គ្រាន់តែ​បើករថយន្ត​ទៅ​ដល់​ភ្លាម ក៏​ទទួល​បានការ​បញ្ចុះតម្លៃ ៥០​%​ភ្លែត

ភ្នំពេញ​៖ ម្ចាស់​យានយន្ត​តែង​គិត​ថា​ការ​លាង​សំអាត​រថយន្ត​អាច​លាង​ដោយ​ខ្លួនឯង រឺ​នៅ​ទីតាំង​ណា​ក៏​បាន​ ប៉ុន្តែ​ប្រសិនបើ​ជ្រើសរើស​ទីតាំង​លាង​រថយន្ត​ខុស​អាច​បណ្តាល​អោយ​ខាតបង់​ក៏​ដូច​ជា​ប៉ះពាល់​ដល់​រថយន្ត​របស់​លោក​អ្នកការ​ប្រើប្រាស់​សាប៊ូ​ធម្មតា និង កំលាំង​ទឹក​មិន​គ្រប់គ្រាន់​អាច​ធ្វើ​អោយ​ការ​លាង​សម្អាត​មិន​ជ្រះ​ល្អ​ពិសេស​ការ​ប្រើប្រាស់​ក្រណាត់​ជូត​ដែល​គ្មាន​គុណភាព​អាច​បណ្តាល​អោយ​មាន​ស្នាម​ឆូត​លើ​ថ្នាំ​រថយន្ត​ផង​ដែរ​។

​ហ្គា​រ៉ា​សលាង​រថយន្ត Namas.K បាន​បើក​ដំណើរការ​ក្នុង​ក្រុងភ្នំពេញ​អស់​រយះ​ពេល ៦ឆ្នាំ​កន្លងមក​ហើយ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ទាំង​គុណភាព ក៏​ដូច​ជា​សេវាកម្ម​ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​ជូន​ដល់​អតិថិជន។ ហ្គា​រ៉ា​សលាង​រថយន្ត​ទំនើប​មួយ​នេះ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​ក្នុង​ការ​លាង​សម្អាត​រថយន្ត ប្រើប្រាស់​សាប៊ូ​ដែល​មានគុណ​ភាព​ខ្ពស់​ ក្រណាត់​ជូន​ល្អ​ដែល​មិន​ធ្វើ​អោយ​ប៉ះពាល់​ដល់​ថ្នាំ​រថយន្ត ធ្វើ​អោយ​លោក​អ្នក​ទទួល​អារម្មណ៍​ថា​រថយន្ត​នឹង​ស្អាត​ប្លែក​បន្ទាប់​លាង​រួច​។

​សម្រាប់ដើមឆ្នាំ២០២២ នេះ​ហ្គា​រ៉ា​សលាង​រថយន្ត Namas.K បាន​បើក​សាខា​ទី ៤ របស់​ខ្លួន​ដែល​មាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ស្ថិតក្នុងសង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ឈាង​វិទ្យាល័យ​ច្បារ​អំពៅ ១០០​ម៉ែត្រ​ ដែល​មានការ​តុបតែង​ស្រស់​ស្អាត កន្លែង​រង់ចាំ​ម៉ាស៊ីនត្រជាក់​មាន​ផា​សុខភាព​។ អ្វី​ដែលក៏តែ​ពិសេសនោះ ចាប់ពី​ថ្ងៃ​ទី ១៧ ខែមករា ឆ្នាំ២០២២ ដល់​ថ្ងៃ​ទី២៣ ខែមករា ឆ្នាំ​២០២២ សំរាប់​សាខា​ច្បារ​អំពៅ​ ​លោក​អ្នក​នឹង​ទទួល​បានការ​បញ្ចុះតំលៃ ៥០% និង​អតិថិជន​សមាជិក​ទទួល​ការ​លាង​រថយន្ត​ដោយ​មិន​គិត​ប្រាក់​។ ​មិន​ត្រឹមតែ​សេវា​លាង​រថយន្ត​នោះ​ទេ Namas.K ក៏​មាន​សេវ​កម្ម​ប៉ូ​លា​ពិសេស លាង​ម៉ា​ស៊ី​ត​រថយន្ត​និង​ប្តូរ​ប្រេង​រថយន្ត បាញ់​សម្លាប់​មេរោគ​ក្នុង​រថយន្ត​៕

