ដឹង​អត់​កាលពី​អតីតកាល​សូ​វៀត​ក៏​ធ្លាប់​លុកលុយ​អាហ្គានីស្ថាន​រាប់សិប​ឆ្នាំ​ផងដែរ?

អស់​រយៈពេល​ជាង​ប្រាំបី​ឆ្នាំ បន្ទាប់ពី​សូ​វៀតបាន​ធ្វើ​អន្តរាគមន៍​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដើម្បី​គាំទ្រ​ដល់​រដ្ឋាភិបាល ដែល​គាំទ្រ​របប​កុ​ម្មុយ​នី​ស ក្រុម​កងទ័ព​សហ​សូ​វៀតបាន​សម្រេចចិត្ត​ផ្តើម​ដកខ្លួន​ចេញពី​ទីនោះ។ ព្រឹត្តិការណ៍​នេះ​បានកត់សម្គាល់​ពី​ការចាប់ផ្តើម​នៃ​ការបញ្ចប់​នៃ​ការកាន់កាប់​សូ​វៀត​ដែលមាន​រយៈពេល​យូរ​មានការ​បង្ហូរឈាម​ខ្លាំង និង​គ្មាន​ប្រយោជន៍​បំផុត​សម្រាប់​សូ​វៀត​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន។

រំលឹក​ឡើងវិញ​បន្ថែមទៀត នៅ​ខែធ្នូ​ឆ្នាំ១៩៧៩ កងទ័ព​សូ​វៀតបាន​ចាប់ផ្តើម​លុកលុយ​ចូល​ទៅដល់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​លើកដំបូង​នៅក្នុង​ការប៉ុនប៉ង​ដើម្បី​ជំរុញ​រដ្ឋាភិបាល​កុំម្មុយនីស្ត​ដែល​គាំទ្រ​ដោយ​សូ​វៀត ដោយ​ការបះបោរ​ពី​ខាងក្នុង​ប្រទេស។ ក្នុង​រយៈពេល​ខ្លី​មួយ​កងទ័ព​រុស្ស៊ី​រាប់ពាន់នាក់ និង​សម្ភារ​គាំទ្រ​យោធា​បាន​ចាក់​ចូលទៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​បន្តបន្ទាប់។

ដូច្នេះ​ក៏​ការកកើតឡើង​នៃ​ជម្លោះ​ផ្នែក​យោធា​ដ៏​តានតឹង​ជាមួយនឹង​ពួក​ឧទ្ទាម​មូស្លីម​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ពួកគេ​មើលងាយ​រដ្ឋាភិបាល​កុម្មុយនីស្ត​របស់​ជាតិ​ខ្លួន និង​កងទ័ព​សូ​វៀត​ដែល​គាំទ្រ​ផង​នោះ។ អំឡុងពេល​ប្រាំបី​ឆ្នាំ​ភាគី​ទាំងពីរ​បាន​ប្រយុទ្ធ​ដើម្បី​គ្រប់គ្រង​អា​ហ្វ​ហ្គា​នី​ស្ថាន​ដោយ​មិនមាន​សូ​វៀត និង​ក្រុម​ឧទ្ទាម​ដែល​អាច​ទទួល​ដែល​អាច​បញ្ជាក់​ពី​ជ័យជម្នះ​បានឡើយ។

ខណៈពេលដែល​សូ​វៀត​មិនបាន​បញ្ចេញ​តួលេខ​ជា​ផ្លូវការ​សម្រាប់​សង្គ្រាម​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះ​មែន​ប៉ុន្តែ​ប្រភព​ចារកម្ម​អាមេរិក​បាន​ប៉ាន់ប្រមាណ​ថា ទាហាន​រុស្ស៊ី​ប្រហែល ១៥០០០នាក់​បាន​ស្លាប់​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ទំហំ​សេដ្ឋកិច្ច​ចំពោះ​សេដ្ឋកិច្ច​សូ​វៀត​ដែល​ប្រើប្រាស់​សម្រាប់​ការតស៊ូ​នៅ​អាហ្គានីស្ថាន​បាន​ឈានដល់​ខាតបង់​រាប់ពាន់​លាន​ដុល្លារ៕

One thought on “ដឹង​អត់​កាលពី​អតីតកាល​សូ​វៀត​ក៏​ធ្លាប់​លុកលុយ​អាហ្គានីស្ថាន​រាប់សិប​ឆ្នាំ​ផងដែរ?

Leave a Reply

Your email address will not be published.