ប្រវត្តិខ្លះៗនៃ​ប្រាក់​អ៊ឺ​រ៉ូ​របស់​សហគមន៍​អ៊ឺរ៉ុប

នា​ខែមករា ឆ្នាំ១៩៩៩ ជា​ពេលដែល​រូបិយប័ណ្ណ​របស់​តំបន់​អ៊ឺរ៉ុប​គឺ​ប្រាក់​អ៊ឺ​រ៉ូ (Euro) ត្រូវបាន​បង្ហាញខ្លួន​ជា​លើកដំបូង គិត​ចាប់តាំងពី​ពេលដែល​ប្រទេស​ក្នុង​តំបន់​បាន​រួបរួមគ្នា​ក្រោម​រជ្ជកាល​របស់​ស្តេច Charlemagne សតវត្ស​ទី៩ មកម្ល៉េះ។

ការបង្ហាញ​ខ្លួន​នេះ​ត្រូវបាន​គេ​ជឿជាក់ថា វា​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ទាំង១១ ដែលមាន​ដូចជា អូស្ត្រាលី ប៊ែ​ល​ហ្ស៊​ក ហ្វាំ​ង​ឡង់ បារាំង អាល្លឺម៉ង់ អៀរ​ឡង់ អ៊ីតាលី លុច​ហ្សាំ​ប៊ួ ហូ​ឡង់ ប៉​ទុយ​ហ្គា​ល់ និង​អេស្បាញ ដែលមាន​ប្រជាជន​សរុបទៅ​ដល់​ជាង ២៩០លាន​នាក់។

នៅ​ថ្ងៃ​ដែល​បាន​បង្ហាញខ្លួន​ជា​លើកដំបូង តម្លៃ​ប្រាក់​អ៊ឺ​រ៉ូ​មាន​ប្រហែលជា ១,១៧ដុល្លារ​អាមេរិក ប៉ុន្តែ​ក្រោយមក​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកទល់​ឆ្នាំ២០០២ ទើប​រូបិយប័ណ្ណ​មួយ​នេះ​បានធ្វើ​ចរាចរណ៍​យ៉ាង​ទូលាយ​នៅក្នុង​ប្រទេស​ទាំងនោះ ជំនួស​រូបិយ​ប៍ណ្ណ​ដែល​ប្រទេស​ពួកគេ​ធ្លាប់មានរៀងៗខ្លួន។

នៅ​ឆ្នាំ២០០៤ មាន​ប្រទេស​ចំនួន១០ថែមទៀត ដែល​បាន​ចូលរួម​ជា​សមាជិក​សហភាព​អឺរ៉ុប​ក្នុងនោះ​មានដូចជា សាយ​ប្រ៊ុ​ស សាធារណរដ្ឋ​ឆេ​ក អេ​ស្តូ​នី ហុង​គ្រី ឡា​ត​វី​លី ទុយ​នេ​ស៊ី ម៉ា​ល់តា ប៉ូឡូញ ស្លូ​វ៉ា​គី និង​ស្លូ​វេ​នី ប៉ុន្តែ​ប្រទេស​មួយចំនួន​ប៉ុណ្ណោះ​ក្នុងចំណោម​ប្រទេស​ទាំងនេះ ដែល​បានចាប់ផ្តើម​ប្រើប្រាស់​ប្រាក់​អឺរ៉ូ​នៅ​ឆ្នាំ២០០៧ ហើយ​នៅសល់​ប៉ុន្មាន​ទៀត​បាន​ចូល​ប្រើប្រាស់​រូបិយប័ណ្ណ​វត្ថុ​មួយ​នេះ​នៅក្នុងឆ្នាំក្រោយៗមកទៀត៕

Leave a Reply

Your email address will not be published.