នៅចាំរូបថតមួយសន្លឹកនេះទេ ឥឡូវវាត្រូវបានដាក់លក់ក្នុងតម្លៃជិត ៥០ម៉ឺនដុល្លារអាមេរិក

ភាពរបស់ក្មេងស្រីម្នាក់អាយុ៤ឆ្នាំម្នាក់ ដែលឈរនៅមុខការឆាប់ឆះអាគារ បង្ហាញពីទឹកមុខញញឹម និងត្រូវបានអ្នកលេងបណ្តាញសង្គមយកទៅបង្ហោះ ធ្វើជារូបបែបថ្លុកកំប្លែង បង្ករឲ្យមានការល្បីល្បាញខ្លាំងលើអីនធើណែតជាច្រើនឆ្នាំមកហើយនោះ នៅពេលនេះម្ចាស់សាមីនៃរូបថតបានបញ្ចេញរូបដើម ជាមួយនឹងការលក់ក្នុងតម្លៃរហូតដល់ទៅ ៤៧៣,០០០ដុល្លារអាមេរិក។

រូបភាពល្បីមួយសន្លឹកដែលល្បីខ្លាំងរបស់ក្មេងស្រី Zeo Roth ត្រូវបានថតតាំងពីនាងមានអាយុ៤ឆ្នាំមកម្ល៉េះ ពោលគឺកាលពីឆ្នាំ២០០៥ ដែលបង្ហាញពីស្នាមញញឹមរបស់នាង នៅពេលឈរចំពោះមុខអាគារកំពុងឆាប់ឆះយ៉ាងសន្ធោរសន្ធៅមួយកន្លែង។ កាលណោះ នាងនិងឪពុកបានទៅមើលភ្លើងឆះអាគារមួយកន្លែង នៅតំបន់ Mebane រដ្ឋ North Carolina ខណៈរូបដែលល្បីលើបណ្តាញអិនធើណែតមួយសន្លឹកនោះ ត្រូវបានថតដោយឪពុកនាង។ បច្ចុប្បន្នម្ចាស់រូបមួយសន្លឹកនេះ គឺមានវ័យ២១ហើយ។

កញ្ញា Zeo Roth នៅថ្ងៃ២៩ ខែមេសា ថ្មីៗនេះ ត្រូវបានរាយការណ៍ថា នាងបានលក់រូបភាពរបស់នាងមួយសន្លឹកនោះដែលជារូបដើម តាមរយៈការដេញថ្លៃ ក្នុងតម្លៃ ៤៧៣,០០០ ដុល្លារអាមេរិក ទៅឲ្យ NFT ដែលស្ថាប័ន ការផ្តិតរូបភាព ដោយមិនមែនដាក់សញ្ញាសម្គាល់ ឬតែមបញ្ជាក់កម្មសិទ្ធិ។

កញ្ញា Zeo Roth បាននិយាយថា នាងនឹងយកប្រាក់ដែលបានពីការលក់រូបភាពមួយសន្លឹកនេះ ដើម្បីធ្វើកិច្ចការសប្បុរសធម៌មួយចំនួនដូចជាការបរិច្ចាគ និងបង់ថ្លៃការសិក្សានាងផងដែរ ខណៈបច្ចុប្បន្ននារីវ័យ២១ឆ្នាំរូបនេះ កំពុងតែបន្តការសិក្សានៅសាកលវិទ្យាល័យ៕

Leave a Reply

Your email address will not be published.