ដឹង​អត់ថា ឈុត «ប៊ី​គី​នី» ដំបូង​បំផុត​លើ​លោក​ផលិតឡើង​នៅពេលណា​និង​កន្លែង​ណា?

ប៊ី​គី​នី ឬ​ជា​ភាសា​អង់គ្លេស Bikini ជា​ឈុត​ខោអាវ​ក្នុង​សំគាល់​សម្រាប់​មនុស្ស​ស្រី ដែល​ត្រូវបាន​គ្រប់គ្នា​ស្គាល់ និង​មានការ​រចនា​ម៉ូត​ច្នៃ​ទៅតាម​ចំណង់​ចំណូលចិត្ត​មនុស្ស​តាម​តំបន់​នានា​នៅលើ​ពិភពលោក ប៉ុន្តែ​ជឿជាក់ថា​មនុស្ស​ភាគច្រើន​មិនបាន​ចាប់អារម្មណ៍​ទេ​ថា វា​ត្រូវបាន​ផលិតឡើង​ដោយ​អ្នកណា និង​ពេលណា​នោះទេ។

នា​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៤៦ គឺ​នៅក្រោយពេល​តែ​ប៉ុន្មាន​ថ្ងៃក្រោយ​ការបាញ់​តេស្ត​សាកល្បង​គ្រាប់បែក​អា​តូ​មិ​ក​ដ៏​មាន​ថាមពល​របស់​សហរដ្ឋ​អាមេរិក​ដែល​ត្រូវបានធ្វើ​ការបាញ់​បង្ហោះ​ឡើង​ចេញពី​តំបន់​មួយ​ដែល​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Bikini Atoll ស្ថិតនៅក្នុង​តំបន់​សមុទ្រ​ប៉ា​ស៊ី​ហ្វី​ក។

គ្រានោះ​អ្នក​រចនា​ម៉ូត​ជនជាតិ​បារាំង​ម្នាក់​ដែលមាន​ឈ្មោះ Louis Reard បាន​បើក​ការបង្ហាញ​ដ៏​នូវ​សម្លៀកបំពាក់​ដ៏​ចម្លែក​មួយ​ដែល​គ្រប់គ្នា​មិនដែល​នឹង​ស្រ​ម៉ៃ​ដល់​នៅឯ​អាង​ហែល​ទឹក​ដ៏​ពេញនិយម​មួយ​របស់​ទីក្រុង​ប៉ារីស Piscine Molitor ហើយ​ឈ្មោះ​របស់​វា​ត្រូវបាន​បុរស​រូបនេះ​បានដាក់​ឈ្មោះថា Bikini ជា​អ្វីដែល​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​របស់​ពិភពលោក​កាលពី​សម័យ​ឆ្នាំ​នោះ៕

Leave a Reply

Your email address will not be published.