តើរាងកាយ​មនុស្ស​យើង​មាន​ឈាម​ប៉ុន្មាន​លិ​ត្រ?

រាងកាយ​របស់​មនុស្ស​យើង​នឹង​រស់​នៅបាន​ក៏ដោយ​សារ​ខ្យល់​សម្រាប់​ដកដង្ហើម អាហារ និង​ទឹក​សម្រាប់​ការរស់នៅ​រប​ស់ជី​វិត តែ​ការពិត​ក្រៅពី​បច្ច័យ​ទាំងអស់នេះ​ដែលជា​ចំណែក​ផ្គុំចម្បងៗហើយ​នោះ រាងកាយ​របស់​យើង​នៅ​ត្រូវមាន​វត្ថុ​មួយទៀត​នៅក្នុង​រាងកាយ​របស់​យើង​ផងដែរ ទើប​ធ្វើឱ្យ​ការរស់នៅ​របស់​ជីវិត​ដំណើរការ​ទៅ​យ៉ាង​ល្អឥតខ្ចោះ​បំផុត នោះ​គឺ​ប្រព័ន្ធ​ឈាម។ រាងកាយ​នឹងត្រូវ​ពឹង​អាស្រ័យ​ប្រព័ន្ធ​ការហូរ​វិល​របស់​ឈាម (ហៅថា ប្រព័ន្ធ​ឈាម​រត់) ធ្វើជា​អ្នក​ចិញ្ចឹម​អវយវៈ​គ្រប់ផ្នែក​របស់​រាងកាយ។

“ឈាម” ជា​វត្ថុ​រាវ ប្រកបដោយ​ទឹក​ឈាម គ្រាប់​ឈាម កោសិកា​គ្រាប់​ឈាមក្រហម កោសិកា​គ្រាប់​ឈាមស។ រាងកាយ​របស់​យើង​នឹងមាន​ឈាម​នៅ​ខាងក្នុង​ប្រមាណ​ជា 5លិ​ត្រ  បើ​ធៀប​នឹង​ទម្ងន់​ខ្លួន​ក៏​ស្មើនឹង 7 – 8%នៃ​ទម្ងន់​ខ្លួន។ បេះដូង​ជា​អវយវៈ​ដែល​សំខាន់បំផុត​ក្នុង​ប្រព័ន្ធ​ហូរ​វិល​របស់​ឈាម មាន​តួនាទី​បឺត​បាញ់​ឈាម​ទៅ​ចិញ្ចឹម​រាងកាយ​របស់​យើង ដូច្នេះ​ឃើញ​ទេ​ថា បេះដូង​របស់​យើង​ទទួល​មុខនាទី​សំខាន់ និង​ធ្វើការ​ធ្ងន់​ក្នុង​ការបញ្ជូន​ឈាម​ទៅឱ្យ​រាងកាយ ទាំងយប់ ទាំង​ថ្ងៃ ជាប់​រហូត 24ម៉ោង មិនបាន​ឈប់សម្រាក​ឡើយ ដូច្នេះ​ការ​ប្រណិប័តន៍​ដ៏​ល្អ​ជាមួយ​បេះដូង​របស់​យើង​ក៏​គឺ ការ​បាន​គេង​លក់​សម្រាក​យ៉ាង​គ្រប់គ្រាន់ ព្រោះ​ពេលដែល​យើង​គេង​លក់ បេះដូង​នឹងធ្វើ​ការ​ក្នុង​ចង្វាក់​ដែល​ធូរស្រាល តែ​មិនបាន​ឈប់​ដើរ​ទេ(បេះដូង​ឈប់​ដើរ = ស្លាប់)គួរឱ្យ​អាណិត​ណាស់…។