 

មកដឹងពីកិច្ចសម្រុះសម្រួល រវាងបុរី VIP និង អតិថិជនដែលប្រតិកម្ម

យោងតាមកំណត់ហេតុប្រជុំ ក្រោយការសម្រុះសម្រួលរវាងបុរី VIP និង អតិថិជន ក្រោមការដឹកនាំរបស់លោកស្រីអភិបាលខណ្ឌដង្កោ គឺបុរីវីអាយភី និង អតិថិជន ដែលមានប្រតិកម្មជុំវិញការសាងសង់មានការយឺតយ៉ាវព្រោះបញ្ហាកូវីត១៩នោះ បានបង្ហាញពីដំណោះស្រាយមួយជាវិជ្ជមានហើយ ដោយឈានដល់ការឯកភាព គ្នាភាគច្រើន ក្រោមវត្តមានអភិបាលខ័ណ្ឌដង្កោជាអ្នកដឹកនាំកិច្ចសម្រុះសម្រួល និង ជាសាក្សីផ្ទាល់។

លោក ស៊ុ ស៊ីដេត ប្រធានគ្រប់គ្រងបុរី VIP ជាតំណាងអោយ លោក ហម រ៉ន និង លោក វ៉ន វណ្ណៈ នាយកក្រុមហ៊ុនបុរីវីអាយភី បានលើកឡើងថា ដើម្បីបញ្ចប់នូវភាពចម្រូងចម្រាស់ គឺក្នុងឆ្នាំ២០២២នេះ ក្រុមហ៊ុននឹងសម្រេចអោយបាននូវផែនការហិរញ្ញវត្ថុ បញ្ចប់គម្រោងសាងសង់ផ្ទះទាំងអស់ ជូនដល់ប្រជាពលរដ្ឋ ដោយនឹងចេញប័ណ្ណកម្មសិទ្ធិជាផ្លូវការផង ជូនដល់ម្ចាស់ផ្ទះនីមួយៗទៅតាមលំដាប់។

ក្រុមហ៊ុន ប្រកាសថានឹងមិនធ្វើអោយមានការយឺតយ៉ាវក្នុងការប្រគល់ផ្ទះជូនដូចពេលកូវីតកំពុងផ្ទុះឡើងនោះឡើយ ក្រោយការឯកភាព។ លោកថា មកទល់ពេលនេះ ក្រុមហ៊ុនបានបញ្ចប់ការសាងសង់រួចរាល់លើសពី ៨០ភាគរយរួចហើយ ហើយបញ្ហាដែលបានយឺតយ៉ាវ រហូតអ្នកខ្លះផ្ទុះការតវ៉ានោះ មិនមែនជាចេតនារបស់ក្រុមហ៊ុននោះទេ ប៉ុន្តែគឺបណ្ដាលមកពីបញ្ហាកូវីត១៩ ដែលបានរាំងស្ទះក្នុងគម្រោងសាងសង់តែម្ដង ព្រោះតែបញ្ហាកម្មករមិនហ៊ានមកធ្វើការ និង ដោយសារតែកត្តាសម្ភារះសំណង់ស្ទើរគ្រប់ផ្នែកដែលក្រុមហ៊ុនបានកុម្ម៉ង់ដើម្បីពន្លឿនដល់ការសាងសង់ ត្រូវបានរាំងស្ទះ ព្រោះតែច្រកដឹកជញ្ជូនមួយចំនួនត្រូវបានរាំងខ្ទប់។

