កង់បីឈ្នះអស់មាសត្រូវ!សមត្ថកិច្ច ឃាត់បុរសម្ចាស់កង់បី មកអប់រំណែនាំ ក្រោយ បិទអក្សរ ដាក់ភ្លើងភ្លឺឆ្វេកឆ្វាច ពេក

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២២ នេះ បានជូនដំណឹង ជុំវិញករណីឃាត់ខ្លួនបុរសម្នាក់ ដែលបានបើកបរកង់បីឥណ្ឌាដាក់ភ្លើង និង សរសេរអក្សរមិនត្រឹមត្រូវ នៅចំណុចសង្កាត់កាកាបទី ២ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ក្រោយការឃាត់ខ្លួន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យបានដឹងថា សមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាបទី ២ បានធ្វើការដកភ្លើង អក្សរចេញ និង បានធ្វើការអប់រំណែនាំ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះផងដែរ។ក្រោយមានសកម្មភាពបែបនេះ គេសង្កេតឃើញ មានមហាជននៅក្នុងបណ្ដាញសង្គមជាច្រើន នាំគ្នាខំមិនគាំទ្រ ចំពោះចំណាត់ការមួយនេះ និង សូមឱ្យអាជ្ញាធរ បន្តចំណាត់ការបែបនេះបន្តទៀត ព្រោះកន្លងមក គេសង្កេតឃើញម្ចាស់កង់បីឥណ្ឌាមួយចំនួនធំ បានដាក់ភ្លើងចាំងភ្នែកបែបនេះ៕