ប្រព័ន្ធ​ឈាម​រត់​នឹងមាន​តួនាទី​នាំយក​សារធាតុផ្សេងៗបញ្ជូនទៅ​ទូទាំង​រាងកាយ ដូចជា​សារធាតុ​អាហារ ហ្គាសផ្សេងៗ សារធាតុ​រ៉ែ អ័រម៉ូន និង​ទទួលយក​វត្ថុ​កាកសំណល់​បញ្ជូន​ចេញពី​រាងកាយ​ដោយ​ការដឹកជញ្ជូន​ទៅតាម​សរសៃឈាម។ នៅក្នុង​ឈាម​នឹង​ប្រកបទៅដោយ​វត្ថុ​រាវ​ដែល​ហៅថា “ផ្លា​ស្មា” មាន​តួនាទី​ដឹកជញ្ជូន​សារធាតុ​រ៉ែ អ័រម៉ូន អង់ទីគ័រ សារធាតុ​អាហារផ្សេងៗទៅក្នុង​កោសិកាផ្សេងៗរបស់​រាងកាយ និង​ទទួលយក​វត្ថុ​សំណល់​ពី​កោសិកា​ហូរ​ត្រឡប់​ទៅតាម​បំពង់​ទឹករងៃ។ ចំណែក​ឈាម​ដែលជា​វត្ថុ​រឹង គេ​ហៅថា​កម្ទេច​ឈាម គ្រប់​ពេលដែល​កើតមាន​របួស កម្ទេច​ឈាម​ក៏​នឹង​បញ្ចេញ​សារធាតុ​គីមី​ឈ្មោះ ហ្វ៉ៃ​ប្រ៊ី​ន ចេញមក​បំពេញ​តួនាទី​ជួយ​ធ្វើឱ្យ​ឈាម​បង្កក​ខ្លួន​នៅត្រង់​មុខរបួស​ដើម្បី​ទប់​ឱ្យ​ឈាម​ឈប់​ហូរ​ចេញ។

ឥឡូវ​នាំគ្នា​មក​ថែបំប៉ន​ឈាម​របស់​យើង​វិញ​ប្រសើរ​ជាង

– សារធាតុ​ដែក៖ ចាំបាច់​សម្រាប់​ការផលិត ហេ​ម៉ូ​ហ្គោ​ប៊ី​ន(គ្រាប់​ឈាមក្រហម)ដែលជា​ផ្នែក​ផ្គុំ​សំខាន់​របស់​គ្រាប់​ឈាមក្រហម ជា​អ្នកដឹកនាំ​អុក​ស៊ី​ហ្ស៊ែ​ន​ទៅ​ចិញ្ចឹម​អវយវៈ និង​សាច់​ជាលិកា​ទូទាំង​រាងកាយ។ សារធាតុ​ដែក​មាននៅ​ក្នុង បន្លែ​ស្លឹក​ផ្ទី សណ្ដែកកួរ ផ្សិតចំបើង ស្លិ​ក​ជីរ និង​ស្លឹក​ម្រះព្រៅ។ល។

– ហ្វូ​លេ​ត៖ សំខាន់​សម្រាប់​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម។ ហ្វូ​លេ​ត​មាននៅ​ក្នុង មើម​ទំពាំង​បារាំង ផ្កា​គូឆាយ ស្លឹក​បាស ស្ពៃក្ដោប គ្រាប់សណ្ដែក​ស្ងួត និង​ក្រុ​ច។

– វីតាមីន C ៖ ជួយ​ឱ្យ​រាងកាយ​បឺត​ជ្រាប​យក​ហ្វូ​លេ​ត និង​សារ​ធាតុដែក​ពី​បន្លែ​ផ្លែឈើ​បានល្អ។ វីតាមីនជូរៗមួយ​នេះ​នឹងមាន​នៅក្នុង ផ្លែ​ត្របែក ក្រូចឆ្មារ កន្ទួតព្រៃ ស្ត្រ​ប៊ើ​រី និង​ក៏មាន​នៅក្នុង​បន្លែ​ពណ៌​បៃតង​ដែល​យកមក​ចម្អិន​ជា​ម្ហូបអាហារ​យ៉ាង​ឆ្ងាញ់​ដែរ​គឺ ប្រូ​ខូ​លី៕

Leave a Reply

Your email address will not be published.