លោកបានធ្វើការពន្យល់ថា បញ្ហាដែលក្រុមហ៊ុនបានជួបប្រទះ គឺដោយសារតែកូវីត១៩ផ្ទុះខ្លាំង ស្របពេលដែលមានអតិថិជនជាច្រើនមានការពន្យាពេលបង់លុយ និង ខ្លះស្នើសុំមិនបង់តែម្ដង ដែលតម្រូវអោយក្រុមហ៊ុនក៏ត្រូវមានការយោគយល់។ ក្នុងនោះ ការបង្រួមក្បាលដី បញ្ហាដូរប្រភេទក្បាលដីក្នុងកាបំបែកក្បាលដី ជូនដល់ពលរដ្ឋ ក៏ត្រូវប្រើពេលវេលាផងដែរ ទើបការងារកន្លងមក មានភាពយឺតយ៉ាវ ហើយបង្កអោយអតិថិជនខ្លះមានរឿងអន់ចិត្ត។

នៅចំពោះមុខ លោកស្រី គឹម ញឹក អភិបាលខ័ណ្ឌដង្កោ លោក ស៊ុ ស៊ីដេត បានបញ្ជាក់នៅក្នុងឯកសារថា គម្រោងផ្ទះទាំងអស់របស់ក្រុមហ៊ុនបុរីវីអាយភីនៅភ្នំពេញ នឹងមិនអោយយឺតយ៉ាវទៀតទេ ហើយក្រុមហ៊ុនត្រូវតែសម្រេចប្រគល់ផ្ទះជូនដល់អតិថិជនមិនអោយហួសពីចុងឆ្នាំ២០២២នេះឡើយ ដោយក្រុមហ៊ុនក៏នឹងធ្វើប័ណ្ណបំបែកក្បាលដីជាបន្តបន្ទាប់ ហើយអោយបានលឿនបំផុត ក្រោយការប្រគល់ផ្ទះជូន។ ក្រុមហ៊ុនបានដាក់កំហិតអោយក្រុមហ៊ុនសាងសង់ត្រូវតែបញ្ចប់ការសាងសង់ អោយបានទាំងស្រុង នៅចុងខែធ្នូ ក្នុងឆ្នាំ២០២២ ដើម្បីអោយមានទំនុកចិត្តដល់គ្រប់អតិថិជន ក្រោយការព្រមព្រម។

លោកថា ក្រុមហ៊ុនសូមទទូចអោយអតិថិជនមានការយោគយល់ ហើយប្រសិនបើមានចម្ងល់ ឬ មានបញ្ហា ចង់អោយក្រុមហ៊ុនធ្វើការដោះស្រាយ សូមទំនាក់ទៅកាន់ការិយាល័យបុរីវីអាភី ដែលស្ថិតនៅ ភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ក្នុងខណ្ឌដង្កោ នៅត្រង់ច្រកចូលបុរីគ្រប់ម៉ោងធ្វើការ ជៀសជាងមិនបានជជែកគ្នា ហើយធ្វើការតវ៉ា។ នៅក្នុងលិខិតនោះ គេឃើញតំណាងអតិថិជនជាច្រើនបានទទួលយកដោយការពេញចិត្ត ដែលយោងតាមលិខិតកំណត់ហេតុផ្លូវការរបស់លោក ស៊ុ ស៊ីដេត គឺអតិថិជនដែលទទួលយកដំណោះស្រាយ សុទ្ធតែអបអរសាទរ និង សប្បាយចិត្ត ដែលចរន្តនៃការឯកភាពនេះ ក៏បង្ហាញអោយឃើញកាន់តែច្បាស់ពីជំហរដោះស្រាយរបស់បុរី ទៅកាន់អតិថិជន ដើម្បីបញ្ចប់នូវរាល់បាតុភាពផ្សេងៗ បើទោះជាមានការមិនពេញចិត្តពីម្ចាស់លំនៅដ្ឋានខ្លះ។

