ក្រុមហ៊ុន ស្រ៊ុន ងួន ចេញបដិសេដ ទង្វើរកក្កដា សោភ័ណ្ឌ យកlogo សៀវភៅខ្លួន ទៅផុសរូបមិនសមរម្យ

កាលពីពេលថ្មីៗនេះសិប្បកម្មផលិតសៀវភៅ ស្រ៊ុន ងួន បានចេញលិខិតបដិសេធមួយជុំវិញករណី អ្នកលេង Facebook ឈ្មោះ Kakada Sohorn បានយកLogo ក្រុមហ៊ុន ភ្ជាប់ជាមួយរូបភាព របស់ ខ្លួន ហើយថែមទាំងបង្ហោះបង្កអោយមានការភ្ញាក់ផ្អើលព្រមទាំងមានមតិរិះគន់ជាច្រើន ។

ការបង្ហោះនោះដែរ មាន ខ្លឹមសារថា “មានសៀវភៅត្រៀម ចូលរៀនវិញឬនៅ boy boy ចាំជេចែក?”។ក្នុងនោះដែរ សិប្បកម្មផលិតសៀវភៅ ស្រ៊ុន ងួន ក៏បានបញ្ជាក់ថាការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kakada Sophorn គឺបានធ្វើអោយប៉ះពាល់ដល់ សីលធម៌ និងវប្បធម៌ ដែលមិនមែនផ្សាយចេញពីផេកផ្លូវការរបស់ សិប្បកម្មផលិតសៀវភៅ ស្រ៊ុន ងួន នោះទេ។ ទោះជាយ៉ាងណា ម្ចាស់គណនី kakada Sophorn ក៏បានធ្វើការលុបចោលនៅផុសទាំងនោះចេញពីគណនីរបស់ខ្លួនវិញ៕

សូមមើលសេចក្ដីលំអិត ខាងក្រោម