ទីបំផុត WHO ប្រកាសទទួលស្គាល់វ៉ាក់សាំង Sinopharm របស់ចិន

នៅទីបំផុតអង្គការសុខភាពពិភពលោក (WHO) ប្រកាសទទួលស្គាល់វ៉ាក់សាំង Sinopharm របស់ចិនហើយ នេះបើយោងតាមសារព័ត៌មាន AFP

Biden គ្រោងចាក់វ៉ាក់សាំងឲ្យពលរដ្ឋពេញវ័យយ៉ាងហោចណាស់ ៧០ភាគរយមុនថ្ងៃបុណ្យឯករាជ្យជាតិ

ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃអង្គារម្សិលមិញបានប្រកាសអំពីផែនការថ្មីមួយទៀតរបស់រដ្ឋាភិបាលអាមេរិក ក្នុងការចាក់វ៉ាក់សាំងឲ្យបាន ៧០ភាគរយទៅលើ​ក្រុម​មនុស្ស​ពេញវ័យ​ទាំងអស់នៅត្រឹមថ្ងៃទី ៤ ខែកក្កដាជាថ្ងៃបុណ្យឯករាជ្យអាមេរិក។ ប្រធានាធិបតីអាមេរិក ដែលតែងតែបានបញ្ជាក់ថា កិច្ចការងារប្រឆាំងកូវីដគឺជាការងារអទិភាពរបស់លោកបច្ចុប្បន្ននោះ បានបញ្ជាក់ដែរថាថ្ងៃទី៤ ខែកក្កដា គឺជាគោលដៅកំណត់​របស់​លោក​ដើម្បីអនុញ្ញាត​ឲ្យក្រុមមនុស្សដែលមានចំនួនកំណត់មួយអាចជួបជុំគ្នាប្រារព្ធពិធីអបអរបុណ្យឯករាជ្យជាតិត និងក៏ដូចជាជាថ្ងៃប្រកាសឲ្យត្រៀមខ្លួន​ក្នុងការវិលត្រឡប់ទៅ​រកជីវិតជា​ធម្មតា​វិញ​របស់ពលរដ្ឋអាមេរិក។ គួរឲ្យដឹងដែរថាមកដល់ពេលនេះអាមេរិកបានចាក់វ៉ាក់សាំងរួចរាល់ចំពោះពលរដ្ឋរបស់ខ្លួនប្រមាណជា…

លោក Bill Gates ម្ចាស់ក្រុមហ៊ុន Microsoft និងភរិយាប្រកាសលែងលះ

កំពូលមហាសេដ្ឋី Bill Gates និងលោកស្រី Melinda Gates បានប្រកាសរួមគ្នាតាមរយៈគណនី Twitter របស់ពួកគេដោយសម្រេចបញ្ចប់អាពាហ៍ពិពាហ៍ បន្ទាប់ពីរស់នៅជាមួយគ្នារយៈពេល២៧ ឆ្នាំ។

ដល់កហើយ! ត្រឹម២៤ម៉ោង មានអ្នកកើតកូវីដ-១៩ថ្មីជាង ៣៦ម៉ឺននាក់ និងស្លាប់ជាង ៣៤០០នាក់ នៅឥណ្ឌា

អ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៦៨,១៤៧នាក់ត្រូវបានរកឃើញ និងអ្នកជំងឺ ៣,៤១៧នាក់ទៀតស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ នៅទូទាំងប្រទេសឥណ្ឌា។

អស្ចារ្យមែន! «The Rock» រកលុបានជាង ១លានដុល្លារអាមេរិក ត្រឹមតែបង្ហោះផ្វព្វផ្សាយពាណិជ្ជកម្មម្ដងប៉ុណ្ណោះនៅលើ Instagram

កំពូលតារាសម្តែងល្បីឈ្មោះរបស់អាមេរិក Dwayne Johnson ហៅ «The Rock» ដែលមនុស្សភាគច្រើនបានស្គាល់រូបលោកតាមរយៈកីឡាកាស ឬភាពយន្ត Fast & Furious នោះ នៅពេលនេះគាត់បានក្លាយជាបុគ្គលជាប់លេខ១

ឥណ្ឌារកឃើញអ្នកឆ្លងថ្មី ៣៩២៤៨៨នាក់ និងអ្នកស្លាប់ ៣៦៨៩នាក់ដោយសារកូវីដ-១៩ ក្នុងរយៈពេល ២៤ម៉ោង

ប្រទេសឥណ្ឌា នៅថ្ងៃអាទិត្យនេះប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៩២,៤៨៨នាក់ទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ខណៈអ្នកជំងឺ ៣,៦៨៩នាក់ផងដែរបានបាត់បង់ជីវិត។

ចូលរួមសោកស្តាយ! តារាកំប្លែងថៃល្បី លោក «Kom ChuanChuen» បានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ 

តារាកំប្លែងថ ដែលតែងតែធ្វើឲ្យយើងគ្រប់គ្នាផ្ទុះសំណើចនោះ នៅពេលនេះបានទទួលមរណភាពហើយ ដោយសារជំងឺកូវីដ-១៩។

អូស្ត្រាលី​គ្រោង​ចំណាយ ៥៨០លាន​ដុល្លារ​អាមេរិក ដើម្បី​ពង្រឹង​វិស័យ​យោធា

អូស្ត្រាលី​ត្រូវ​រំពឹងថា នឹង​ចំណាយ​ថវិកា៥៨០លាន​ដុល្លារ​អាមេរិក ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​មូលដ្ឋាន​យោធា​ចំនួន០៤កន្លែង នៅ​ភាគ​ខាងជើង​ប្រទេស ហើយ​ពង្រីក​បន្ថែម​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា ជាមួយ​សហរដ្ឋអាមេរិក។

ថៃ​ចំណាយ ២៣០០លាន​ដុល្លារ​សាងសង់​ផ្លូវដែក​ល្បឿន​លឿន​ជាប់​ព្រំដែន​កម្ពុជា

ប្រទេស​ថៃ​គ្រោង​ចំណាយ​ប្រាក់ ២៣០០លាន​ដុល្លារ ដើម្បី​សាងសង់​គម្រោង​សាងសង់​ដំណាក់កាល​ទី២ នៃ​ប្រព័ន្ធ​ផ្លូវដែក​ល្បឿន​លឿន​របស់ខ្លួន ដែល​ជាប់​នឹង​ខេត្ត​ចំនួន៤ របស់​កម្ពុជា​គ្រោង​នឹង​ចំណាយ​ប្រាក់ ៣,២ពាន់​លាន​ដុល្លារ។

ឥណ្ឌា​មាន​អ្នកស្លាប់​ដោយសារ​កូ​វីដ-១៩ កើន​លើស ២០០០០០នាក់ និង​អ្នកស្លាប់​រាល់ថ្ងៃ​ជាង ៣០០០នាក់

ឥណ្ឌា នៅ​ថ្ងៃ​ពុធ ទី២៨ ខែមេសា​នេះ នៅតែ​បន្ត​កត់ត្រា​ចំនួន​អ្នក​ឆ្លង COVID-19 លើស ៣០០,០០០នាក់​ក្នុង ១ថ្ងៃ ខណៈ​ចំនួន​អ្នកស្លាប់​កើន​លើស ២សែន​នាក់​ហើយ។