ញាក់ភ្នែក រឿងនេះ​ពាក់ព័ន្ធ​នឹង​សុខភាព ឬ​លាភ​សំណាង?

ញាក់ភ្នែក អាការ​នេះ​យើង​ប្រហែលជា​ធ្លាប់​ស្គាល់​ច្បាស់​ណាស់  ជាពិសេស​ដែល​គេ​ប្រាប់ថា បើ​ញាក់ភ្នែក​ខាងឆ្វេង គឺ​ប្រផ្នូល​ល្អ តែបើ​ញាក់ភ្នែក​ស្តាំ​វិញ បញ្ជាក់ថា រឿង​មិនល្អ​កំពុងតែ​ជិត​កើតឡើង​ហើយ  តែ​ចំពោះ​រឿង​សុខភាព​វិញ តើ​ញាក់ភ្នែក​ជា​សញ្ញា​ប្រាប់​ពី​ហេតុ​ការ ឬ​គ្រាន់តែ​ជា​ភាពខុសប្រក្រតី​បន្តិចបន្តួច​របស់​រាង​កាយ?។ ញាក់ភ្នែក​កើតមក​ពីអ្វី? ញាក់ភ្នែក ឬ​ស្បែក​ភ្នែក​ញាក់ មិនថាតែ​ញាក់ភ្នែក​ឆ្វេង ឬ​ស្តាំ​នោះទេ…

ហេតុ​អី​បាន​ក្រោយ​ញ៉ាំ​បាយ​ហើយថ្មីៗ យើង​ងងុយគេង?

មាន​ពាក្យ​ដែល​គេ​និយាយថា ពេល​ស្បែក​ពោះ​តឹង ស្បែក​ភ្នែក​ទន់ ប្រែ​ន័យ​យ៉ាងងាយៗនោះ​គឺ បន្ទាប់ពី​ញ៉ាំ​បាយ​ឆ្អែត យើង​ច្រើនតែ​ងងុយគេង តើ​អ្នកដឹង​ឬទេ​ថា វា​មាន​មូលហេតុ​មកពី​អ្វី?។ ដោយសារតែ​បន្ទាប់ពី​ទទួលទាន​អាហារ​ហើយថ្មីៗ ប្រព័ន្ធ​ឈាម និង​ប្រព័ន្ធ​បញ្ជាការ​នៅក្នុង​ខួរក្បាល​នឹងត្រូវ​ប្រើប្រាស់​នៅក្នុង​កម្មវិធី​រំលាយ​អាហារ  រាងកាយ​នឹង​ប្រើប្រាស់​ថាមពល​ភាគច្រើន​ទៅលើ​ការរំលាយ​អាហារ  ធ្វើឱ្យ​កម្មវិធី​បញ្ជាការ​ផ្នែកផ្សេងៗនៅក្នុង​ខួរក្បាល​ថយចុះ និង​យឺត និង​ឈាម​ដែល​ហូរ​ទៅ​ចិញ្ចឹម​ខួរក្បាល​ក៏​ថយចុះ​ដែរ ទើប​ធ្វើឱ្យ​យើង​មាន​អា​ម្មណ៍​ទន់​ល្វើយ…

