កំពូលអាហារ ៤យ៉ាង ជួយឲ្យរាត្រីទឹកឃ្មុំពុះកញ្ជ្រោល

ការរៀបអាពាហ៍ពិពាហ៍តាំងពីបុរមបុរាណមក គេចាត់ទុករាត្រីទឹកឃ្មុំ គឺជារាត្រីមួយដ៏មានតម្លៃបំផុតសម្រាប់គូរស្នេហ៍ថ្មោងថ្មី។ ដូច្នេះហើយដើម្បីឲ្យរាត្រីទឹកឃ្មុំរបស់អ្នកកាន់តែមានអារម្មណ៍ពុះកញ្ជ្រោល និងពោរពេញទៅដោយថាមពលនោះ អ្នកគួរតែបរិភោគអាហារ 4យ៉ាង ។

០១) ផ្លែស្ត្រប៊ឺរី និងសូកូឡា
ផ្លែស្ត្រប៊ឺរី និងសូកូឡាគឺជាភ្នាក់ងារដ៏សំខាន់ដែលរុញច្រានឲ្យអារម្មណ៍របស់អ្នកពុះកញ្ជ្រោល។ ជាពិសេសគឺសូកូឡាពណ៌ខ្មៅត្រូវបានគេចាត់ទុកថាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើផ្លូវភេទ ដែលមានរយៈពេលយូរជាងការថើបដើម្បីឲ្យមានអារម្មណ៍ដល់ទៅ ៤ ដង។

០២) កាហ្វេ ឬតែ
ក្លិនឈ្ងុយនៃកាហ្វេ ឬតែជួយឲ្យលោកអ្នកមានអារម្មណ៍ស្រស់ថ្លានៅក្នុងរាត្រីផ្សំដំណេក។ គ្រឿងទេសនេះអាចជួយកំដៅដល់រាងកាយរបស់អ្នក និងបញ្ឆេះនូវអារម្មណ៍ត្រេកត្រអាលពេលនៅជាមួយដៃគូរ។
០៣) ចេក
ចេកក៏អាចបង្កើតសមត្ថភាពក្នុងការរួមមេត្រីភាពជាមួយដៃគូររបស់អ្នកដែរ។ ចេកត្រូវមានផ្ទុកវីតាមីន B ប៉ូតាស្យូម និងម៉ាញេស្យូមដែលមានផលល្អសម្រាប់អ័រម៉ូន Testosterone ។ ម្យ៉ាងវិញទៀតវាមានផ្ទុកអ់ស៊ីម Bromeliad ដែលត្រូវបានគេស្គាល់ថាមានប្រយជន៍ដល់ចំណងតណ្ហា ជាពិសេសសម្រាប់បុរស។
០៤) ម្ទេស
ម្ទេសគឺជាគ្រឿងផ្សំដែលគេប្រើសម្រាប់ដាក់នៅក្នុងម្ហូប តែវាក៏ជាធាតុផ្សំមួយដែលអាចជួយធ្វើឲ្យអ្នកសម្រើបតណ្ហាផងដែរ។ នៅក្នុងម្ទេសមានផ្ទុកសារធាតុ capsaicin ដែលមានផលល្អសម្រាប់ជីវិតស្នេហា ព្រោះវាអាចបង្កើននូវអរម៉ូន Endorphins នៅក្នុងរាងកាយរបស់អ្នកដែលជាតម្រូវការខ្ពស់សម្រាប់រាត្រីទឹកឃ្មុំ៕