ប្រយ័ត្នមិនដឹង!! ក្រសួងប្រកាសបន្ថែមទីតាំងចាក់ទីដូសទី៤ សម្រាប់ក្រុមមនុស្ស២នេះ

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកករា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលប្រកាសបន្ថែមទីតាំងចាប់វ៉ាក់សាំងដូសទី៤ ចំនួន១ កន្លែងទៀតគឺនៅ មជ្ឈមណ្ឌលជាតិគាំពារ មាតានិងទារក សម្រាប់ចាក់ជូនដល់មនុស្ស២ក្រុមគឺ អ្នកធ្វើការនៅក្នុង ក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ និងសភាពាណិជ្ជកម្ម ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាបានធ្វើសេចក្តីប្រកាសលម្អិតអំពីកម្មវិធីចាក់វ៉ាក់ស៊ាំងដូសទី៤ជូនប្រជាជនដែលស្ថិតក្នុងក្រុមអទិភាព។

ការចាក់វ៉ាក់ស៊ាំងកូវីដ-១៩ដូសទី៤ គឺផ្តល់ជូនដោយប្រើវ៉ាក់សាំង Pfizer ជូនចំពោះ ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យជួរមុខ(ទាំងរដ្ឋ និងឯកជនមន្រ្តីរាជការ កងទ័ព នគរបាលជាតិ រហូត ដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ជនវ័យ

ចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង បុគ្គលិកស្ថានទូត អង្គការជាតិ អន្តរជាតិ អ្នកសារព័ត៌មាន និងសមាជិក សមាជិកា នៃសមាគមសសិល្បៈករកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ឬដួស ជំរុញរួច ហើយមានគម្លាតចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំង កូវីដ-១៩ ដួសទី៣ ឬដុសជំរុញ៕