស៊ីរៀលដែលមានចំណែកផ្សំរបស់ធញ្ញជាតិផ្សេងៗ (អាននៅលើស្លាកប្រអប់)

– អាហារប្រភេទគ្រំ (អយស្ទ័រ ងាវ-ល-)

– គ្រឿងក្នុងមាន់

– សណ្តែកផ្សេងៗ

– ថ្លើម

ហើយយើងចង់ណែនាំពីគន្លឹះល្អៗបន្តិចបន្តួចផងដែរ គឺបើយើងទទួលទានអាហារដែលសម្បូរទៅដោយសារធាតុដែកព្រមជាមួយអាហារដែលមានវីតាមីន C ផងនោះ រាងកាយរបស់យើងនឹងបឺតជ្រាបយកសារធាតុដែកបានកាន់តែល្អឡើង។

សាកល្បងសង្កេតមើលរាងកាយរបស់យើងទៅមើលថា តើយើងមានអាការទាំងអស់នេះឬទេ?  អ្នកខ្លះគិតថា ញ៉ាំអាហារក៏ច្រើនដែរហើយ តែវាអាចនឹងមិនសម្បូរបែបគ្រប់គ្រាន់ ដូច្នេះការយកចិត្តទុកដាក់រឿងអាហារក៏ជារឿងមួយសំខាន់ចំពោះសុខភាពយើងដូចគ្នាដែរ៕