អ្នកកំប្លែងក៏ពិតមែន! តែ តារាម្នាក់នេះ សល់ផ្ទះ និង លុយខ្ទង់លានដុល្លារក្នុងកុងធនារគារ

អ្នកកំប្លែងក៏ពិតមែន! តែ តារាម្នាក់នេះ សល់ផ្ទះ និង លុយខ្ទង់លានដុល្លារក្នុងកុងធនារគារ

ជឿជាក់ថាប្រិយមិត្ត ដែលនិយមតាមដានរឿងថៃភាគច្រើន មុខជាបានស្គាល់ច្បាស់ តារាកំប្លែងជើងចាស់វ័យ ៥៦ ឆ្នាំលោក Mum Jokmok ដែលបានបោះជំហានសាងកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈថៃអស់ជាង ៣០ ឆ្នាំ។តារាកំប្លែងរូបនេះ បានចូលប្រឡូកសិល្បៈតាំងពីឆ្នាំ ១៩៩០ ដោយបានសាងស្នាដៃរឿងជាច្រើន មិនថាជារឿងភាគ ឬរឿងខ្នាតធំនោះឡើយ។ លោកជាតារាកំប្លែងមួយរូប ដែលទទួលបានដំណែងតួឯក ក្នុងប្រភេទកុនខ្នាតធំជាច្រើនរឿង បើទោះបីជាមុខ

មាត់ មិនសូវស្រស់សង្ហាក៏ពិតមែន តែគ្រប់រឿងដែលលោកសម្តែងតែងធ្វើឱ្យមហាជនផ្ទុះសំណើចជានិច្ច។បើនិយាយពីជីវិតក្រៅឆាកវិញ តារាប្រុសរូបនេះគឺមានទ្រព្យសម្បត្តិច្រើន គួរឱ្យស្ញើចសរសើរ ដោយលោកមានផ្ទះដែលមានតម្លៃជាង ៥០ លានបាត (ប្រមាណជាង ១ លាន ៥ សែនដុល្លារ) មានរថយន្តជាច្រើនគ្រឿង ព្រមជាមួយលុយសុទ្ធសរុបជាង ១,៥ សែនដុល្លារក្នុងកុងធនាគារផងដែរ៕