អាហារ ៥មុខ ​ជួយ​ប្រឆាំង​គ្រុនផ្ដាសាយ

ការ​បរិភោគ​អាហារ​​ដែល​ផ្ដល់​​អត្ថប្រយោជន៍​ ពិសេស​អាហារ​​ ៥មុខ​ ដូច​ត​​ទៅ​នេះ​ ត្រូវ​បាន​គេ​ជឿ​ថា​ អាច​ជួយ​ក្នុង​ការ​​បង្កើន​ប្រព័ន្ធ​ការពារ​មេរោគ​ ដោយ​អាច​ការពារ​ និង​កាត់បន្ថយ​អាការ​ធ្ងន់ធ្ងរ​របស់​រោគ​ផ្ដាសាយ​បាន​យ៉ាង​ល្អ​។

ចំណី​អាហារ​ដែល​អ្នក​គួរ​ជ្រើសរើស​បរិភោគ​មាន​ដូចជា៖

១) ខ្ទឹមស​៖ ជួយ​កាត់​បន្ថយ​អាការ​ផ្ដាសាយ​ដោយ​យើង​អាច​​បន្ថែម​​ក្នុង​អាហារ​ ឬ​ទំពា​ស្រស់។ បើ​អាច​ទំពា​បាន​មួយ​ថ្ងៃ​​ពី​រកំពឹស​ គឺ​កាន់​​តែ​ល្អ។

២) ស៊ុប​មាន់​ក្ដៅៗ៖ ជួយ​កាត់​បន្ថយ​អាការ​តឹង​ច្រមុះ​បាន​យ៉ាង​ល្អ។ ពេល​ស្ងោរ​ទឹក​ស៊ុប​ អ្នក​អាច​​បន្ថែម​​បន្លែ​ចម្រុះ​ឲ្យ​បាន​ច្រើន​មុខ​ដើម្បី​បង្កើន​អុកស៊ីដកម្ម​ជួយ​ឲ្យ​រាងកាយ​រឹងមាំ​​មាន​សុខភាព​​កាន់​តែ​ប្រសើរ​ឡើង។

ស៊ុប​មាន់​ដែល​ឆ្លង​កាត់​ការ​រំងាស់​យូរ​ម៉ោង​រហូត​ប្រូតេអ៊ីន​រំលាយ​ អាច​ជួយ​ជំរុញ​ឲ្យ​ប្រព័ន្ធ​​ការពារ​មេរោគ​រឹង​មាំ ជួយ​ឲ្យ​រាងកាយ​ស្រស់​ថ្លា។ ក្រៅ​ពី​នេះ​ វា​នៅ​ផ្ដល់​ផល​ល្អ​ចំពោះ​រាងកាយ​ទៀត​ផង។

៣) ផ្លែឈើ​ពពួក​ក្រូច​៖ មាន​វីតាមីន ​C ​ជួយ​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​ផ្ដាសាយ​យ៉ាង​ល្អ​ ជា​ពិសេស​អ្នក​ជក់បារី​ ឬ​នៅ​ក្បែរ​អ្នក​ជក់បារី​ គួរ​រក​មក​បរិភោគ​ឲ្យ​បាន​ច្រើន​ដើម្បី​ជួយ​កាត់​បន្ថយ​ផ្ដាសាយ។

៤) អាហារ​សម្បូរ​វីតាមីន​ C ៖ អាហារ​​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ C ដូចជា​ ត្របែក​ ម្ទេស​ប្លោក​ ស្ត្រប៊ឺរី​ ម្នាស់​ ស្ពៃក្ដោប​ សុទ្ធ​តែ​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​មេរោគ។

៥) ​ខ្ញី​៖ ជួយ​ក្នុង​ការ​កាត់​បន្ថយ​ផ្ដាសាយ​ និង​ការពារ​ផ្ដាសាយ។ ទឹក​ក្ដៅ​​ឧណ្ហៗ​របស់​ខ្ញី​លាយ​ផ្សំ​ជា​មួយៗ​ខ្ទឹម​ស​២​ ទៅ​៣​កំពឹស​ ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដក​ដង្ហើម​ធ្វើ​ការងារ​ប្រសើរ​ឡើង៕

Leave a Reply

Your email address will not be published.