ហេតុ​អី​បាន​ឆ្កែ​ឈ្មោល​ត្រូវ​លើកជើង​នោម

ជឿថា អ្នក​ចិញ្ចឹម​ឆ្កៃ​ជាច្រើន​នាក់​ច្បាស់​ជាមាន​សំនួរ​មួយ​នេះ​នៅក្នុង​ចិត្ត​មិន​ខាន  ចម្លើយ គឺ​ដើម្បី​ធ្វើឱ្យ​ក្លិន​របស់​ទឹកនោម​ដែល​នឹង​បញ្ជាក់ប្រាប់​ពី តំបន់​ដែល​ខ្លួនឯង​គ្រប់គ្រង​នោះ នៅតែ​ស្រស់​ថ្មី ច្រើនជាង​ក្លិន​ទឹកនោម​ដែល​នោម​ដាក់​នៅលើ​ដី ព្រោះ​នឹង​ត្រូវគេ​ដើរ​ជាន់​ទៅមក​រហូត​បាត់​ក្លឹ​ន​អស់ មិន​ដូច​នៅតាម​របង បង្គោល​ភ្លើង ដែល​គ្មាន​អ្នកណា​មករ​ញេ​រ​ញៃ​នោះឡើយ  ហើយ​ការ​លើកជើង​នោម​នេះ នៅបាន​ធ្វើឱ្យ​ក្លិន​ទឹកនោម​របស់​វា​នោះ​ស្ថិតនៅក្នុង​កំពស់​ច្រមុះ​របស់​សត្វ​ឆ្កែឯទៀតៗដើម្បី​ជាការ​ប្រាប់​ឱ្យដឹងថា ម្តុំ​នេះ​មាន​ម្ចាស់​គ្រប់គ្រង​ហើយ៕

លោក Hodgson នឹង​ចាក​ចេញពី Crystal Palace ស្របពេល​មាន​ព័ត៌មាន​ជាមួយនឹង​លោក Frank Lampard

ក្លឹប​ឥន្ទ្រី​យ Crystal Palace កាលពី​ថ្ងៃ​ម្សិលមិញ​បានប្រកាស​ជា​ផ្លូវការ​ហើយ​ថា​គ្រូបង្វឹក​សញ្ជាតិ​អង់គ្លេស​លោក Roy Hodgson បានសម្រេច​ចិត្ត​រួចទៅហើយ​ក្នុងការ​ចាក​ចេញពី​តំណែង​ជា​គ្រូបង្វឹក​នៅពេលដែល​រដូវ​កាល​នេះ​ត្រូវបាន​បញ្ចប់។ ទោះបីជា​យ៉ាងណាក្តី​ក្នុងពេល​ជាមួយគ្នានេះ​ក៏​ស្រាប់តែ​លេច​ឬ​ព័ត៌មាន​នៃ​ការចរចា​គ្នា​រវាង​ក្លឹប​មួយ​នេះ​ជាមួយនឹង​អតីត​គ្រូបង្វឹក​តោ​ខៀវ Chelsea លោក Frank Lampard ភ្លាម​ផងដែរ​អំពី​លទ្ធភាព​ក្នុងការ​ផ្ទេរ​មក​ចូលរួម​ជាមួយនឹង​កីឡាដ្ឋាន Selhurst Park។ គួរ​បញ្ជាក់ដែរថា​លោក…

Solskjaer នឹង​រក​ខ្សែប្រយុទ្ធ​ម្នាក់ទៀត​នៅ​រដូវក្តៅ​នេះ​ទោះ​ទើប​បន្ត​កុងត្រា​ថ្មី​ឲ្យ Cavani ក្តី

នៅថ្ងៃនេះ​គ្រូបង្វឹក​ក្លឹប​បិសាច​ក្រហម Man UTD លោក Ole Solskjare បានធ្វើ​ការលើកឡើង​ដោយ​មិនមាន​ការបដិសេធ​ឡើយ​ជាមួយនឹង​ក្រុមអ្នកកាសែត​ថា​ក្លឹប​ពិតជា​កំពុង​តាម​ស្វែងរក​កីឡាករ​ខ្សែប្រយុទ្ធ​ម្នាក់ទៀត​ពិតមែន​នៅ​រដូវក្តៅ​នេះ​ទោះបីជា​បាន​បន្ត​កុងត្រា​ថ្មី​ឲ្យ Edinson Cavani រួចទៅហើយ​ក្តី។ តាមរយៈ​ការបញ្ជាក់​បន្ថែម​របស់​លោក​ក្លឹប​នឹង​អាច​នាំយក​កីឡាករ​ចំណូល​ថ្មី​មួយចំនួន​នៅពេល​ទីផ្សារ​ដោះដូរ​បើក​នៅ​រដូវ​ក្តៅ​នេះ​ខណៈដែល​ក្នុងនោះ​ក៏មាន​កីឡាករ​ខ្សែប្រយុទ្ធ​ផងដែរ​ទោះបីជា Cavani ទើបតែ​ត្រូវបាន​បន្ត​កុងត្រា​ថ្មី​ដល់​ឆ្នាំ២០២២ក្តី​និង​ត្រូវបាន​ដាក់​ឲ្យ​ទៅលេង​នៅ​ខ្សែប្រយុទ្ធ​ស្លាប​ជំនួស​វិញ។ គួរ​ឲ្យ​ដឹង​ដែរ​ថា​ព័ត៌មាន​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្រោយ​មួយថ្ងៃ​ប៉ុណ្ណោះ​ដែលមាន​ការចេញផ្សាយ​ថា​កីឡាករ​ខ្សែប្រយុទ្ធ​ឆ្នើម​អង់គ្លេស Harry Kane…

