វីដេអូស្ដែងៗ បាក់ច្រាំងថ្មភ្នំប្រះធ្លាក់សង្កត់ភ្ញៀវទេសចរណ៍កំពុងជិះកំសាន្ត ក្នុងនោះមានអ្នករងគ្រោះទៅដល់…(មានវីដេអូ)

ប្រេស៊ីល៖ មនុស្សយ៉ាងហោចណាស់ ៧ នាក់បានស្លាប់ និងបីនាក់ទៀតបាត់ខ្លួន បន្ទាប់ពីច្រាំងថ្មចោទបានបាក់លើទូកដែលដឹកអ្នកទេសចរនៅលើបឹងមួយក្នុងប្រទេសប្រេស៊ីល។

ក្រុមជួយសង្គ្រោះ រួមទាំងក្រុមអ្នកមុជទឹក និងសមាជិកនៃកងទ័ពជើងទឹកប្រេស៊ីល បានប្រញាប់ប្រញាល់ទៅកាន់បឹង Furnas ក្នុងរដ្ឋ Minas Gerais ដែលជាកន្លែងនៃការបាក់ច្រាំងថ្មភ្នំនោះ ដោយច្រាំងថ្មភ្នំទាំងនោះ បានធ្លាក់ពីលើទូកទេសចរណ៍ចំនួនបី។

អ្នកនាំពាក្យក្រុមពន្លត់អគ្គីភ័យ Minas Gerais លោក Pedro Aihara បាននិយាយកាលពីយប់ថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ជាផ្លូវការចុងក្រោយបំផុតគឺ “មនុស្សប្រាំពីរនាក់ និងបីនាក់បាត់ខ្លួន” ។

អាជ្ញាធរបាននិយាយថា មនុស្ស ៣២ នាក់ផ្សេងទៀតបានរងរបួសក្នុងនោះមាន ៩ នាក់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
លោក Aihara បាននិយាយនៅក្នុងសារជាសំឡេងមួយផ្ញើទៅកាន់អ្នកយកព័ត៌មានថា ក្រុមអ្នកពន្លត់អគ្គីភ័យបានរាយការណ៍ដំបូងថាអ្នកបាត់ខ្លួនចំនួន 20 នាក់តែប៉ុណ្ណោះ។ សូមទស្សនាវីដេអូខាងក្រោម៖