នាយក្រិន ទទួលបានការឧបត្ថម្ភថវិកាពី “មូលនិធិសិល្បករចាស់ជរា”

លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បាននាំយកថវិកា “មូលនិធិសិល្បករចាស់ជរា” ជូនដល់តារាកំប្លែង នាយក្រិន ដែលមានជំងឺពោះវៀនធ្លាក់ចូលពង និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ក្នុងនោះដែរ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ក៏បានគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភដល់ “មូលនិធិសិល្បករចាស់ជរា” ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ, អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា ហុងពីវ អគ្គនាយក បុរីពិភពថ្មី ដែលបានឧបត្ថម្ភថវិកាក្នុងមួយនាក់ ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរាផងដែរ៕

One thought on “នាយក្រិន ទទួលបានការឧបត្ថម្ភថវិកាពី “មូលនិធិសិល្បករចាស់ជរា”

  1. I apologise, but, in my opinion, you are not right. I am assured. I can defend the position. Write to me in PM, we will discuss.

Leave a Reply

Your email address will not be published.