គួរអោយបារម្ភ! ពិតទេ ពេជ្រ សោភា កំពុងមានជំងឺមួយនេះ?

រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀង ពេជ្រ សោភា ជាតារាស្រីដែលមានប្រជាប្រិយភាព ក្នុងវិស័យចម្រៀងខ្មែរ ដោយទឹកដមសំនៀងតារាស្រីរូបនេះ បានធ្វើឲ្យមហាជន មិនថាចាស់ ឬក្មេង ស្តាប់ហើយ ជាក់ចិត្តដិតអារម្មណ៍ជាពិសេស ក្នុងបទរាងកំសត់ៗ។

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ ប្រសិនបើជាអ្នក ជាហ្វេនរបស់តារាស្រីរូបនេះ ប្រាកដជា ដឹងច្បាស់ថា រាល់ការបង្ហោះសារនិងវីដេអូ លើបណ្តាញសង្គម មិនថា ហ្វេសប៊ុក TikTok សុទ្ធតែ បង្កប់ថារូបនាងកំពុងមានទុក្ខព្រួយ និងហាក់ពិបាកចិត្តខ្លាំង ក្នុងនោះ រូបនាង គ្រាន់បង្ហើបថា ខ្លួនត្រូវទៅពេទ្យ នៅខែកុម្ភៈនេះតែប៉ុណ្ណោះ។តួយ៉ាង កាលពីព្រឹកមិញនេះ រូបនាងបាន បង្ហោះរូបភាពខ្លួនដើរចូលមន្ទីរពេទ្យមួយកន្លែង ក្នុងនោះ រូបនាងបានបញ្ជាក់ថា ខ្លួនមិនអីនោះឡើយ ដោយមិនបានបញ្ចេញពីជំងឺរបស់ខ្លួន ទន្ទឹមនឹងនោះ បើក្រឡេកទៅមើល Commentវិញនោះ បណ្តាអ្នកគាំទ្របាន បញ្ជាក់ថា Idolខ្លួនមានជំងឺឈាមសស៊ីឈាមក្រហម៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