ក្រឡេកទៅមើលបុរីវីអាយភីឯណោះវិញ ក៏ឃើញមានសកម្មភាពសាងសង់ពីសំណាក់កម្មករយ៉ាងគគ្រឹកគគ្រេងខុសប្លែកពីពេលមុនផងដែរផង ដើម្បីអោយការសាងសង់រួចរាល់មុនកំណត់ ព្រោះបើតាមការរំពឹងទុករបស់លោក ស៊ុ ស៊ីដេត គឺគម្រោងទាំងមូល នឹងអាចប្រគល់ផ្ទះជូនដល់អតិថិជនមុនកំណត់ ប្រសិនបើគ្មានការប្រែប្រួល។ ផ្អែកតាមកិច្ចសម្របសម្រួលនេះ គេជឿជាក់ថា អតិថិជនពិតជាមើលឃើញពីបរិយាកាសដែលបានកើតឡើងនៅកម្ពុជា ហើយនឹងទទួលយកដំណោះស្រាយយ៉ាងពេញចិត្ត ស្របគ្នាដែលបុរីក៏បង្ហាញពីឆន្ទៈកាន់តែខ្លាំង ក្នុងការដោះស្រាយ៕



នារីជឿនលឿន! បុរសបោកចិត្ត ស្ទុះមកស្ពានជ្រោយចង្វារយំននៀលដី ហៅរកបងធី (មានវីដេអូ)

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ខកចិត្តរឿងស្នេហា ស្ទុះមកយំននៀលដីលើស្ពានជ្រោយចង្វារ ព្រោះតែបងធីមិនទទួលខុសត្រូវ។

ហេតុការណ៍នេះ បង្ករឲ្យមានការភ្ញាក់ផ្អើល នៅលើស្ពា.នជ្រោ.យចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅម៉ោង១១យប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២។

បើតាមលោក ង៉ូវ ដាលីន អ្នកសារព័ត៌មានបានឲ្យដឹងថា កត្តញ្ញូ និងស្នេហា មកស្ពា..នជ្រោយ.ចង្វាយំស្រែ.ក ហៅរកបង ធី តែសំណាងបានប្អូនប្រុសឈ្មោះពេជ្រ ជួយស.ង្គ្រោះទាន់ និង ជូននាងត្រឡប់ទៅផ្ទះ ហើយអ្នកបន្ទាប់អាចជាសង្សារ ប្អូនហេីយ បេីឱបស្អិតជាប់គ្នា ដូចនំ ឆាខ្វៃ បែបនេះ…(និយាយលេងទេ) ។

ប្អូនស្រី កូ កូ បន្ទាប់ពីយំអស់ចិត្ត ក៏ញញឹមឡេីងវិញតិចៗ និងបានបង្ហេីបប្រាប់ថាស្គាល់គ្នា2ខែ ប្រុសធីធ្លាប់សន្យាថាស្រឡាញ់នាងតែម្នាក់ និងយកនាងជាប្រពន្ធ តែចុងក្រោយ បន្ទាប់ពី អូស Rank ហេីយគេ.ចខ្លួនបាត់៕ សូមទស្សនាវីដេអូខាងក្រោមនេះ៖

ទៀតហើយ! ប្រទេសស៊ីប រកឃើញវីរុសបំប្លែងថ្មី ឈ្មោះ Deltacron

ស៊ីប៖ ប្រទេសស៊ីប បានរកឃើញមេរោគបំប្លែងខ្លួនថ្មីមួយទៀត មានឈ្មោះថា “Deltacron” ដែលមានប្រវត្តិហ្សែនស្រដៀងគ្នាទៅនឹងវីរុស Delta រួមជាមួយវីរុសបំប្លែងថ្មី Omicron។ក្នុងនោះ បើតាមប្រភពព័ត៍មាន មេរោគប្រភេទថ្មីនេះ បានប៉ះពាល់ដល់មនុស្ស ២៥នាក់រួចហើយនៅក្នុងប្រទេសស៊ីប (Cyprus)។

