សម្តេចតេជោ ហ៊ុនសែន អំពាវនាវ ឲ្យបញ្ឈប់ទង្វើរ ហែកហួរគ្នាលើហ្វេសប៊ុក

រាជធានីភ្នំពេញ÷ ថ្លែងមានប្រសាសន៍នៅព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យគួរតែបញ្ឈប់ទង្វើអសីលធម៌របស់គូស្រករមួយចំនួន ដែលឈ្លោះហែកកេរ្តិ៍គ្នាលើបណ្តាញសង្គម ក្រោយការចែកផ្លូវគ្នា ដែលធ្វើឲ្យប៉ះពាល់ដល់ក្រមសីលធម៌ក្នុងសង្គម។

សូមរំលឹកផងដែរថា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ កាលពីព្រឹកមិញនេះ សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានលើកឡើងទាក់ទងនឹងផលវិបាកនៃការឈ្លោះគ្នារវាងគូស្រករតាមអនឡាញដែលបានជិះឥទ្ធិពលអវិជ្ជមានទៅលើអានាគតកូនៗ និងធ្វើឲ្យប៉ះពាល់ដល់សីលធម៌ក្នុងសង្គម។
អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះសូមពុកម៉ែបងប្អូន និងប្រិយមិត្តមេត្តាជ្រាបជាព័ត៌មាន៕