ផ្លូវការ៖ Neymar បន្ត​កុងត្រា​ថ្មី​ជាមួយនឹង PSG រហូតដល់​ឆ្នាំ២០២៦

ទោះបីជា​មិនទាន់មាន​ការប្រកាស​ជា​ផ្លូវការ​ត្រូវបាន​ធ្វើឡើង​មែន​ប៉ុន្តែ​ជឿជាក់ថា​នឹង​អាចធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​នេះ​ឬ​ថ្ងៃអាទិត្យ​ស្អែក​ជាមិនខាន​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ប្រភព​កាសែត​បារាំង L’Equipe៕

ប្រភព​ដដែល​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​ទីបំផុត​កីឡាករ​ប្រេ​ស៊ី​ល Neymar បានបញ្ជាក់​ច្បាស់​ហើយ​ថា​គាត់​នឹងមិន​ចាក​ចេញទៅ​ទីណា​នោះទេ​ទោះបី​ជាមាន​ព័ត៌មាន​នៃ​ការ​ត្រឡប់​ទៅ​ក្លឹប​ចាស់ Barcelona វិញ​ក្តី​ដោយ​គាត់​បាន​យល់ព្រម​ក្នុង​ការបន្ត​កុងត្រា​ថ្មី​រយៈពេល​វែង​ជាមួយនឹង PSG។

កាសែត L’Equipe ដដែល​បាន​រាយការណ៍​និង​អះអាងថា Neymar បានសម្រេច​ចិត្ត​ក្នុង​ការបន្ត​កុងត្រា​ថ្មី​ជាមួយនឹង PSG រួចហើយ​មិន​ចាក​ចេញពី​ក្លឹប​ឡើយ​នៅ​រដូវក្តៅ​នេះហើយ​នឹង​បន្ត​កុងត្រា​ចាស់​រហូតដល់​ឆ្នាំ២០២៦ ៕

Leave a Reply

Your email address will not be published.