សម្តេចតេជោ ហ៊ុន សែន អំពាវនាវអោយពលរដ្ឋមកចាក់វ៉ាក់សាំ Pfizer ហើយការចាក់នេះ ធ្វើឡើងនៅតែនៅរាជធានីភ្នំពេញ ប៉ុណ្ណោះ (វីដេអូ)

សម្តេចតេជោ ហ៊ុន សែន អំពាវនាវអោយពលរដ្ឋមកចាក់វ៉ាក់សាំ Pfizer ហើយការចាក់នេះ ធ្វើឡើងនៅតែនៅរាជធានីភ្នំពេញ ប៉ុណ្ណោះ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ នៅថ្ងៃទី ១០ ខែ មករាឆ្នាំ ២០២២ ទាក់ទិនជាមួយនឹង ការចាក់វ៉ាក់សាំង Pfizer សម្រាប់ប្រជាពលរដ្ឋទាំងអស់ អាចរកចាក់បាន នៅរាជធានីភ្នំពេញ ។

ការចាក់វ៉ាក់សាំង Pfizer មាននៅតែរាជធានីភ្នំពេញប៉ុណ្ណោះក្រោមមូលហេតុ វ៉ាក់សាំងនេះ មិនអាចយកទៅចែកចាយតាមបណ្ដាលខេត្តបាន ដោយសារវា ត្រូវការ សីតុណ្ហភាព 80 អង្សាក្រោមសូន្យ ។
ក្នុងនោះសម្ដេច តេជោមានប្រសាន៍អោយលោកស្រី បណ្ឌិត ឱ វណ្ណឌីន ធ្វើការប្រកាស ទៅលើការចាក់វ៉ាក់សាំងនេះ ជូនអ្នកនៅភ្នំពេញ និងអ្នកមកពីបណ្ដាលខេត្តដោយគ្មានការរើសអើងអ្វីទាំងអស់។

គួររំលឹកផងដែរថា បច្ចុប្បន្ន បញ្ហាកូវីដ នៅតែបន្ត ព្រមជាមួយនឹងមានវីរុសបំលែងថ្មីជាច្រើន ដូចនេះយើងត្រូវការពារអោយបានរួចរាល់ មុននឹង វីរុសអូមីក្រុងរាលដាលពេញផ្ទៃប្រទេស ។