ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ស្ដីពីការសរុបស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែមករា ក្រសួងបានរកឃើញអ្នកវិជ្ជមានថ្មីសរុបចំនួន ០៩ នាក់។ ហើយក្នុងចំណោមអ្នកវិជ្ជមានទាំង០៩ នាក់នេះ សុទ្ធតែឆ្លងកូវីដបំប្លែងខ្លួនថ្មីប្រភេទ Omicron ទាំងអស់។
ក្រសួងបានបញ្ជាក់ថា នកវិជ្ជមានវីរុសកូវីដ១៩ ប្រភេទ Omicron ទាំង ០៩ នាក់នេះ គឺជាករណីនាំចូលទាំងអស់ផងដែរ។ យោងតាមទិន្នន័យរបស់ក្រសួងដដែលបានឲ្យដឹងថា ក្រៅតែពីអ្នកវិជ្ជមានថ្មីនេះ ក្រសួងក៏បានរកឃើញអ្នកព្យាបាលជាសះស្បើយសរុបចំនួន ១៣ និងអ្នកស្លាប់ចំនួន ០ ។
យ៉ាងណាមិញ កម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ទាំងសរុបចំនួន ១២០,៥៣៥ នាក់ (ទាំងកូវីដ១៩ធម្មតា កូវីដ១៩ ដែលតា និងOmicron…) ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានសរុបចំនួន ១១៦,៩៧១ នាក់ និងអ្នកស្លាប់មានចំនួន ៣,០១៥ នាក់ផងដែរ៕
