វីតាមីន C មានអត្ថប្រយោជន៍ណាស់ចំពោះសុខភាព តើគួរញ៉ាំនៅពេលណាទើបទទួលបានគុណប្រយោជន៍ខ្ពស់បំផុត? មុនពេលបាយ? ក្រោយពេលបាយ? ឬមុនពេលគេង?
ជាទូរទៅមនុស្សអាយុ 15 ឆ្នាំឡើងទៅ គួរបានទទួលវីតាមីន C ពី 60-90 មីល្លីក្រាមក្នុងមួយថ្ងៃ ចំណែកកុមារវិញត្រូវការវីតាមីន C ពី 30-50 មីល្លីក្រាមក្នុងមួយថ្ងៃ ចំពោះអ្នកខ្លះអាចចាំបាច់ត្រូវទទួលអាហារបន្ថែមវីតាមីន C ច្រើនបន្តិច គឺចាប់តាំងពី 500 មីល្លីក្រាមឡើងទៅ ដូចជា អ្នកដែលកើតជំងឺផ្តាសាយញឹកញាប់ អ្នកដែលមានអាការចេញឈាមតាមជើងធ្មញ ជាដើម។
វេជ្ជបណ្ឌឹតជំនាញបានឱ្យដឹងថា ការពិតទៅអាចទទួលទាននៅពេលណាក៏បានដែរ តែណែនាំថា កុំទទួលទានពេលពោះទំនេរពោលគឺមិនទាន់បានញ៉ាំអី បើចង់ឱ្យល្អបំផុត គួរញ៉ាំដំណាលគ្នាជាមួយអាហារ ឬក្រោយពេលអាហារ ព្រោះ
ទាំងអស់នេះ យើងអាចបែងចែកការទទួលទានវីតាមីន C តាមពេលញ៉ាំអាហារក៏បានដែរ ដូចជា មួយថ្ងៃ 2 ពេលក្រោយពេលបាយ ឬមួយថ្ងៃ 3 ពេលក្រោយពេលបាយក៏បាន ។

