បាងកក៖ ក្រសួងសុខភាពថៃបានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ប្រទេសថៃកត់ត្រាករណីឆ្លងថ្មី ចំនួន ៥,៧៧៥នាក់ និងអ្នកស្លា.ប់ចំនួន ១១នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។ នេះបើតាមប្រភពព័ត៌មាន Bangkok។
ប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងនោះមានករណីចំនួន ៥,៥៤៩ករណី ជាប្រជាជនទូទៅ និង ៧៧ករណី ជាអ្នកទោសនៅក្នុងពន្ធនាគារ។ កាលពីថ្ងៃពុធ អ្នកជំងឺកូវីដ១៩ចំនួន ២,៦៧៣នាក់បានជាសះស្បើយ និងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។
គួរជម្រាបថា ចាប់តាំងពីមានជំងឺរាតត្បាតកូវីដ១៩នៅដើមឆ្នាំ ២០២០ មកដល់ពេលនេះ ថៃមានអ្នកឆ្លងចំនួន ២,២៤៥,២៥០នាក់ មិនមានអ្នកជាសះស្បើយចំនួន ២,១៨៥,៥០២នាក់៕

