ហេតុអ្វី​បានជា​វេជ្ជបណ្ឌិត​ណែនាំ​ឱ្យ​ឧស្សាហ៍​ញ៉ាំ​ទឹកដូង?

ទឹកដូង​គឺ​បានមកពី ដូងខ្ចីស្រស់ៗ ហើយ​ដោយសារតែ​ការផ្ទុក​ជាតិ​ប៉ូ​តា​ស្យូ​ម​ដ៏​ច្រើន​របស់​វា ទឹកដូង​គឺ​ពិត​ដើរតួ​ទាំង​ជា​វេជ្ជបណ្ឌិត​ផង និង​ជា​អ្នក​ចិញ្ចឹម​រាងកាយ​សំរាប់​កីឡាករ​ផង ។

ខាងក្រោម​នេះ​គឺជា​អត្ថបទ​ប្រយោជន៍​ដ៏​សម្បូរបែប​ដែល​បានមកពី​ទឹកដូង៖

  • ទឹកដូង​គឺ​ល្អ​សំរាប់​ការ​បង្គ្រប់​ជាតិ​ទឹក ដោយសារ​អ៊ី​សូ​តូ​នី​ក​ពី​ធម្មជាតិ​របស់​វា ។ នៅពេល ដែល​រាងកាយ​របស់​អ្នក មាន​ជាតិ​ទឹក​គ្រប់គ្រាន់​ហើយ វា​នឹងមាន​ភាពងាយស្រួល ក្នុងការ​កំចាត់​នូវ​ជាតិពុល តាមរយៈ​ការ​បត់ជើងតូច ។
  • សារធាតុ​ការពារ​ប្រតិកម្ម​អុកស៊ីត ដែល​បាន​រកឃើញ​នៅក្នុង​ទឹកដូង ជួយ​ប្រឆាំង​ប្រយុទ្ធ​នឹង​រ៉ាឌីកាល់​នៅក្នុង​រាងកាយ​របស់​អ្នក។
  • ទឹកដូង​ជួយ ក្នុងការ​គ្រប់គ្រង​ទំងន់ នៅពេល​វា​ត្រូវបាន​គេ​ប្រើ​ជំនួស​ទឹកដោះគោ ដោយសារតែ​វា​មាន​ជាតិ​ខ្លាញ់​ទាប និង គ្មាន​កូ​ឡេ​ស្តេ​រ៉ូ​ល ។
  • ទឹកដូង​អាចជួយ​កាត់បន្ថយ​ការ​ហើមប៉ោង​នៅ​ដៃ និង ជើង​របស់​អ្នក ហើយ​វា​ក៏​ជួយ​អោយមាន​ភាពងាយស្រួល​ក្នុងការ​បឺត​ស្រូប​របស់​ឱសថ​ផងដែរ ។
  • ការ​លាងមុខ​ជាមួយនឹង​ទឹកដូង អាចជួយ​កាត់បន្ថយ​ការចេញ​មុន​នៅលើ​ផ្ទៃមុខ។
  • ទឹកដូង​អាចជួយ​កាត់បន្ថយ​សម្ពាធ​ឈាម ។
  • មាន​គេ​អះអាងថា ការ​ទទួលទាន​ទឹកដូង គឺ​នឹង​អាចជួយ​រក្សា​កម្រិត pH នៃ​សារធាតុ​រាវ​ក្នុង​រាងកាយ​អ្នក និង​ជំរុញ​ដំណើរ​ឈាម​រត់​អោយបាន​ល្អ ។
  • ទឹកដូង​អាច​ប្រើប្រាស់​ជា​ភេ​ស​ជ្ជះ​សំរាប់​កន្លែង​ហាត់​កីឡា ដើម្បី​បំពេញ​នូវ​អេឡិចត្រូលីត​ដែល​បាន​បាត់បង់ ក្នុងអំឡុងពេល​នៃ​ការហាត់​ប្រាណ ។
  • វា​ជួយ​ក្នុងការ​រំលាយ​អាហារ តាមរយៈ​ការបញ្ចេញ​ឧស្ម័ន​អោយមាន​វត្តមាន ក្នុង​បំពង់​អាហារ របស់​អ្នក ។
  • វេជ្ជបណ្ឌិត​ជាច្រើន​បាន​ណែនាំ​ថា ទឹកដូង​ជួយ​ក្នុងការ​រំលាយ​គ្រួស​ក្នុង​តម្រងនោម និង ជួយ​អោយ​វា​មាន​ភាពងាយស្រួល​នឹង​ធ្លាក់​ចេញមក ៕

Leave a Reply

Your email address will not be published.