លោកស្រី ពេ​ជ ចន្ទ​មុន្នី បញ្ជាក់ថា អ្នកជំងឺ​កូ​វីដ-១៩ ចំនួន ៨៣៤នាក់ ជាសះស្បើយ នៅ​មណ្ឌល​ព្យាបាល​កោះ​ពេជ្រ

លោកស្រី ពេ​ជ ចន្ទ​មុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​ជា​ប្រធាន​ក្រុម​ដឹកនាំ គ្រូពេទ្យ​សម្តេច​តេ​ជោ ប្រឆាំង​កូ​វីដ១៩ នៅ​យប់​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បាន​សរសេរ​លើក Facebook ផ្លូវការ​របស់លោក​ស្រី អំពី​ករណី​ព្យាបាល​ជាសះស្បើយ អ្នកជំងឺ​កូ​វីដ១៩ ចំនួន៨៣៤នាក់ នៅ​មណ្ឌល​ព្យាបាល​កោះ​ពេជ្រ។

ខាងក្រោម​នេះ​ជា ខ្លឹមសារ​ទាំងស្រុង៖

ថ្ងៃនេះ​ព្រះ​ច​ន្ទ័​រះ​ពេញវង់​ល្អ​ណាស់ ហេ​ី​យ​ក៏​ជា​ថ្ងៃ​ដែល​ល្អ​ពីព្រោះ​អ្នកជំងឺ​ដែល​កំពុង​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​ Covid កោះ​ពេជ្រ​ចំនួន834នាក់ បានជា​សះ​ស្បេ​ី​យ​និង​ត្រូវ​ធ្វេ​ី​ច​ត្តា​លី​ស័ក​បន្ត​នៅផ្ទះ​ចំនួន១៤ថ្ងៃ​បន្តទៀត។

សូម​ថ្លែងអំណរគុណ​ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ប្រឆាំង​ Covid 19 និង​ក្រុម​សេវា​ជួរមុខ​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់ ថែទាំ​ព្យាបាល​អ្នកជំងឺ ទាំងអស់​ដោយ​យកចិត្តទុកដាក់ ព្រមទាំង​ក្រុម​កងកំលាំង​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ការពារ រៀបចំ​និង​សំរួល​សណ្តាប់ធ្នាប់​នៅ​មណ្ឌល​ព្យាបាល​កោះ​ពេជ្រ​នេះ។

សូម​អបអរ​ដល់​បងប្អូន​ដែល​បានជា​សះ​ស្បេ​ី​យ​និង​សូម​ជូនពរ​ដល់​បងប្អូន​ដែល​នៅ​បន្ត​ការព្យាបាល​នេះ​ឆាប់​ជា​នឹង​អាច​ត្រលប់​ទៅផ្ទះ​វិញ​ក្នុងពេលឆាប់ៗនេះ៕

Leave a Reply

Your email address will not be published.