បើយោងតាមលោកវេជ្ជបណ្ឌិត Leondios Kostrikis ប្រធានមន្ទីរពិសោធន៍ជីវបច្ចេកវិទ្យា និងមេរោគម៉ូលេគុលនៅសាកលវិទ្យាល័យ Cyprus ក្នុងចំណោមសំណាកចំនួន ២៥ ដែលយកនៅប្រទេស Cyprus មាន ១១ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារតែមេរោគបំប្លែងថ្មីនេះ ខណៈ ១៤ នាក់មកពីប្រជាជនទូទៅ នេះបើយោងតាមសារព័ត៍មាន Cyprus Mail បានរាយការណ៍។
ទន្ទឹមនេះ លោកវេជ្ជបណ្ឌិត Kostrikis បាននិយាយថា ការពិតដែលថាភាពញឹកញាប់នៃការវិវត្តន៍នៃមេរោគ ក្នុងចំនោមអ្នកជំងឺដែលសម្រាកនៅមន្ទីរពេទ្យគឺមានលក្ខណៈខ្ពស់ អាចចង្អុលបង្ហាញពីការជាប់ទាក់ទងគ្នារវាងការវិវត្តន៍ថ្មីនៃមេរោគ និងការសម្រាករបស់អ្នកជំងឺនៅមន្ទីរពេទ្យ។

ទោះជាយ៉ាងណាក៏ដោយ វីរុសបំប្លែងខ្លួនថ្មីនេះ មិនមែនជាអ្វីដែលត្រូវព្រួយបារម្ភនៅពេលនេះទេ។ នេះបើតាមការបញ្ជាក់របស់ រដ្ឋមន្ត្រីសុខាភិបាលស៊ីប លោក Michalis Hadjipandelas៕

ប្រភព៖ India times

កំពូលឆ្នាំទាំង៥ សំណាងខ្លាំងក្នុង ដើមឆ្នាំនេះ

ស្តេចហោរប្រាប់ថា មហាឆ្នាំទាំង៥សំណាងខ្លាំង លាភផ្ទួន មាស ប្រាក់ហូរចូលច្រើនបំផុតនៅក្នុងរង្វង់៣ខែដើមឆ្នាំថ្មី២០២២នេះ ដែលលោកអ្នកនឹងទទួលបានឱកាសមាស ឱកាសប្រាក់ ប្រមូលលុយបានច្រើនលើសលប់ លេខនាំសំណាង២៥៨ ពណ៌នាំសំណាង ពណ៌មាស ខៀវ និងបៃតង ។

ឆ្នាំមមែ នៅកំលុងបីខែដើមឆ្នាំនេះការងារអ្នកមានភាពរីកចម្រើនទៅមុខយ៉ាងលឿន ហើយអារម្មណ៍អ្នកនឹងកាន់តែល្អជាងឆ្នាំមុនៗដោយសារតែគ្មានរឿងដែលធ្វើឲ្យអ្នកមិនសប្បាយចិត្តច្រើនសោះឡើយ ។ ជាងនេះទៅទៀតលាភទាំងអស់ និងសំណាងល្អដើរចូលទៅក្នុងផ្ទះអ្នកយ៉ាងសន្ធឹកសន្ធាប់ ។

ឆ្នាំរកា អ្នកដែលកើតក្នុងឆ្នាំរកា នៅក្នុងរង្វង់បីខែដើមឆ្នាំនេះមានផ្កាយទ្រព្យរះខ្ពស់ និងមានពន្លឺខ្លាំងក្នុងផ្ទះអ្នក ។ ទោះបីជាការងារអ្នកច្រើនក៏ដោយ ក៏អាចទទួលបានជោគជ័យដែរ ពិសេសការងារ និងមុខរបរអ្នកស្ទុះឡើង រីកចម្រើនខ្លាំង ។ មានពេលខ្លះ អ្នកក៏អាចជួបនឹងឧបសគ្គដែរ ប៉ុន្តែវានឹងអាចធ្វើឲ្យអ្នកកាន់តែរឹងមាំខ្លាំង ជាហេតុដែលធ្វើឲ្យជីវភាពអ្នកកាន់តែប្រសើរឡើងទ្វេដង ។

ឆ្នាំជូត ជាតិជាអ្នកមានសំណាងល្អ នៅក្នុងរង្វង់បីខែដើមឆ្នាំ២០២២ អ្នកនឹងមានទេវតាទ្រព្យតាមជិតខ្លួនអ្នកជានិច្ច ជាហេតុធ្វើឲ្យអ្នកទទួលបានជោគជ័យគ្រប់ការងារ ។ ម្យ៉ាងទៀតអ្នកក៏មានលាភចូលដូចគ្នាដែរ ជាហេតុធ្វើឲ្យអ្នកមិនខ្វះលុយចាយឡើយ ។

