គង់ ចាន់ស្រីមុំ ទឹកភ្នែករហាម ពេលរំឭកអតីតកាល ស្វាមីធ្លាប់មានស្រីក្បត់ចិត្ត(វីដេអូ)

គង់ ចាន់ស្រីមុំ ទឹកភ្នែករហាម ពេលរំឭកអតីតកាល ស្វាមីធ្លាប់មានស្រីក្បត់ចិត្ត

ប្រិយមិត្តពិតជាបានស្គាល់រួចមកហើយ គូរស្នេហ៍ មហាផ្អែមល្ហែម អ្នកនាងគង់ចាន់ស្រីមុំ និងអតីត Freshie Boy លោក គឹម សីហា ធ្មេចបើកៗរយៈប្រមាណជិត ៦ ឆ្នាំហើយ ដែលអ្នកទាំង២ បានដឹកដៃគ្នាចូលរោងការបញ្ចប់ងារជាសង្សារកាលពីអំឡុងខែមីនា ឆ្នាំ ២០១៦។ ក្នុងនោះដែរ មហាជនអ្នកគាំទ្រក៏បានដឹងថា មុនសម្រេចចិត្តដឹកដៃគ្នាសាងចំណង ៥ ប្រការ អ្នកនាង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា បានស្ពាយឈ្មោះជាសង្សារ ៨ ឆ្នាំហើយដែរ។ថ្មីៗនេះ កៀកក្នុងឱកាសខួបគម្រប់អាពាហ៍ពិពាហ៍រយៈពេល ៦ ឆ្នាំ និង គម្របស្នេហ៍ ១៤ ឆ្នាំ លោក គឹម សីហា បានរៀបចំកម្មវិធី Surprise អ្នកនាង គង់ ស្រីមុំ ពោរពេញដោយភាពផ្អែមល្ហែមយ៉ាងរ៉ូមែនទិកនៅឯ Sky Bar ល្បីឈ្មោះមួយកន្លែង និង រៀបចំកម្មវិធីយ៉ាងពិសេសដល់ភរិយា។ទន្ទឹមនឹងការរៀបចំ បង្កើន

អនុស្សាវរីយ៍ក្នុងនាមជាស្វាមីភរិយា ពោរពេញដោយស្នាមញញឹម និង សុភមង្គល អ្នកនាង គង់ ចាន់ស្រីមុំ ក៏ហូរទឹកភ្នែករហាម ក្រោយពីរំឭកនូវរឿងរ៉ាវកាលពីក្នុងនាមជាសង្សារ ដោយកាលនោះ អ្នកនាង គង់ ចាន់ស្រីមុំ រៀបរាប់ថា លោក គឹម សីហា ធ្លាប់មានអ្នកផ្សេង ហើយសម្រេចចិត្តបែកគ្នាជាមួយអ្នកនាង។អ្នកនាង គង់ ចាន់ស្រីមុំ បានរៀបរាប់ថា កាលពេលលោក គឹម សីហា មានអ្នកផ្សេងអ្នកនាង បាននិយាយទៅកាន់សង្សារថា «បងឯងកុំយកគេបានអត់?» ហើយពេលនោះ អ្នកនាង ជឿជាក់លោក គឹម សីហា ច្បាស់ជាជ្រើសយកនាង តែទីបំផុតលោក គឹម សីហា ឆ្លើយថា ៖ «បងអត់អាចខ្វះមនុស្សស្រីម្នាក់នោះ

បានទេ»។អ្នកនាង គង់ ចាន់ស្រីមុំ បានរៀបរាប់ទៀតថា ពេលនោះហើយនាងឈឺចាប់បំផុត ជាពេលវេលាដែលអ្នកនាង និង លោក គឹម សីហា បែកគ្នាអស់រយៈពេល ៦ ខែ ជាពេលវេលាយូរបំផុត។ យ៉ាងណា អ្នកនាងនៅតែជ្រើសរើសលោក គឹម សីហា វិញ បន្ទាប់ពីលោកមកសុំទោស និង សន្យាថាលែងសាងកំហុសទាំងក្នុងចិត្តរបស់អ្នកនាង។ ទីបំផុត ក៏ព្រោះតែការផ្តល់ឱកាស ការលើកលែងទោស ទើបចុងក្រោយអ្នកនាង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា បានចាប់ដៃគ្នាសាងគ្រួសារយ៉ាងមានសុភមង្គលដល់សព្វថ្ងៃ៕