អ្នក​កើត​ជំងឺ​ឈឺ​ឆ្អឹង​រ៉ាំរ៉ៃ គួរ​ពិសារ​ទឹក​នេះ

សម្រាប់​អ្នក​កើត​ជំងឺ​ឈឺ​ឆ្អឹង ឈឺសន្លាក់​ដៃជើង ដែលមាន​សភាព​យូរ​ឆ្នាំ​រ៉ាំរ៉ៃ មាន​អារម្មណ៍​ពិបាក​តានតឹង​នៅក្នុង​ខ្លួន​នោះ លែងមាន​កង្វល់​ទៀតហើយ

ដោយ​ថ្ងៃនេះ​យើងបាន​នាំយក​អត្ថបទ​មួយ​ដែល​និយាយ​អំពី​ប្រសិទ្ធភាព​នៃ​ការទទួល​ទាន ទឹក​ខ្ជាយ ដែលជា​ជំនួយ​ព្យាបាល​ជំងឺ​ឈឺ​ឆ្អឹង និង​ជួយ​ការពារ​ពី​ជំងឺ​ពុក​ឆ្អឹង ជាពិសេស​សម្រាប់​មនុស្ស​មាន​វ័យ​ចំណាស់ ។

គ្រឿងផ្សំ៖

-ខ្ជាយ ១ ចាន
-ទឹកឃ្មុំ
-ក្រូចឆ្មា
-ទឹក​ឆ្អិន ឬ​ទឹកបរិសុទ្ធ ។

វិធី​ធ្វើ៖

– ក្រឡុក​ខ្ជាយ​ជាមួយ​ទឹក​ឆ្អិន​ឱ្យ​ហ្មត់
– ដួស​ពពុះ និង​ច្រោះ​កាក​ខ្ជាយ​ចេញ
– លាយ​ទឹក​ខ្ជាយ កន្លះ​កែវ ជាមួយ​ក្រូចឆ្មា ១ ចំណិត និង​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ ។

ការអនុវត្ត

លោកអ្នក​អាច​ទទួលទាន​ក្នុង​មួយថ្ងៃ ២ដង ក៏ប៉ុន្ដែ​អ្នក​ដែលមាន​បញ្ហា​ក្រពះ​មិនគួរ​ទទួលទាន​ច្រើន​ឡើយ ហើយ​នៅក្នុង​រយៈពេល​ពី ៣ ទៅ៤ថ្ងៃ នោះ​នឹង​ទទួលបាន​លិទ្ធ​ផល ហើយ​មាន​អារម្មណ៍​ថា​ធូរ​សះស្បើយ​ជាង​មុន​មិន​ខាន។ កាន់តែ​ជាក់ច្បាស់​សូម​ទស្សនា​វីដេអូ ធ្វើ​ទឹក​ខ្ជាយ​ខាងក្រោម​នេះ៕

Leave a Reply

Your email address will not be published.