ស្រីលិ លេង១ឈុតនេះ ពិតជាស្រស់ស្អាតណាស់ ប្រុសៗ ឃើញប្រាកដជាលង់ហើយ…(មានរូបភាព)

សិល្បៈ ៖ ថ្មីៗនេះ តារាសម្តែង អៀ ម៉េងលិ បានលេងស្ទីលឈុតសម្លៀកបំពាក់មួយបែបទៀតហើយ ដោយលើកនេះមើលទៅគឺពិតជាស្អាត និងប្លែកភ្នែកខ្លាំង សូម្បីតែទស្សនិកជនក៏សរសើរមិនដាច់ពីមាត់ផងដែរ។

តារាស្រីរូបនេះ បានបង្ហោះរូបភាពថ្មី៣សន្លឹក ជាមួយឈុតសម្លៀកបំពាក់រ៉ូបពណ៍ទឹកសមុទ្រ បែបស្រគត់ស្រគុំយុវវ័យសម័យថ្មី ស័ក្ខសមជាមួយស្បែកសខ្ចី និងរូបរាងស្វែលល្វត់ល្វត់ ដែលសរុបមកគឺស្រស់ស្អាតខ្លាំងណាស់ គយគន់យ៉ាងណាក៏មិនចេះជិនណាយដែរ។

យ៉ាងណាមិញ អ្នកគាំទ្រ ក៏បាននាំគ្នាសរសើរអំពីសម្រស់ និងការតុបតែងខ្លួនរបស់ អៀ ម៉េងលិ ខ្លាំងមែនទែន ដែលម្តងណាក៏មិនធ្វើឱ្យទស្សនិកជនខកបំណងម្តងណាឡើយ៕ សូមទស្សនារូបភាពខាងក្រោម៖