មក​ស្វែងយល់​អំពី​ការ​លួច​យក​អត្តសញ្ញាណ​តាម​អន​ឡាញ

បច្ចុប្បន្ន​បទល្មើស​តាម​ប្រព័ន្ធ​អន​ឡាញ​មាន​ច្រើនណាស់ ជាពិសេស​គឺ​ក្រុម Hacker ចូលចិត្ត​លួច​អត្តសញ្ញាណ​របស់​អ្នកប្រើប្រាស់ ព្រោះ​វា​មាន​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​ពួកគេ។

១. តើ​ការ​លួច​យក​អត្តសញ្ញាណ​គឺ​វី​ជា​អ្វី?

ការ​លួច​យក​អត្តសញ្ញាណ គឺ​កើតមានឡើង​នៅពេលដែល អ្នក​លួច (ចោរ) ធ្វើការ​ប្រមូល​នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន​អ្នក ដូចជា​លេខ​អត្តសញ្ញាណប័ណ្ណ, លេខ​សម្ងាត់, អាស័យដ្ឋាន, លេខ​គណនី ឬ PIN, ហើយ​ប្រើប្រាស់​នូវ​ព័ត៌មាន​ទាំងនេះ ដើម្បី​បន្លំ ឬ​តាំងខ្លួន​ជា​អ្នក។

ការ​លួច​យក​អត្តសញ្ញាណ ប្រើប្រាស់​នូវ​ទម្រង់​ជា Phishing ឬ​កម្មវិធី​មិនល្អ (malicious software) ហើយ​ធ្វើការ​ជ្រៀតចូល​ទៅក្នុង​ដា​តា​បេស ដើម្បី​ចូលទៅ​កាន់​ព័ត៌មាន​របស់​អ្នក។ ពួកគេ​អាច​ប្រើប្រាស់​វា ដើម្បី​ទិញ​ទំនិញ (តាម Credit card), បើក​នូវ​គណនី​ធនាគារ, បើកប្រាក់​ពី​ធនាគារ ឬ​ក៍​ប្រព្រឹត្ត បទល្មើសផ្សេងៗ ដោយ​ប្រើប្រាស់​ឈ្មោះ​របស់​អ្នក។ នេះ​គឺជា​ការបន្លំ​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណេ​ត (online fraud)។

២. តើ​អ្នកការពារ​ខ្លួន​ដោយ​វិធី​ណា?

ខាងក្រោម​នេះ​គឺជា​ការណែនាំ​មួយចំនួន ដែល​អាចជួយ​អ្នករក្សា​បាន​នូវ​សុវត្ថិភាព​នៃ អត្តសញ្ញាណ​របស់​អ្នក៖

– ការពារ​គណនី​អ្នក ដោយ​សាកសួរ​ពី​វិធីសាស្ត្រ​មួយចំនួន​ក្រៅពី​ពាក្យ​សម្ងាត់។ អ្នកផ្តល់​េ​សវា​ជាច្រើន បានផ្តល់​នូវ​មធ្យោបាយ​នានា សម្រាប់​ឲ្យ​អ្នកធ្វើការ ផ្ទៀងផ្ទាត់​អ្នកជា​នរណា មុនពេល​ដែល​អ្នក​អាចធ្វើ​ពាណិជ្ជកម្ម​ជាមួយនឹង វិ​ប​សាយ​របស់​ពួកគេ។

– ពាក្យ​សម្ងាត់​វែង និង​ខ្លាំង ដោយ​ផ្សំគ្នា​រវាង​តួអក្សរ​តូច ធំ លេខ និង​និម្មិត​សញ្ញា ដើម្បី​បង្កើតបាន​នូវ​ពាក្យ​សម្ងាត់​ដែល​ខ្លាំង

– គណនី​មួយ ពាក្យ​សម្ងាត់​មួយ គឺ​សំដៅ​ទៅលើ​ការប្រើប្រាស់ ពាក្យ​សម្ងាត់ផ្សេងៗគ្នា សម្រាប់​គ​ណី​និមួយៗ ៕

Leave a Reply

Your email address will not be published.