លោកស្រី ទ្រីដាណា ឈឺចាប់លើសដើមក្រោយមានជនអន្តរាគមន៍ជួយមនុស្សដែលប្រើ ហិ ង្សាលើខ្លួន

លោកស្រី ទ្រីដាណា ឈឺចាប់លើសដើមក្រោយមានជនអន្តរាគមន៍ជួយមនុស្សដែលប្រើ ហិ ង្សាលើខ្លួន

មុននេះបន្តិច ពោលគឺថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២២ លោកស្រីទ្រីដាណា បន្តបង្ហោះសារទាំង ឈឺចាប់ បើទោះជាកន្លងមក សម្ដេចតេជោ អំពាវនាវ មិនអោយមានការហែកហួរគ្នាក្ដី ។

លោកស្រី និយាយថា«កុំឃើញខ្ញុំក្បាលមួយម្នាក់ឯង ចង់ព្រួតគ្នាទាំងគ្រួសារមកធ្វើបាបខ្ញុំ😭😭😭 ហេតុអីមករករឿងខ្ញុំទាំងគ្រួសារ មិនអោយសុខទាំងអស់គ្នា។ ស្អប់វប្បធម៍អន្តរាគមន៍ ស្អប់រឿងប្រាប់ថាមិនអីទេហ្នឹង បានគេចេះតែធ្វើបាបមនុស្សស្រី វ៉ៃដំ ច្រំធាក់ ហិង្សាគ្រប់យ៉ាង ហើយអោយនៅទ្រាំទៀត។ សាហាវណាស់ ប្រើកំាភ្លើងភ្ជង់ គំរាមសម្លាប់ ធ្លាប់វ៉ៃដំទាំងកូននៅក្នុងពោះ ដល់ហើយមានអ្នកអន្តរាគមន៍ មកថាមិនអីទេ មនុស្សស្រីចាំតែរងគ្រោះចឹងមែន??? ខឹងណាស់ ស្ទើរស្ទះហើយ។ ចង់ដឹងថាអ្នកណា អន្តរាគមន៍ជួយមនុស្សបែបនេះ ចង់ឃើញមុខណាស់? មានយុត្តិធម៍ខ្លះទេ សម្រាប់មនុស្សស្រីក្បាលមួយតែឯងនេះ???? កាលពីថ្ងៃទី១៧ ខែ៦ ឆ្នាំ២០២១ ថ្មីៗនេះ ពូម៉ៅគាត់វ៉ៃខ្ញុំនៅសៀមរាប ចង់សម្លាប់ខ្ញុំ ទាំងខ្ញុំកំពុងវះកាត់ទៀត ទើបមិនអាចទ្រាំបាន។ តូចចិត្តណាស់😭😭😭 សុំទោស ពុកម៉ែ បងប្អូន ទាំងអស់គ្នាផង🙏🙏🙏បើនាងខ្ញុំមិនរងសំពាធខ្លាំងពេក នាងខ្ញុំក៏មិនបង្ហោះទៀតដែរ តែនេះហួសហេតុខ្លាំងណាស់ ដែលអន្តរាគមន៍ជួយមនុស្សខូច😭😭😭»

សំណេរដ៏វែងអន្លាយ បូកជាមួយរូបភាពចាំមុខ ជាំដៃជើងនេះ ធ្វើអោយមហាជនកាន់តែអាណិតអាសូរចំពោះអ្នកនាង មិនគួរណា ប្ដីធ្លាប់ស្រលាញ់អោបជាប់ទ្រូង លើកដៃវាយទៅរួច ។