ស្ទើរតែមិនជឿរ!! មុខមាត់ស្អាតបាត មិនគួរមកធ្វើរឿងអញ្ចឹងសោះ ដឹងហើយហួសចិត្ត

កណ្តាល: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញបានឲ្យដឹងថា ថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០២២ករណីប៉ុនប៉ង លួច (ទាក់ សត្វ ឆ្កែ )ចំណុចភូមិ សៀមរាប ឃុំ សៀមរាប ស្រុក កណ្ដាល ស្ទឹង ខេត្ត កណ្ដាល ។

ជនសង្ស័យ ០៦ នាក់ ៖(គេចខ្លួន ០៥នាក់ មិន ស្គាល់ អត្តសញ្ញាណ )។ ឈ្មោះ ទីន លី ភេទ ប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅ សំណង់ អាណា សង្កាត់ ផ្សារ តូច ខណ្ឌ ឬស្សីកែវ រាជធានី ភ្នំពេញ ។ មុខរបរ មិន ពិត ប្រាកដ (ឃាត់ខ្លួន )។

នៅថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០២២ វេលា ម៉ោង ០១ :០០នាទី ជនសង្ស័យ និង បក្សពួក បាន ជិះ ម៉ូតូ ចំនួន០៤ គ្រឿង មានគ្នា ០៦នាក់ទៀត បាន ជិះ ចេញ ពី ម្តុំ ផ្សារ តូច ខណ្ឌ ឬស្សីកែវ រាជធានី ភ្នំពេញ តាមផ្លូវ ចម្ការ ដូង ឆ្ពោះ មកវង្វង់ មូល គួរស្រូវ ហេីយ ជិះ តាម បណ្ដោយ ផ្លូវ ជាតិ លេខ ២ ដោយ ជនសង្ស័យ ឈ្មោះ ផល្លី ភេទ ប្រុស ,ឈ្មោះ ឆៃ, ឈ្មោះ ដាំ និង ឈ្មោះ សី បាន ជិះ ម៉ូតូ ពី គ្រឿង ម៉ាក Honda WAVE ចេញ មកមុន

ដោយ ឡែក ជនសង្ស័យ ទីន លី និង ជនសង្ស័យ ឈ្មោះ គ្រឿន ជិះ ម៉ូតូ ពីរគ្រឿង យក សម្ភារ:ទាក់សត្វឆ្កែ មកតាម ក្រោយ ពេល ជនសង្ស័យ ឈ្មោះ ទីន លី ជិះ មកដល់ ចំនុច កេីត ហេតុបាន ជួប ជាមួយ កម្លាំង ប្រជាការពារ និង កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋ បាល ឃុំ សៀមរាប កំពុង ល្បាត ក្នុង ភូមិ សាស្ត្រ បាន ឃេីញ ជនសង្ស័យ កំពុង ជិះ ម៉ូតូ ក៏ ហៅដេីម្បី សួរ នាំ ឃេីញ ដូចនោះ ជនសង្ស័យ បាន ព្យាយាម ជិះម៉ូតូ រត់ គេច តែត្រូវ កម្លាំង ប្រជាការពារ និង កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋ បាល ឃុំ សៀមរាប ដេញតាមពីក្រោយ ទេីប ជនសង្ស័យ ផ្តួល ម៉ូតូ រត់គេចហេីយត្រូវ បាន កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋ បាល ឃុំ សៀមរាប ចាប់ឃាត់ ខ្លួន បញ្ជូន មកកាន់ អធិការ ដ្ឋាន នគរបាល ស្រុកកណ្តាល ស្ទឹង ដេីម្បី កសាង សំណុំរឿងតាម នីតិវិធី ច្បាប់៕