មែនឬ? ដែលថា មិនគួរ​ញ៉ាំ​ទឹក​ក្នុង​ដប​ដែល​ទុកចោល​នៅក្នុង​ឡាន…

មិន​ថា​អ្នកមាន​រថយន្ត​ផ្ទាល់ខ្លួន ឬ​អត់​នោះទេ តែ​ពេលណា​ក៏ដោយ​ដែល​អ្នកជិះ​នៅក្នុង​ឡាន អ្នក​តែងតែ​ឃើញ​មាន​ដប​ទឹក​នៅក្នុង​ឡាន​ជានិច្ច មិនថាតែ​ដប​តូច ដប​ធំ ឬ​មានទឹក​ទាំងដបៗដែលជា​រង្វាន់​បានមកពី​ពេល​ចាក់​សាំង​ឡាន​នោះទេ ក្នុងអំឡុងពេល​ធ្វើដំណើ​រ បើ​ស្រេកទឹក​ក៏​នឹង​ស្រវា​រាវរក​ពីក្រោម​កៅអី​យកមក​ញ៉ាំ។

ការពិតទៅ តើ​ទឹក​ពិសា​ដែល​ទុកចោល​នៅក្នុង​ឡាន​បែបនេះ នឹងមាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​ដែរឬទេ​នោះ  ដូច្នេះ​យើង​សូម​នាំយក​ចម្លើយ​មក​ជម្រាប​ជូន​មិត្ត​អ្នកអាន​ដូចខាងក្រោម៖

តើ​ទឹក​ពិសា​ដែល​ទុកចោល​នៅក្នុង​ឡាន មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​ដែរឬទេ?

តាមរយៈ​ជំនឿ​ដែលថា ទឹក​ពិសា​ដែល​ទុកចោល​នៅក្នុង​រថយន្ត​នោះ ត្រូវ​ចំហាយ​ក្តៅ​ដុត ឬ​ត្រូវ​ពន្លឺ​ថ្ងៃ​ចាំង​ចំ រហូត​ធ្វើឱ្យ​ដប​ជ័រ​ផ្លា​ស្ទិ​ក​ឡើង​ក្តៅ រលាយ​លាយឡំ​ជាមួយ​ទឹក​ពិសា​ដែល​នៅក្នុង​នោះ ការពិតទៅ​បច្ច័យ​ប្រថុយ​នឹង​គ្រោះថ្នាក់​បែបនេះ​ក៏ត្រូវ​មក​មើលថា តើ​វា​មាន​តិច​ច្រើន​ប៉ុនណា ដូចជា៖

– សីតុណ្ហភាព​កំដៅ​នៅក្នុង​រថយន្ត​ក្តៅ​ខ្លាំង តិច​ប៉ុនណា?

– ដប​ទឹក​ពិសា​ផ្លា​ស្ទិ​ក ជា​ដប​ជ័រ​ផ្លា​ស្ទិ​ក​ប្រភេទ​ណា  ធន់​កំដៅ​បាន​ខ្លាំង​តិច​ប៉ុនណា?

តើ​ដប​ទឹក​ពិសា​បរិសុទ្ធ​ក្នុងប្រទេស​យើង ជា​ដប​ផ្លា​ស្ទិ​ក​ប្រភេទ​ណា?

ដប​ទឹកបរិសុទ្ធ​ក្នុងប្រទេស​យើង​នេះ ការពិតទៅ​មាន​ច្រើន​ប្រភេទ​ណាស់ តែភាគច្រើនៗតែ​ជា​ដប  PET (ដប​ជ័រថ្លា) ឬ  PETE ដែល​ចាត់ទុកថា​ជា​ប្រភេទ​ផ្លា​ស្ទិ​ក​លេខ 1 អាច​ការពារ​ការ​ជ្រាបចូល​របស់​ហ្កា​សផ្សេងៗបាន​យ៉ាង​ល្អ ទើបត្រូវ​បាន​នាំយកមក​ដាក់

ទឹក​ពិសា​បរិសុទ្ធ ទឹក​ភេសជ្ជៈ​ផ្លែឈើផ្សេងៗ ប្រេងឆា ឬ​សូម្បីតែ​ទឹកជ្រលក់ផ្សេងៗក៏បាន។ ដប​ទឹក​ពិសា​បរិសុទ្ធ​ប្រភេទ PET នេះ​អាច

ធន់​នឹង​កំដៅ​បាន​ខ្ពស់​ដល់​ទៅ 60 – 95 អង្សា​សេល​សៀ​ស​ឯណោះ។

បើ​ដប​ផ្លា​ស្ទិ​ក​ត្រូវ​នឹង​កំដៅ តើ​វា​នឹង​បញ្ចេញ​សារធាតុ​គ្រោះថ្នាក់​ចេញមក​លាយឡំ​ជាមួយ​ទឹក​ដែល​នៅក្នុង​ដប​ដែរឬទេ?

នៅ​មិនទាន់មាន​ការអះអាង​ច្បាស់លាស់​នៅឡើយ​ថា នឹងមាន​គ្រោះថ្នាក់​ដូចដែល​គេ​បាន​និយាយ​នោះដែរ​ឬក៏​ឡើយ តែ​ក្នុង

ករណី​ដែល​យើង​ទុក​ដប​ទឹក​ពិសា​បរិសុទ្ធ​ចោល​នៅក្នុង​ឡាន​នោះ នឹង​គ្មាន​បញ្ហា​អ្វី​ឡើយ ព្រោះ​សីតុណ្ហភាព​នៅក្នុង​រថយន្ត​នោះ​មិន​ដល់

60 អង្សា​សេល​សៀ​ស​ឡើយ។

តែ​យ៉ាងណាក៏ដោយ ទឹក​ពិសា​បរិសុទ្ធ​នៅក្នុង​ដប​ជ័រ​ផ្លា​ស្ទិ​ក​ដែល​យើង​ញ៉ាំ​រាលថ្ងៃនេះ ត្រូវបាន​ផលិតឡើង​ជា​ដប​ដែល​សម្រាប់​ប្រើ​បានតែ​ម្តង រួច​បោះចោល​ប៉ុណ្ណោះ ដូច្នេះ​បើ​ចង់​ប្រើប្រាស់​ម្តងទៀត គួរ​ប្រយ័ត្នប្រយែង​រឿង​ភាព​ស្អាត និង​អនាម័យ​ឱ្យ​បានល្អ​ជាមុនសិន៕

Leave a Reply

Your email address will not be published.