អវត្តមាន៦ឆ្នាំ ទីបំផុត Benzema ត្រូវបាន​ម្រើ​ស​ជាតិ​បារាំង​កោះហៅ​វិញ​ហើយ

ជា​ផ្លូវការ​ហើយ​ដែល​កីឡាករ​ខ្សែប្រយុទ្ធ​ជើងចាស់​របស់​ក្លឹប​យក្ស​អេស្បាញ Real Madrid ត្រូវបាន​គេ​ដឹងថា​អាច​វិលត្រឡប់​ចូល​ជួយ​ក្រុម​ជម្រើសជាតិ​បារាំង​វិញ​ហើយ​បន្ទាប់ពី​ការខកខាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​រួចមក។

តើ​ត្រី​ត្រូវ​ផឹកទឹក ឬក៏​អត់?

ត្រី​ក៏​ត្រូវតែ​ផឹកទឹក​ដូច​សត្វ​ឯទៀត​ដែរ(រួមទាំង​មនុស្ស​ផងដែរ) ដើម្បីឱ្យ​មានជីវិត​រស់​នៅបាន  ត្រី​ទាញយក​អុក​ស៊ី​ហ្ស៊ែ​ន​ពី​ទឹក​មក​ប្រើ​សម្រាប់​ដកដង្ហើម  ដូច្នេះ​ប្រហែល​ជាមាន​អ្នក​ឆ្ងល់​តទៅ​ទៀតថា ចុះ​ត្រី​ដែល​រស់នៅក្នុង​សមុទ្រ មិនត្រូវផឹកទឹក​ប្រៃ​ទេ​ឬ? ចម្លើយ​គឺ ត្រូវ​ហើយ! តែ​ត្រី​អាច​បណ្តេញ​អំបិល​ចំនួន​ដ៏​ច្រើន​ចេញពី​ក្នុង​ខ្លួន​បាន​ដោយ​អាស្រ័យ​អវយវៈដែល​ហៅថា “ស្រកី (gills)” ដោយ​ហេតុផល​នេះឯង ទើប​វា​ក្លាយជា​អំណះអំណាង​មួយ​ដែល​បញ្ជាក់ប្រាប់​យើង​ថា តើ​ហេតុ​អី​បាន​សាច់​ត្រី​សមុទ្រ​ភាគច្រើន​ដែល​យើង​ទទួលទាន​នោះ មិនមាន​រសជាតិ​ប្រៃ លើកលែងតែ​ត្រី​ឆ្លាម​មួយ​ប៉ុណ្ណោះ។

ហេតុ​អី​រូប​នាឡិកា​ផ្សាយពាណិជ្ជកម្ម​ត្រូវតែមាន​ទ្រនិច​ដាក់​នៅ​ចំ​ម៉ោង 10 : 10នាទី

