បរិភោគអយស្ទ័រច្រើន ជួយឲ្យចំណងផ្លូវភេទកើនឡើងឬ?

យោងតាមការចុះផ្សាយលើគេហទំព័រ Cleveland Clinic បានឲ្យដឹងថា បើទោះបីជាមានការសិក្សាមិនសូវច្រើនទៅលើចំនុចនេះក្តី គេឃើញមានការសិក្សាមួយចំនួនដែលគួរឲ្យជឿជាក់ផងដែរ។ មូលហេតុដែលអយស្ទ័រឆៅ ធ្វើឲ្យអារម្មណផ្លូវភេទកើនឡើង គឺអាចដោយសារតែសត្វអយស្ទ័រមានជាតិស័ង្កសីខ្ពស់ ដែលជាសារធាតុរ៉េសំខាន់ សម្រាប់សុខភាពផ្លូវភេទ។

អយស្ទ័រក៏អាចបំពេញនូវកង្វះសារធាតុចិញ្ចឹម ដែលរួមចំណែកដល់ការងាប់លិង្គចំពោះបុរសមួយចំនួន។

អ្នកឯកទេសខាងអាហាររូបត្ថម្ភ លោកស្រី Julia Zumpano បានមានប្រសាសន៍ថា «ខណៈដែលគ្មានភស្តុតាងដែលបង្ហាញថា អយស្ទ័រតែឯងអាចជួយបង្កើនអារម្មណ៍ផ្លូវភេទរបស់អ្នក អ្នកអាចហូបវាដើម្បីទទួលបានជីវជាតិចិញ្ចឹមដល់រាងកាយ និងមានកម្លាំងល្អ។
សត្វអយស្ទ័រឆៅ ជាប្រភេទដ៏សំបូរនៃសារធាតុចិញ្ចឹមសំខាន់ៗនៅពេលបរិភោគ ដែលរួមមាន៖ វីតាមីន D, ជាតិទង់ដែង, ជាតិស័ង្គសី, ជាតិសេលេនីញ៉ូម, ជាតិដែក និងវីតាមីន B12៕