ស្នេហាដល់ទីបញ្ចប់គួរបន្ទោសអ្នកណា? តារាចម្រៀងពេជ្រ​ សោភា ចោលស្នេហ៍ចាស់ ចាប់ផ្ដើមគូថ្មី ទំនងជា…

ប្រិយមិត្តច្បាស់ជាឆ្ងល់ហើយរវាងអ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា ដែល ស្នេហាធ្លាប់តែផ្អែមល្ហែម ពេលនេះបែកធ្លាយថាចែកផ្លូវគ្នា ខណៈ ពេជ្រសោ ភា រកបានអ្នកជំនួសដំណែងទៅហើយ ។

ស្នេហាអ្នកទាំងពីទំនងជាដើរដល់ផ្លូវបញ្ចប់ពិតប្រាកដហើយ បន្ទាប់ពីតារាស្រីរូបនេះបង្ហាញភាពស្និទ្ធស្នាល កៀកកើយអ្នកថ្មីដែលជាកំលោះសង្ហាមួយរូបផ្អើលអស់អ្នកគាំទ្រ ចំណែកឯ ឆឹម សក្ដដា ក៏តែងបង្ហោះសារក្រៀមក្រំជារឿយៗ រហូតដល់ពីថ្ងៃទី ៣ ខែមករា កន្លងទៅ លោកនៅប្រើពាក្យថា ស្នេហាលោកបានបរាជ័យទៀតផង។

ទោះជាយ៉ាងណា យើងមិនទាន់ដឹងច្បាស់នៅឡើយរវាងទំនាក់ទំនងទាំងនេះ ដ្បិតថាភាគីទាំងសងខាងមិនបានចេញមុខបញ្ជាក់ច្បាស់ៗពីស្នេហារាប់ខែឆ្នាំត្រូវបានប្រេះឆា ប៉ុន្ដែបើតាមការរៀបរាប់របស់តារាចម្រៀង ពេជ្រ សោភា តាមរយៈវីដេអូឡាយមួយ នាងមានចេតនាហាក់ចង់បង្ហាញថា ស្នេហាចាស់របស់នាងបានបញ្ចប់បាត់ទៅហើយ ព្រោះតែខាងប្រុសមិនមានភាពច្បាស់លាស់ ស្រឡាញ់គ្នាយូរឆ្នាំហើយនៅតែមិនព្រមសុំរៀបការ ខណៈអ្នកគាំទ្រអន្ទះសាចង់ឃើញអ្នកទាំងពីរដឹកដៃគ្នាចូលរោងការឡើងផ្សារភ្នែក។ទោះបីជាក្នុងវីដេអូឡាយនោះ ពេជ្រ សោភា មិនបានលើកឡើងចំៗពីឈ្មោះតារាសម្ដែង ឆឹម សក្ដដា ក៏ពិតមែន តែមហាជនអ្នកគាំទ្រយល់ថា អ្វីដែលនាងនិយាយគឺចង់សំដៅទៅលើ សក្ដដា មិនព្រមសុំនាងរៀបការ មិនផ្ដល់ភាពច្បាស់លាស់មួយដល់នាង ទើបស្នេហារបស់ពួកគេបរាជ័យ ហើយនាងក៏ស្វែងរកអនាគតដោយជ្រើសអ្នកថ្មីដែលច្បាស់លាស់៕