ហេតុផល​ក៏​គឺ ម៉ោង 10 : 10 នាទី​គឺជា​ម៉ោង​ប្រញាប់ប្រញាល់ ឬ​ម៉ោង​ដែល​ល្អ​បំផុត​របស់​ថ្ងៃ ដែល​មុខ​ជំនួញ និង​ការទំនាក់ទំនង​អ្វីផ្សេងៗដំណើរការ​ទៅ​យ៉ាង​រលូន ឬ​រអាក់រអួល​ស្មុ​គ្រ​ស្មាញ​បំផុត ដូច្នេះហើយ​ទើប​ការផ្សាយពាណិជ្ជកម្ម​នាឡិ​កា​បានកំណត់​យក​ម៉ោង​នេះ​មក​ប្រើ រហូតដល់​ក្លាយជា​ទម្លាប់​ដែល​និយម​ធ្វើតៗគ្នា​មក។ ហេតុផល​មួយទៀត​ដែល​អ្នកជំនាញ​ខាង​ចិត្ត​វិទ្យា​បានធ្វើការ​សន្និដ្ឋានថា “រូបភាព​របស់​នាឡិកា​នៅក្នុង​រូប​ផ្សាយពាណិជ្ជកម្ម ដែល​ទ្រនិច​ខ្លី​នៅ​ចំ​លេខ 10…

Hazard នៅតែមាន​ឈ្មោះ​នៅក្នុង​បញ្ជី​កីឡាករ​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក

មិនសូវ​បានបង្ហាញ​ខ្លួន​ឲ្យ​ក្លឹប Real Madrid ដោយសារតែ​របួស​ជាប់​គ្នា​រហូតមក​ក្តី​ប៉ុន្តែ​កីឡាករ Eden Hazard ដ៏​មាន​បទពិសោធ​រូបនេះ​ត្រូវបាន​គេ​ដឹងថា​នៅតែ​ជាប់ឈ្មោះ​នៅក្នុង​បញ្ជី​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​ដែល​ដឹកនាំ​ដោយ​លោក

សាជាថ្មី Kane ប្រាប់ Spurs ថា​ចង់​ចាកចេញ​ឲ្យ​បាន​នៅ​រដូវក្តៅ​នេះ

បរទេស៖ វា​បាន​ក្លាយទៅជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​ក្លឹប​ប្រជែង​របស់ Spurs ទាំងអស់​នៅពេលដែល​កីឡាករ​ខ្សែប្រយុទ្ធ​ជួរមុខ​របស់ខ្លួន Harry Kane បានធ្វើការ​បញ្ជាក់ប្រាប់​ទៅកាន់​ក្លឹប​ច្បាស់​ហើយ​ថា​គាត់​ពិតជា​ចង់​ចាក​ចេញពី​ទីនេះ​មែន​នៅ​រដូវក្តៅ​នេះ​ដើម្បី​អាច​ចាប់យក​អនាគត​ដ៏​ភ្លឺស្វាង​មួយ​បាន។ កីឡាករ​អង់គ្លេស​វ័យ២៧ឆ្នាំ​រូបនេះ​ចាប់ផ្តើម​មាន​អារម្មណ៍​មិនសូវ​រីករាយ​ជា​យូរ​មកហើយ​ពាក់ព័ន្ធ​ទៅនឹង​សមត្ថភាព​របស់​ក្លឹប​ក្នុងការ​ប្រកួតប្រជែង​នៅក្នុង​ពានរង្វាន់ធំៗទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ហើយ​ជាពិសេស​សូម្បីតែ​ឧិ​កាស​ទៅលេង​នៅ Champions League រដូវ​កាល​ក្រោយ​នោះ​ក៏​បាត់បង់​រួចទៅហើយ​ដែរ។ ក្នុងនោះ​ផងដែរ Spurs ក៏បាន​ដឹង​ជា​យូរ​មកហើយ​ដែរ​អំពី​បញ្ហា​នេះ​ប៉ុន្តែ​មិន​ចង់​បាត់បង់ Kane…