សោកស្ដាយបំផុត! ក្រុមចម្រៀងល្បី ២ ក្រុម ប្រកាសរំសាយ ធ្វើអោយអ្នកគាំទ្រក្ដុកក្ដួល

បើនិយាយចំពោះអ្នកសិល្បៈ មិនថាតារាចម្រៀង តារាសម្ដែង ឬតារាកំប្លែងនោះទេ ទម្រាំទទួលបានភាពល្បីល្បាញ ឈរជើងយ៉ាងរឹងមាំនៅក្នុងវិស័យសិល្បៈ មានមហាជនស្រឡាញ់គាំទ្រ មានកេរ្ដិ៍ឈ្មោះបោះសំឡេង ទទួលបានប្រជាប្រិយភាពពីទស្សនិកជន សុទ្ធតែផុសចេញពីការព្យាយាមតស៊ូ និង រឿងរ៉ាវបរាជ័យជាច្រើននៅពីក្រោយ ជាពិសេសអ្នកសិល្បៈដែលចាប់ដៃគ្នាជាក្រុម រឹតតែមិនងាយស្រួលថែមទៀត។

តួយ៉ាងបើយើងក្រឡេកទៅមើលក្រុមចម្រៀងបែបយុវវ័យ ២ ក្រុម បានចាប់ដៃគ្នាបង្កើតបទចម្រៀងយ៉ាងជោគជ័យធ្វើឱ្យមហាជនស្រឡាញ់គាំទ្រភ្លូកទឹកភ្លូកដី តែចុងក្រោយពួកគេបែរប្រកាសរំសាយក្រុមធ្វើឱ្យមហាជនអ្នកគាំទ្រសោកស្ដាយស្រងាកចិត្តជាខ្លាំង។១- ក្រុម Mustache Band
ក្រុមចម្រៀង Mustache Band មានសមាជិកទាំងអស់ ៥ នាក់ សុទ្ធតែជាបុរសទាំងអស់គឺ Chivorn ( Pav ) កាន់ហ្គីតា , Billy កាន់ហ្គីតា, Manuth កាន់ស្គរ, Piseth ( Tap ) កាន់ Keybord និង ចេន គឺជានិពន្ធផង ច្រៀងផង ដែលក្នុងចំណោមពួកគេ សុទ្ធតែមានទេពកោសល្យរៀងៗខ្លួនក្នុងការជួយក្រុមដើម្បីផលិតបទចម្រៀង ដែលភាគច្រើនបទចម្រៀងរបស់ពួកគេសុទ្ធតែទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជន។ ដោយឡែកស្រាប់តែនៅកំឡុងខែ មេសា ឆ្នាំ ២០២០ កន្លងទៅ ជាពេលដែលមហាជនខកចិត្តយ៉ាងខ្លាំង ក្រោយសមាជិកក្រុមម្នាក់គឺ ចេន បានប្រកាសរំសាយក្រុមមិនអាចបន្តដំណើរជាមួយគ្នាបានតទៅទៀត។២- ក្រុម Small World Small Band

រឿងរ៉ាវនឹកស្មានមិនដល់ចំពោះក្រុមចម្រៀង Small World Small Band ក្រុមតូច នេះ បានកើតឡើងអង្រួងដួងចិត្តទស្សនិកជនឱ្យមានការសោកស្ដាយជាថ្មី ដោយនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ Small World Small Band បានប្រកាសរំសាយក្រុមដែលខំសាងរួមគ្នារយៈពេល ៩ ឆ្នាំ ដោយសមាជិកទាំង ៤ ងាកទៅដើរផ្លូវជីវិតរៀងៗខ្លួនវិញ៕