ឆ្នាំខាល នៅរង្វង់បីខែដើមឆ្នាំនេះ ការងារអ្នកមានភាពរីកចម្រើនទៅមុខខ្លាំង ។ ម្យ៉ាងទៀតអារម្មណ៍អ្នកនឹងកាន់តែល្អជាងឆ្នាំមុនៗដោយសារតែគ្មានរឿងដែលធ្វើឲ្យអ្នកមិនសប្បាយចិត្តនោះទេ ។ ជាងនេះទៅទៀតលាភទាំងអស់ និងសំណាងល្អនឹងដើរចូលទៅក្នុងផ្ទះអ្នកយ៉ាងព្រោងព្រាត ។

ឆ្នាំរោង ប្រសិនជាអ្នកដែលកើតនៅឆ្នាំនេះការងាររបស់អ្នកកាន់តែរលូនទៅមុខ គ្មានអ្វីរារាំងទេ ។ ម្យ៉ាងទៀតបើអ្នកចេញទៅនិយាយរឿងសហការជាមួយអ្នកដទៃ អត្រានៃការជោគជ័យគឺខ្ពស់ខ្លាំងណាស់ ។ ជាងនេះទៅទៀតលាភធំ-លាភតូចទាំងឡាយហូរចូលផ្ទះអ្នកពេញហូរហៀរ ៕

លោកស្រី ទ្រីដាណា ឈឺចាប់លើសដើមក្រោយមានជនអន្តរាគមន៍ជួយមនុស្សដែលប្រើ ហិ ង្សាលើខ្លួន

លោកស្រី ទ្រីដាណា ឈឺចាប់លើសដើមក្រោយមានជនអន្តរាគមន៍ជួយមនុស្សដែលប្រើ ហិ ង្សាលើខ្លួន

មុននេះបន្តិច ពោលគឺថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២២ លោកស្រីទ្រីដាណា បន្តបង្ហោះសារទាំង ឈឺចាប់ បើទោះជាកន្លងមក សម្ដេចតេជោ អំពាវនាវ មិនអោយមានការហែកហួរគ្នាក្ដី ។

លោកស្រី និយាយថា«កុំឃើញខ្ញុំក្បាលមួយម្នាក់ឯង ចង់ព្រួតគ្នាទាំងគ្រួសារមកធ្វើបាបខ្ញុំ😭😭😭 ហេតុអីមករករឿងខ្ញុំទាំងគ្រួសារ មិនអោយសុខទាំងអស់គ្នា។ ស្អប់វប្បធម៍អន្តរាគមន៍ ស្អប់រឿងប្រាប់ថាមិនអីទេហ្នឹង បានគេចេះតែធ្វើបាបមនុស្សស្រី វ៉ៃដំ ច្រំធាក់ ហិង្សាគ្រប់យ៉ាង ហើយអោយនៅទ្រាំទៀត។ សាហាវណាស់ ប្រើកំាភ្លើងភ្ជង់ គំរាមសម្លាប់ ធ្លាប់វ៉ៃដំទាំងកូននៅក្នុងពោះ ដល់ហើយមានអ្នកអន្តរាគមន៍ មកថាមិនអីទេ មនុស្សស្រីចាំតែរងគ្រោះចឹងមែន??? ខឹងណាស់ ស្ទើរស្ទះហើយ។ ចង់ដឹងថាអ្នកណា អន្តរាគមន៍ជួយមនុស្សបែបនេះ ចង់ឃើញមុខណាស់? មានយុត្តិធម៍ខ្លះទេ សម្រាប់មនុស្សស្រីក្បាលមួយតែឯងនេះ???? កាលពីថ្ងៃទី១៧ ខែ៦ ឆ្នាំ២០២១ ថ្មីៗនេះ ពូម៉ៅគាត់វ៉ៃខ្ញុំនៅសៀមរាប ចង់សម្លាប់ខ្ញុំ ទាំងខ្ញុំកំពុងវះកាត់ទៀត ទើបមិនអាចទ្រាំបាន។ តូចចិត្តណាស់😭😭😭 សុំទោស ពុកម៉ែ បងប្អូន ទាំងអស់គ្នាផង🙏🙏🙏បើនាងខ្ញុំមិនរងសំពាធខ្លាំងពេក នាងខ្ញុំក៏មិនបង្ហោះទៀតដែរ តែនេះហួសហេតុខ្លាំងណាស់ ដែលអន្តរាគមន៍ជួយមនុស្សខូច😭😭😭»

