បែបអភិជន! ស្រីតូចទម្លាយ តម្លៃផាត់មុខ-ធ្វើសក់ ធ្វើម្តងៗអស់រាប់សែន

កក្កដា សុភ័ណ្ឌ ហៅ ស្រីតូចដែលប្រិយមិត្តទទួលជ្រាបច្បាស់មកហើយ ពី ប្រវត្តិខ្លះៗ គឺជាបុគ្គលម្នាក់ ដែលមានកិត្តិនាមល្បីល្បាញខ្លាំងនៅលើបណ្តាញសង្គម មិនថាទាំងហ្វេសប៊ុក ឬ Tik Tok ឡើយ។

ក្រោយមានភាពល្បីល្បាញ ប្រាក់ចំណូលវិញក៏មិនណយដែរ ដោយសារតែមានក្រុមហ៊ុនជាច្រើនបានទាក់ទងរូបលោក ថត ប្រម៉ូត ផលិតផលអោយ
កក្កដា សុភ័ណ្ឌ រស់នៅយ៉ាងហាយសូរ មានលុយចាយពេញៗដៃស៊ីវីល័យបំផុត ងាកដឹង តម្លៃនៃការតុបតែងមុខ ធ្វើសក់របស់តារាហ្វេសប៊ុក និង តារា Tik Tok កក្កដា សុភ័ណ្ឌ វិញ ឃើញថាមានតម្លៃញាក់ ណាស់។

បើតាមវីដេអូក្នុងគណនី Tik Tok មួយ កក្កដា សូភ័ណ្ឌ ដែលមានងារ ស្រីតូច រូបនេះ បានទម្លាយឱ្យដឹងថា ក្នុងការផាត់មុខ និង ធ្វើសក់ម្តង គឺខ្លួនចាយអស់ ១០០ ដុល្លារ ពេលទៅកន្លែងគេ តែបើហៅគេមកផាត់ដល់ខន់ដូវិញ គឺអស់ដល់ទៅ ១៥០ ដុល្លារ។ក្រោយបានដឹងពីតម្លៃនៃការផាត់មុខ និង ធ្វើសក់ម្តងៗ របស់តារាហ្វេសប៊ុក និង តារា Tik Tok កក្កដា សុភ័ណ្ឌ ហើយ បានធ្វើឱ្យមហាជន ពិសេសអ្នកគាំទ្ររូបគេ មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិនស្មានថាក្នុងការផាត់មុខម្តងៗ រូបគេចាយអស់ច្រើនយ៉ាងនេះ៕