តូចចិត្តសិស្សប្រឡងបានពិន្ទុទាបពេក គ្រូបង្រៀនម្នាក់ សម្រេចលោតទឹកសម្លា-ប់ខ្លួន

រឿងហេតុគួរអោយភ្ញាក់ផ្អើលមួយ កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ នៅប្រទេសចិន ដែលគ្រូបង្រៀនម្នាក់ បានលោតចូលទន្លេសម្លាប់ខ្លួន បង្ករការភ្ញាក់ផ្អើលពេញសាលា។

គ្រូបង្រៀនរូបនោះមាននាមត្រកូលថា Lam មានអាយុ ២៤ ឆ្នាំ ជាគ្រូបង្រៀនផ្នែកប្រវត្តិវិទ្យាម្នាក់ នៅវិទ្យាល័យក្នុងតំបន់មួយ លោក Lam បានប្រឡងជាប់គ្រូ កាលពីខែមិថុនា ឆ្នាំ ២០២១ កន្លងទៅ និង បានចាប់ផ្ដើមបង្រៀនក្នុងខែកញ្ញា។

លោកសម្រេចចិត្តបញ្ចប់ជីវិតខ្លួនរបស់គ្រូបង្រៀនវ័យក្មេងរូបនេះ បានធ្វើឱ្យមហាជនជាច្រើនសឹងតែមិនជឿគ្រប់ៗគ្នាព្រោះមូលហេតុវាសឹងតែពិបាកទទួលយក តាមការបញ្ជាក់ពីអ្នករួមអាជីពជាមួយលោកម្នាក់បានឱ្យដឹងថា ថ្មីៗកន្លងទៅ សាលាបានធ្វើការប្រឡងប្រចាំខែដូចធម្មតា ប៉ុន្តែលទ្ធផលប្រឡងរបស់សិស្សលោកគ្រូ Lam គឺទទួលបានពិន្ទុអន់ជាងគេបំផុតក្នុងសាលា ដែលជាហេតុធ្វើឱ្យលោកទទួលបានការរិះគន់ពីនាយកសាលា។ ជាងនេះទៅទៀតនោះ លោកគ្រូ Lam ក៏ស្ថិតក្នុងចំណាត់ថ្នាក់ក្រោមគេ លើតារាងសមិទ្ធផលល្អៗរបស់គ្រូប្រចាំសាលាផងដែរ។សម្ពាធ និង ភាពបរាជ័យផ្ទួនៗនេះហើយ បានធ្វើឱ្យលោកធ្លាក់ផុងក្នុងជំងឺផ្លូវចិត្តធ្ងន់ធ្ងរ រហូតឈានដល់ជម្រើសចុងក្រោយគឺជ្រើសយកការបញ្ចប់ជីវិតខ្លួនបែបនេះ៕