សំណេរដ៏វែងអន្លាយ បូកជាមួយរូបភាពចាំមុខ ជាំដៃជើងនេះ ធ្វើអោយមហាជនកាន់តែអាណិតអាសូរចំពោះអ្នកនាង មិនគួរណា ប្ដីធ្លាប់ស្រលាញ់អោបជាប់ទ្រូង លើកដៃវាយទៅរួច ។

ប្រយ័ត្នមិនដឹង!! ក្រសួងប្រកាសបន្ថែមទីតាំងចាក់ទីដូសទី៤ សម្រាប់ក្រុមមនុស្ស២នេះ

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកករា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលប្រកាសបន្ថែមទីតាំងចាប់វ៉ាក់សាំងដូសទី៤ ចំនួន១ កន្លែងទៀតគឺនៅ មជ្ឈមណ្ឌលជាតិគាំពារ មាតានិងទារក សម្រាប់ចាក់ជូនដល់មនុស្ស២ក្រុមគឺ អ្នកធ្វើការនៅក្នុង ក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ និងសភាពាណិជ្ជកម្ម ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាបានធ្វើសេចក្តីប្រកាសលម្អិតអំពីកម្មវិធីចាក់វ៉ាក់ស៊ាំងដូសទី៤ជូនប្រជាជនដែលស្ថិតក្នុងក្រុមអទិភាព។

ការចាក់វ៉ាក់ស៊ាំងកូវីដ-១៩ដូសទី៤ គឺផ្តល់ជូនដោយប្រើវ៉ាក់សាំង Pfizer ជូនចំពោះ ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យជួរមុខ(ទាំងរដ្ឋ និងឯកជនមន្រ្តីរាជការ កងទ័ព នគរបាលជាតិ រហូត ដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ជនវ័យ

ចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង បុគ្គលិកស្ថានទូត អង្គការជាតិ អន្តរជាតិ អ្នកសារព័ត៌មាន និងសមាជិក សមាជិកា នៃសមាគមសសិល្បៈករកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ឬដួស ជំរុញរួច ហើយមានគម្លាតចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំង កូវីដ-១៩ ដួសទី៣ ឬដុសជំរុញ៕

ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ តើពេលណាអ្នកអាចរួមភេទបានវិញ?

ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ តើពេលណាអ្នកអាចរួមភេទបានវិញ?

ការសិក្សាថ្មីមួយ បានរកឃើញថា វីរុសកូវីដ១៩ អាចបន្តមានវត្តមាននៅក្នុងខ្លួនអ្នកជាសះស្បើយពីជំងឺដល់ទៅ៣ខែ គិតចាប់ពីថ្ងៃរកឃើញវីរុសក្នុងខ្លួនដំបូង។

ការសិក្សាលើអ្នកជំងឺ ម្នាក់ នៅប្រទេសចិនបានរកឃើញថា ទោះបីជា ពីជំងឺកូវីដ-១៩ហើយក្ដី ប៉ុន្តែវា នៅតែមានវត្តមាននៅក្នុងទឹកកាមបុរស។

ទោះបីជាវីរុសកូវីដ១៩ មិនមែនជាវីរុសឆ្លងតាមការរួមភេទ តែអ្នកជំនាញនៅតែណែនាំថា អ្នកជាសះស្បើយពីកូវដ១៩ គួររងចាំគ្រប់រយៈពេល២៤ ទៅ៣០ថ្ងៃ ក្រោយ។

