ឥណ្ឌា​ដាក់ឱ្យ​ប្រើប្រាស់​សាកល្បង​បច្ចេកវិទ្យា 5G ទូទាំង​ប្រទេស

យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន Reuters នា​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ឥណ្ឌា​ដែលជា​ប្រទេស​មានការ​រីកចម្រើន​ខ្ពស់​លើ​វិស័យ​បច្ចេកវិទ្យា​នោះ បានដាក់​ឱ្យប្រើ​ប្រាស់​សាកល្បង​នូវ​បច្ចេកវិទ្យា 5G ទូទាំងប្រទេស។

ប្រភព​ខាងលើ​បាន​បញ្ជាក់ថា មាន​ក្រុមហ៊ុន​ទូរគមនាគមន៍​ប្រមាន​ជាង ១០ ត្រូវបាន​ការអនុញ្ញាត​ពី​សំណាក់​ក្រសួង​ទូរគមនាគមន៍​ឥណ្ឌា ក្នុងការ​ដាក់ឱ្យ​ប្រើប្រាស់​សាកល្បង 5G ដោយ​ក្នុងនោះ ហើយ​ទីតាំង​ដែល​បាន​ដាក់ឱ្យ​សាកល្បង​នោះ​គឺ​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​ឥ​ណ្ឌ​ទាំងមូល។

អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺថា នៅក្នុង​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ដែល​ទទួលបាន​ការអនុញ្ញាត​ឱ្យ​សាកល្បង 5G មិនមាន​ឈ្មោះ​ក្រុមហ៊ុន Huawei និង ZTE របស់​ចិន​ឡើយ ខណៈដែល​ក្រុមហ៊ុន​ទាំងពីរ​នេះ​ត្រូវបាន​គេ​ដឹង​ជា​ក្រុមហ៊ុន​មួយ​លេចធ្លោ​លើ​ការផ្គត់ផ្គង់ 5G នៅ​តំបន់​អឺរ៉ុប និង​អាហ្វ្រិក៕

Leave a Reply

Your email address will not be published.