តើមានអ្វីកើតឡើង! បន្ទាប់ពីការរួមភេទហើយ

“សិច” ឬការរួមភេទ អាចរាប់បានថា ជាកិច្ចការងារមួយ ដែលធ្វើឱ្យលោកអ្នកមានសេចក្ដីសុខ តែមនុស្សជាច្រើន អាចនឹងយល់ឃើញថា ជារឿង ដែលមើលទៅដូចជារឿងដែលងប់ងុល តែការពិតវិញ រាងកាយរបស់យើង ក្រៅពីបច្ច័យ ៤យ៉ាងហើយ ក៏នៅមានរឿងសិចនេះឯង ជាបច្ច័យទី៥ ដែលអាចកើតឡើងបានពេញ ២៤ម៉ោង និងជាវិធីបំបាត់អាការស្ត្រេស បានយ៉ាងលឿនបំផុត និងថែមទាំងជួយធ្វើឱ្យមានសុខភាពល្អទៀតផង…បើចង់ដឹងថា តើសុខភាព នឹងល្អប្រសើរឡើង ក្រោយពេលរួមសិច យ៉ាងណានោះ សូមតាមដានជាបន្ត…។

១-ជួយឱ្យមានអារម្មណ៍ធូរស្រាល
ប្រាកដណាស់ថា នៅពេលអ្នករួមសិច រាងកាយនឹងចាប់ផ្ដើមបញ្ចេញសារធាតុអាឌ្រីណាលីនចេញមក ធ្វើឱ្យអ្នកមានអារម្មណ៍ស្រណុកស្រួល និងភ្លេចភាពធុញថប់តានតឹងមួយខណៈ។ រហូតដល់អ្នកបំពេញភារកិច្ចនោះចប់រួចរាល់ហើយ រាងកាយនឹងបញ្ចេញសារធាតុ អេនដូហ្វ៊ីនចេញមក ជួយឱ្យអ្នកមានសេចក្ដីសុខ និងកើតមានអារម្មណ៍ធូរស្រាលកាន់តែខ្លាំងឡើង ដូច្នេះហើយ ទើបការរួមសិច ជួយបំបាត់អាការធុញថប់តានតឹងបាន។

២-ដុតបំផ្លាញកាឡូរី បានល្អ ដូចបានហាត់ប្រាណ
ការហាត់ប្រាណ នឹងជួយឱ្យរាងកាយរឹងប៉ឹងមាំមួន ឈាមរត់បានស្រួល ព្រោះអត្រាការលោតរបស់បេះដូង នឹងកើនឡើងជារឿយៗ ឯការរួមសិច ក៏ប្រៀបដូចការហាត់ប្រាណដែរ។ គេនិយាយថា ការរួមសិចត្រឹមតែ ៣០នាទី នឹងជួយដុតបំផ្លាញកាឡូរីបានច្រើនដល់ទៅ ៨៥កាឡូរី និងអាចខ្ពស់ដល់ ១២៥កាឡូរីទៀតផង បើសិនអ្នកផ្លាស់ប្ដូរក្បាច់ញឹកញាប់។ ដូច្នេះ អ្នកណាដែលមិនចូលចិត្តហាត់ប្រាណ ចូរសាកល្បង ប្ដូរទៅជាការធ្វើកិច្ចការងារលើគ្រែវិញម្ដង ក៏បានដែរ។

៣-កាត់បន្ថយការឈឺចុកចាប់ទូទាំងរាងកាយ និងផ្លូវចិត្ត
អ្នកណាដែលមានអាការឈឺចុកចាប់តាមរាងកាយ មិនថាតែចុករួយតាមខ្លួនប្រាណ ឬឈឺធ្មេញក៏ដោយ ការរួមសិច នឹងជួយសម្រាលអាការត្រង់ហ្នឹងបាន រួមទាំងអ្នកដែលមានអាការឈឺចាប់ខាងផ្លូវចិត្តផង ក៏ការរួមសិច អាចជួយព្យាបាលឱ្យល្អប្រសើរឡើងបានដែរ។ ព្រោះការរួមសិច រាងកាយមនុស្សនឹងបញ្ចេញសារធាតុអាឌ្រីណាលីនចេញមក ជួយទប់ស្កាត់ការឈឺចុកចាប់ផ្សេងៗ និងធ្វើឱ្យមានសេចក្ដីសុខកើនឡើងភ្លាមៗ នៅពេលសម្រេចកិច្ចរួចរាល់។

៤-ជួយឱ្យសុខភាពផ្លូវចិត្តភ្លឺថ្លា
មនុស្សជាច្រើន ដែលខ្វះភាពជឿជាក់លើខ្លួនឯង និងច្រើនតែគិតថា ខ្លួនឯងមិនមានអ្នកណាស្រឡាញ់ចូលចិត្តនោះ បើសិនជាអ្នកមានឱកាសបានមានសេចក្ដីស្នេហា និងរួមសិចជាមួយមនុស្សដែលអ្នកស្រឡាញ់ សិចនឹងជួយកែបញ្ហាសុខភាពផ្លូវចិត្ត ឱ្យកាន់តែល្អឡើង។ ពីសភាវអារម្មណ៍មួហ្មង ឬសោកសៅហ្មង នឹងក្លាយជាមនុស្សអារម្មណ៍ល្អ ស្រស់ថ្លា និងរួសរាយកាន់តែងាយឡើង។

៥-បង្កើនប្រព័ន្ធប្រឆាំងជំងឺដល់រាងកាយ
ការរួមសិចញឹកញាប់ ឬ ១សប្ដាហ៍ ៣-៤ដង នឹងជួយឱ្យរាងកាយផលិតប្រព័ន្ធប្រឆាំងជំងឺ ដែលស្ថិតនៅក្នុងទឹកមាត់ ដែលមានឈ្មោះថា LGA ដែលអាចកម្ចាត់មេរោគ និងវីរុសផ្សេងៗ ដែលចង់ចូលមកធ្វើឱ្យរាងកាយយើងចុះខ្សោយបាន។

ការរួមសិច ជួយធ្វើឱ្យរាងកាយរបស់អ្នក ផលិតសារធាតុល្អៗជាច្រើនដល់រាងកាយ និងថែមទាំងជួយឱ្យសភាពរាងកាយរបស់អ្នក រឹងមាំឡើងទៀតផង…តែបើសិនជាអ្នក ញៀននឹងវាខ្លាំងហួសហេតុពេក ក៏អាចហុចផលអាក្រក់ដល់រាងកាយ និងគូដំណេករបស់អ្នកបានដែរ។ ដូច្នេះការរួមសិចយ៉ាងសមល្មម និងត្រូវពេលវេលា នឹងក្លាយជារឿងមួយស័ក្តិសម និងល្អប្រសើរបំផុត៕