ស្រីលិ លេង១ឈុតនេះ ពិតជាស្រស់ស្អាតណាស់ ប្រុសៗ ឃើញប្រាកដជាលង់ហើយ…(មានរូបភាព)

សិល្បៈ ៖ ថ្មីៗនេះ តារាសម្តែង អៀ ម៉េងលិ បានលេងស្ទីលឈុតសម្លៀកបំពាក់មួយបែបទៀតហើយ ដោយលើកនេះមើលទៅគឺពិតជាស្អាត និងប្លែកភ្នែកខ្លាំង សូម្បីតែទស្សនិកជនក៏សរសើរមិនដាច់ពីមាត់ផងដែរ។

តារាស្រីរូបនេះ បានបង្ហោះរូបភាពថ្មី៣សន្លឹក ជាមួយឈុតសម្លៀកបំពាក់រ៉ូបពណ៍ទឹកសមុទ្រ បែបស្រគត់ស្រគុំយុវវ័យសម័យថ្មី ស័ក្ខសមជាមួយស្បែកសខ្ចី និងរូបរាងស្វែលល្វត់ល្វត់ ដែលសរុបមកគឺស្រស់ស្អាតខ្លាំងណាស់ គយគន់យ៉ាងណាក៏មិនចេះជិនណាយដែរ។

យ៉ាងណាមិញ អ្នកគាំទ្រ ក៏បាននាំគ្នាសរសើរអំពីសម្រស់ និងការតុបតែងខ្លួនរបស់ អៀ ម៉េងលិ ខ្លាំងមែនទែន ដែលម្តងណាក៏មិនធ្វើឱ្យទស្សនិកជនខកបំណងម្តងណាឡើយ៕ សូមទស្សនារូបភាពខាងក្រោម៖

អ្នកកំប្លែងក៏ពិតមែន! តែ តារាម្នាក់នេះ សល់ផ្ទះ និង លុយខ្ទង់លានដុល្លារក្នុងកុងធនារគារ

អ្នកកំប្លែងក៏ពិតមែន! តែ តារាម្នាក់នេះ សល់ផ្ទះ និង លុយខ្ទង់លានដុល្លារក្នុងកុងធនារគារ

ជឿជាក់ថាប្រិយមិត្ត ដែលនិយមតាមដានរឿងថៃភាគច្រើន មុខជាបានស្គាល់ច្បាស់ តារាកំប្លែងជើងចាស់វ័យ ៥៦ ឆ្នាំលោក Mum Jokmok ដែលបានបោះជំហានសាងកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈថៃអស់ជាង ៣០ ឆ្នាំ។តារាកំប្លែងរូបនេះ បានចូលប្រឡូកសិល្បៈតាំងពីឆ្នាំ ១៩៩០ ដោយបានសាងស្នាដៃរឿងជាច្រើន មិនថាជារឿងភាគ ឬរឿងខ្នាតធំនោះឡើយ។ លោកជាតារាកំប្លែងមួយរូប ដែលទទួលបានដំណែងតួឯក ក្នុងប្រភេទកុនខ្នាតធំជាច្រើនរឿង បើទោះបីជាមុខ

មាត់ មិនសូវស្រស់សង្ហាក៏ពិតមែន តែគ្រប់រឿងដែលលោកសម្តែងតែងធ្វើឱ្យមហាជនផ្ទុះសំណើចជានិច្ច។បើនិយាយពីជីវិតក្រៅឆាកវិញ តារាប្រុសរូបនេះគឺមានទ្រព្យសម្បត្តិច្រើន គួរឱ្យស្ញើចសរសើរ ដោយលោកមានផ្ទះដែលមានតម្លៃជាង ៥០ លានបាត (ប្រមាណជាង ១ លាន ៥ សែនដុល្លារ) មានរថយន្តជាច្រើនគ្រឿង ព្រមជាមួយលុយសុទ្ធសរុបជាង ១,៥ សែនដុល្លារក្នុងកុងធនាគារផងដែរ៕